ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ! ​បា.ញ់​យក​​ម៉ូតូ​​សេ​​125

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​រង​របួស​ជា​ទម្ងន់ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ​ភ្លាម​ៗ ដោយសារ​ត្រូវ​ចោរ​មួយ​ក្រុម​បា.ញ់​ប្លន់​យក​ម៉ូតូ ។ ចំណែក​ក្រុម​ចោរ ក្រោយ​ពី​បា.ញ់​ប្លន់​យក​ម៉ូតូ​បាន​ហើយ​ក៏​ជិះ​គេចខ្លួន​ទៅ​បាត់ រីឯ​សមត្ថកិច្ច​បាន​ត្រឹមតែ​ចុះ​ធ្វើ​កំណត់ហេតុ​ប៉ុណ្ណោះ ។

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​រង​របួស​ជា​ទម្ងន់ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ​ភ្លាម​ៗ ដោយសារ​ត្រូវ​ចោរ​មួយ​ក្រុម​បាញ់​ប្លន់​យក​ម៉ូតូ ។ ចំណែក​ក្រុម​ចោរ ក្រោយ​ពី​បាញ់​ប្លន់​យក​ម៉ូតូ​បាន​ហើយ​ក៏​ជិះ​គេចខ្លួន​ទៅ​បាត់ រីឯ​សមត្ថកិច្ច​បាន​ត្រឹមតែ​ចុះ​ធ្វើ​កំណត់ហេតុ​ប៉ុណ្ណោះ ។

ករណី​ប្លន់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែមីនា នៅ​តាម​ផ្លូវលំ ក្នុងភូមិ​អន្លង់​ធម្ម ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង​។ ជន​រង​គ្រោះ​ឈ្មោះ បុ​ិ​ន សា​វុ​ធ អាយុ​៣៦​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ ខាងលើ ។

បើ​តាម​អ្នក​ឃើញ​ហេតុការណ៍​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​ជិះ​ម៉ូតូ​សេ​១២៥​ពណ៌ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ ១H-​៣៩០៥ សំដៅ​ទៅ​ផ្ទះ ។ ខណៈនោះ​ស្រាប់តែ​មាន​ជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ស៊េរី​២០១៦ អត់​ផ្លា​ក​លេខ មក​កៀរ​ជន​រង​គ្រោះ ហើយ​ដក​កាំភ្លើង​បាញ់​ដូច​បាញ់​ចាប​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​មាន​របួស​ជា​ទម្ងន់ ។

ក្រោយ​ពេល​បាញ់​ជន​រង​គ្រោះ​រង​របួស​ហើយ ក្រុម​ចោរ​ក៏​បាន​ដណ្តើម​យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​តែ​ម្តង ។ ភ្លាម​ៗ​នោះ អ្នក​ភូមិ​បាន​រាយ​រណ៍​ទៅ​សមត្ថកិច្ច ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ដែរ តែ​វា​ហាក់បីដូចជា​យឺត​ពេល ព្រោះ​ក្រុមចោរ​មិនដឹង​ជា​រត់គេច​ទៅ​ដល់​ក្រហែង​ណា​ទៅ​ហើយ ។

ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​គ្រប់​ស្ថាប័ន សូម​ជួយ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ ដើម្បី​ចាប់ខ្លួន​យក​មក​ផ្តន្ទា​ទោស​​ឱ្យ​ខាង​តែ​បាន ដើម្បី​​កុំឱ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​អំពី​សន្តិសុខ​ក្នុង​មូលដ្ឋាន​តទៅ​ទៀត​៕