ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ៗ​ជាច្រើន​តម្រង់​ជួរ​ទិញ​កាហ្វេ​ ព្រោះតែ​ខាង​ក្នុង​មាន…

7 ឆ្នាំ មុន

«New York Post» ​របស់​អា​មេ​រិ​ក​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អតិថិជន​ជា​បុរស​បាន​តម្រង់​ជួរ​ណែនណាន់តាន់តាប់ ក្រោយ​ពី​ហាង​កាហ្វេ​ «Bikini Beans Espresso»​ ក្នុង​ក្រុង​ញូ​វ​យ៉​ក ​ដាក់​បុគ្គលិក

«New York Post» ​របស់​អា​មេ​រិ​ក​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អតិថិជន​ជា​បុរស​បាន​តម្រង់​ជួរ​ណែនណាន់តាន់តាប់ ក្រោយ​ពី​ហាង​កាហ្វេ​ «Bikini Beans Espresso»​ ក្នុង​ក្រុង​ញូ​វ​យ៉​ក ​ដាក់​បុគ្គលិក​ស្រី​ស្រស់​ស្អាត​ដោះ​អាវ​ឆុង​កាហ្វេ​ ដោយ​ស្លៀក​តែ​ខោ​ក្នុង និង​មាន​ស្កុ​ត​ចម្រុះ​ពណ៌​បិទ​សុដន់ ។

អ្នកស្រី ​Carlie Jo​ ជា​ម្ចាស់​ហាង​និយាយ​ថា នាង​បើកហាង​ដាក់​បុគ្គលិក​ស្រី​ស្រាត​បែប​នេះ ព្រោះ​ចង់​បង្កើន​សុពលភាព​របស់​ស្ត្រី​នៅ​ក្នុង​សង្គម ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​ជំទាស់ ។

វិធីសាស្ត្រ​រក​ស៊ី​បែប​នោះ​បាន​ទទួលផល​លើស​ពី​ការ​គ្រោងទុក​ ព្រោះ​មាន​បុរស​ជា​ច្រើន​ចាប់អារម្មណ៍ ​និង​តម្រង់​ជួរ​ចូល​ទិញ​កាហ្វេ ។

ហាង​ប្រភេទ​នោះ កាលពីមុន​កើត​មាននៅ​រដ្ឋ​អា​រី​សូ​ណា​ភាគ​ខាងលិច​ឆៀង​ខាងត្បូង​អា​មេ​រិ​ក ។

អ្នកស្រី ​Carlie Jo ​និយាយ​ថា ​«​ខ្ញុំ​មាន​យុទ្ធសាស្ត្រ​ដូច​គ្នា​ទៀត ដោយ​លើកកម្ពស់​ឥរិយាបថ​របស់​ស្ត្រី​នៅ​ក្នុង​សង្គម​ថា ពួក​នាង​អាច​ទទួល​បាន​អ្វី​ៗ​គ្រប់យ៉ាង​តាម​តម្រូវការ ទោះបីជា​ស្រាត​ស្លៀក​ឈុត​ប៊ី​គី​នី​លក់​កាហ្វេ​ក៏​ដោយ​» ។

វិធីសាស្ត្រ​នៃ​ការ​បើកហាង​បែប​នោះ​មាន​ពលរដ្ឋ​ជា​ច្រើន​សម្តែង​ការ​យល់​ឃើញ​ថា វា​មិន​សមរម្យ ព្រោះ​នៅ​ពេល​កូនតូច​ៗ​របស់​គេ​ដើរ​ឆ្លងកាត់​ប្រទះ​ឃើញ ពួក​គេ​នឹង​សួរ​នាំ​ម្តាយ​ថា ហេតុ​អ្វី​បានជា​បុគ្គលិក​ផ្នែក​លក់​មិន​ពាក់អាវ ៕