ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​សំរង​​ធម្មជាតិ ​ចូលរួម​​​​សកម្មភាព​មនុស្ស​ធម៌

7 ឆ្នាំ មុន

ភេសជ្ជៈ Moly fresh រសជាតិ​ទឹក​សំរង​​ធម្មជាតិ ភ្ជាប់​ខ្លួន​ជាមួយ​​សកម្មភាព​មនុស្ស​ធម៌ ដែល​តែងតែ​បង្ហាញ​ភាព​ស្និទ្ធិ​ស្នាល​ និង​សិល្បករ​ សិល្ប​ការិនី និង​ស្នាមញញឹមបណ្តុំ​ពាក្យ​ថា «​ទីណា​មាន​​សិល្បៈ ទីនោះ​ក៏​មាន Moly fresh រសជាតិ​ទឹក​សំរង​ធម្មជាតិ

​ភេសជ្ជៈ Moly fresh រសជាតិ​ទឹក​សំរង​​ធម្មជាតិ ភ្ជាប់​ខ្លួន​ជាមួយ​​សកម្មភាព​មនុស្ស​ធម៌ ដែល​តែងតែ​បង្ហាញ​ភាព​ស្និទ្ធិ​ស្នាល​ និង​សិល្បករ​ សិល្ប​ការិនី និង​ស្នាមញញឹមបណ្តុំ​ពាក្យ​ថា «​ទីណា​មាន​​សិល្បៈ ទីនោះ​ក៏​មាន Moly fresh រសជាតិ​ទឹក​សំរង​ធម្មជាតិ  នោះ​សុខភាព​ក៏​ប្រសើរ​ដែរ​»​។ ទន្ទឹម​នេះ Moly fresh រសជាតិ​ទឹក​សំរង​ធម្មជាតិ ដែល​​រមែង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម ក៏​ប្រកាស​ខ្លួន​ភ្ជាប់​នឹង​សកម្មភាព​មនុស្សធម៌ ដើម្បី​សុខភាព​ទាំងអស់​គ្នា​។

នៅ​មុន​នេះ Moly fresh រសជាតិ​ទឹក​សំរង​ធម្មជាតិ ក៏​បាន​ចូលរួម​នឹង​សកម្មភាព​មនុស្សធម៌​ជា​ច្រើន​មាន​ដូច​ជា​ការ​ចូលរួម​ក្នុង​សកម្មភាព​ចែក​មួក​សុ​វត្ថ​ភាព​នៅ​ផ្លូវជាតិ​លេខ​៤ សកម្មភាព​ចែក​បាយ​មនុស្សធម៌​ជួន​តា​ៗ​ស៊ី​ក្លូ​នៅ​មុខ​វាំង ក្រោម​សកម្មភាព​ចុះ​ផ្ទាល់​ជាមួយ​សិល្បករ​សិល្ប​ការិនី មក​ពី​សមាគម​ន៍​សិល្បៈ​ស្ម​គ្រ​ចិត្ត​ដើម្បី​ជួយ​សង្គម និង​សកម្មភាព​ធ្វើ​អំណោយ​មនុស្សធម៌​និង​អាហារ​សាមគ្គី​ជួន​លោកតា ចាប៉ី​ដង​វែង ធ្វើ​នៅផ្ទះ​លោកតា ប្រាជ្ញ ឈួ​ន នៅ​ស្រុក​កំណើត​ខេត្តតាកែវ ។

ក្នុង​ឆន្ទៈ​មនុស្សធម៌​នេះ នៅ​ថ្ងៃ​ទី​១៩​ខែ​មិ​នា​មុន​នេះ Moly  fresh រសជាតិ​ទឹក​សំរង​ធម្មជាតិ  ក៏​បង្ហាញខ្លួន​ចូលរួម​នឹង​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​រួម​នឹង​ក្រុម​គ្រូពេទ្យ​ស្ម​គ្រ​មក​ពី​ប្រទេស​ថៃ និង​សមាគម​ន៍​សិល្បៈ​ស្ម​គ្រ​ដើម្បី​ជួយ​សង្គម ចុះ​ពិនិត្យ និង​ការ​ព្យាបាល​ជំងឺ​ដោយ​ឥ​គិតថ្លៃ ពលរដ្ឋ និង​សិស្សានុសិស្ស​ជិត ១០០០​នាក់ នៅ​សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ​ព្រះពុទ្ធ ។

