ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​នៅ​តែ​ជា​អ្នក​ផលិត​ប្រេងកាត​ធំ​ទី​មួយ​លើ​ពិភពលោក

7 ឆ្នាំ មុន

បណ្តា​ទិន្នន័យ​ផ្លូវការ​លាតត្រដាង​កាលពី​ថ្ងៃ​ទី​២១ មីនា ថា ប្រទេស​រុ​ស្ស៊ី​ក្នុង​ខែមករា នៅ​តែ​ជា​អ្នក​ផលិត​ប្រេង​ធំ​ជាងគេ​លើ​ពិភពលោក​សម្រាប់​២​ខែ​ជាប់​ៗ​គ្នា ។

យោង​តាម​បណ្តា​ទិន្នន័យ​ចេញផ្សាយ​ដោយ​ផ្អែក

បណ្តា​ទិន្នន័យ​ផ្លូវការ​លាតត្រដាង​កាលពី​ថ្ងៃ​ទី​២១ មីនា ថា ប្រទេស​រុ​ស្ស៊ី​ក្នុង​ខែមករា នៅ​តែ​ជា​អ្នក​ផលិត​ប្រេង​ធំ​ជាងគេ​លើ​ពិភពលោក​សម្រាប់​២​ខែ​ជាប់​ៗ​គ្នា ។

យោង​តាម​បណ្តា​ទិន្នន័យ​ចេញផ្សាយ​ដោយ​ផ្អែក​ស្ថិតិ​សហព័ន្ធ​រុ​ស្ស៊ី ROSSTAT ថា ផលិតកម្ម​ប្រេង​ប្រចាំ​ថ្ងៃ​របស់​រុ​ស្ស៊ី​ឡើង​ដល់​ជា​មធ្យម​១០,៨​លាន​ធុង ក្នុង​ខែមករា ដែល​បើ​ប្រៀបធៀប​ទៅ​នឹង​ខែធ្នូ ឆ្នាំ​២០១៦ មាន​១០,៥​លាន​ធុង​ក្នុង​មួយ​ថ្ងៃ ។

ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត តោង​កន្ទុយ​រុ​ស្ស៊ី​រយៈពេល​២​ខែ ជាមួយ​ផលិតកម្ម​ប្រេង​ក្នុង​មួយ​ថ្ងៃ​គិត​ជា​មធ្យម​៩,៩៥​លាន​ធុង​មួយ​ថ្ងៃ​ក្នុង​ខែមករា ។ ទោះបី​យ៉ាងណា អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត នៅ​តែ​ជា​អ្នក​ផលិត​ប្រេង​ធំ​ជាងគេ​លើ​ពិភពលោក​រហូត​ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៦ ជាមួយ​ផលិតកម្ម​ប្រេង​រង្វង់​១០,៦​លាន​ធុង ក្នុង​១​ថ្ងៃ​ទល់​នឹង​១០,៤​លាន​ធុង​សម្រាប់​រុ​ស្ស៊ី។

ក្នុង​ខែមករា​ការ​នាំ​ចេញ​ប្រេង​ឆៅ​តំណាង​ឱ្យ​ជិត​២០% នៃ​ការ​នាំ​ចេញ​សរុប​របស់​រុ​ស្ស៊ី ទល់​នឹង​២៥%​សម្រាប់​ដំណាក់កាល​ដដែល​នៃ​ឆ្នាំ​មុន ។

ដើម្បី​ទប់ទល់​នឹង​តម្លៃ​ប្រេង​ដែល​ធ្លាក់​ចុះ​ខ្លាំង អង្គការ​បណ្តា​ប្រទេស​នាំ​ប្រេង​ចេញ OPEC និង​ប្រទេស​១១​ទៀត​ពុំ​មែន​ជា​សមាជិក OPEC ក្នុង​នោះ​មាន​រុ​ស្ស៊ី​ដែរ បាន​ព្រម​ព្រៀង​គ្នា​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៦ កាត់​បន្ថយ​ផលិត​ប្រេង​រួម​គ្នា​ប្រមាណ​ជា​១,៨​លាន​ធុង​ក្នុង​១​ថ្ងៃ ។ កិច្ចព្រមព្រៀង​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​នេះ​ចូល​ជា​ធរមាន​ថ្ងៃ​ទី​១ មក​រា ២០១៧ ហើយនឹង​ស្ថិត​នៅ​ជា​ធរមាន​រហូត​ដល់​ខែកក្កដា​ឆ្នាំ​នេះ ។ ចំណែក​រុ​ស្ស៊ី​បាន​សន្យា​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​របស់​ខ្លួន​៣០០.០០០​ធុង​ក្នុង​១​ថ្ងៃ ៕