ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

2ថ្ងៃ​ពលករ​​គេបញ្ជូន​មក​វិញ មាន​ជាង250​នាក់

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ពលករ​ខ្មែរ​ទាំង​ចាស់ ទាំង​ក្មេង​យ៉ាងតិច​ជាង​២៥០​នាក់ បាន​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​២១ និង​២២ ខែមីនា តាម​ច្រក​ទ្វារ​ព្រំដែន​ចំនួន​២​ក្នុង​ខេត្តបាត់ដំបង ដែល​អាជ្ញាធរ​ថៃ​អះអាង​ថា ពួក​គាត់​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ។

តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​ព្រំដែន​បាន​ឲ្យ​ដឹង​ថា ពលករ​៩៣​នាក់ ក្នុង​នោះ​មាន​ស្ត្រី​៣៥​នាក់​និង​ក្មេង​១១​នាក់ ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ត្រឡប់​មក​ដី​ខ្មែរ​វិញ​តាម​ច្រក​តំបន់​ភ្នំ​ដី ស្រុក​សំពៅ​លូន កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែមីនា​។ រីឯ​ពលករ​ខ្មែរ​ចំនួន​១៦៥​នាក់ ក្នុង​នោះ​ស្ត្រី​៥១​នាក់ ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​វិញ​តាម​ច្រក​អន្តរជាតិ​ដូង ក្នុងស្រុក​កំ​រៀង នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមីនា ។

ប្រភព​ដដែល​បញ្ជាក់​ថា ពលករ​ខ្មែរ​ទាំងនោះ​ត្រូវ​អាជ្ញាធរ​ថៃ​ចោទប្រកាន់​ថា បាន​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចូល​ទៅ​ធ្វើការ​ក្នុង​ទឹកដី​ថៃ ។ បើ​តាម​ការ​សួរនាំ​ពលករ​ខ្មែរ​ទាំងនេះ​បាន​និយាយ​ថា ពួក​គាត់​ពិតជា​មិន​មាន​លិខិតឆ្លងដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​មែន ។ ពលករ​ទាំងនេះ​បាន​ប្រាប់​ថា ពួក​គាត់​បាន​ចំណាយ​លុយ​ឲ្យ​មេខ្យល់ ដើម្បី​បាន​ឆ្លង​ដែន​តាម​ច្រករបៀង​នានា​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ។ ប៉ុន្តែ​បើ​តាម​ចម្លើយ គឺ​ពួក​គាត់​មួយ​ចំនួន​ទើប​ទៅ​ដល់​ទឹកដី​ថៃ និង​ខ្លះ​ទៀត​បាន​ទៅ​ដល់​ធ្វើការ​មួយ​រយ​:​ហើយ ក៏​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ប្រមូល​បញ្ជូន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​តែ​ម្ដង​។

សូម​បញ្ជាក់​ថា បើ​តាម​របាយការណ៍​របស់​ភាគី​កម្ពុជា ចាប់តាំងពី​ដើម​ខែមករា​រហូត​ដល់​ខែមីនា ឆ្នាំ​២០១៧​នេះ អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​យ៉ាងតិច​ជាង​១​ម៉ឺន​នាក់​ហើយ​បញ្ជូន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ តាម​ច្រក​ទ្វារ​អន្តរជាតិ​ដូង ក្នុងស្រុក​កំ​រៀង និង​តាម​ច្រក​តំបន់​នានា​ក្នុង​ខេត្តបាត់ដំបង ៕