អ្នកស្រី​ថេ ដា​ឡែ​ន ម្ចាស់​ផលិតផល Moly fresh រសជាតិ​ទឹក​សំរង​ធម្មជាតិ និង​ជា​ថៅកែ​ភោជនីយដ្ឋាន​បាយ័ន​បឹង​ស្នោរ បាន​ឲ្យ​ដឹង​ថា « Moly fresh​រសជាតិ​ទឹក​សំរង​ធម្មជាតិ មុន​នេះ​មានឈ្មោះ​ថា បាយ័ន​ទឹក​សំរង​ធម្មជាតិ ហើយ​ក៏​បាន​ចូលរួម​នឹង​សកម្ម​ភាព​មនុស្សធម៌​ដើម្បី​កិច្ចការ​សង្គម​ទាំងអស់​គ្នា​បាន​ច្រើន​ហើយ​ដែរ បូក​ទាំង​ការ​រៀបចំ​អាហារ​សាមគ្គី​ដល់​កុមារ​កំព្រា ដែល​រៀបចំ​នៅ​ក្នុង​ភោជនីយដ្ឋាន បាយ័ន​បឹង​ស្នោ​នេះ និង​ការងារ​មនុស្សធម៌​រួម​នឹង​សមាគម​ន៍​សិល្បៈ​ស្ម​គ្រ​ចិត្ត​ដើម្បី​ជួយ​សង្គម​កន្លង​មក​»​។

ម្ចាស់​ភោជនីយដ្ឋាន និង​ជា​ថៅកែ​ផលិតផល Moly fresh​រសជាតិ​ទឹក​សំរង​ធម្មជាតិ វ័យក្មេង​រូប​នេះ​ក៏​បញ្ជាក់​ទៀត​ថា «​ថ្មី​ៗ​នេះ​ក៏​បាន​រួមចំណែក​ក្នុង​សកម្មភាព ពិនិត្យ​និង​ព្យាបាល​ជំងឺ​ពលរដ្ឋ​សិក្សា​នុ​សិស្ស ជិត ១០០០​នាក់ ដែល​មក​ពី​ភូមិ​ក្រាំង​ទ្រា ភូមិ​ក្រាំង​ស្បូវ ភូមិ​ប៊ិ​ណ្ណា ភូមិ​ប៊ិ​ន​បោរ និង​ភូមិ​ព្រះពុទ្ធ នៃ​ឃុំ​ព្រះពុទ្ធ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល ។ ដោយ​បាន​ឧបត្ថម្ភ​ទឹក​សំរង​នេះ​ចំនួន​ជិត​៤០០​ដប​»​។

អ្នកស្រី​ក៏​បន្ថែម​ថា «​ព្រម​ជាមួយ​សកម្មភាព​សមាគម​សិល្បៈ​ស្ម័​គ្រ​ចិត្ត​ ដើម្បី​ជួយ​ការងារ​សង្គម​នៅ​ថ្ងៃ​ទី​៦​ មេសា ក្នុង​កម្មវិធី​រាត្រី​
កត្ត​ញ្ញួ​ធ្វើ​នៅ​សណ្ឋាគារ​សុខា​នោះ Moly fresh រសជាតិ​ទឹក​សំរង​ធម្មជាតិ ក៏​ស្វាគមន៍​ស្ម័គ្រ​រួច​ចំណែក​មហា​កម្មវិធី​កត្ត​ញ្ញួ​នេះ​ផង​ដែរ និង​មានកម្ម​វិធី​បន្ត​ទៀត​បើជា​កម្មវិធី​សប្បុរ​ធម៌​ដើម្បី​សង្គម Moly fresh​រសជាតិ​ទឹក​សំរង​ធម្មជាតិ ក៏​នឹង​បន្ត​ធ្វើ​ផង​ដែរ ដើម្បី​សង្គម​ទាំងអស់​គ្នា​»​។