ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​រដ្ឋបាល​ក្រុង​បាន​លុង​ចាប់​ឈើ​យក​លុយ​រួច​លែង​វិញ

7 ឆ្នាំ មុន

ខេត្តរតនគិរី ៖ មន្ត្រី​សាលាក្រុង​ចាប់​រថយន្ត​ពីរ​គ្រឿង​យក​លុយ​ពី​ឈ្មួញ​រួច​ប្រលែង​វិញ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៧ រហូត​ដល់​ម៉ោង​២​ជាង​រសៀល​ថ្ងៃ​ដដែល​ទើប​ក្រុម​ឈ្មួញ​បាន​និយាយ​ត្រូវ​ថ្លៃ​គ្នា​រួច​ដោះ​លែង

ខេត្តរតនគិរី ៖ មន្ត្រី​សាលាក្រុង​ចាប់​រថយន្ត​ពីរ​គ្រឿង​យក​លុយ​ពី​ឈ្មួញ​រួច​ប្រលែង​វិញ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៧ រហូត​ដល់​ម៉ោង​២​ជាង​រសៀល​ថ្ងៃ​ដដែល​ទើប​ក្រុម​ឈ្មួញ​បាន​និយាយ​ត្រូវ​ថ្លៃ​គ្នា​រួច​ដោះ​លែង​រថយន្ត​សាំ​យ៉ុ​ង​ចំនួន​២​គ្រឿង​ដែល​ផ្ទុក​ឈើប្រណិត​ពេញ​រថយន្ត​តែ​ម្តង ក្នុង​សកម្មភាព​ជាក់ស្តែង​គេ​បានឃើញ​រថយន្ត​របស់​លោក កៃ សា​វិ​ន ជា​មន្ត្រី​ទទួល​បន្ទុក​រដ្ឋបាល​សាលាក្រុង​ដាក់​រថយន្ត​របស់​ខ្លួន​កាង​មុខទ្វារ​ចេញចូល​ជា​កន្លែង​រថយន្ត​យក​មក​ស្តុក​ទុក​នៅ​ក្នុងភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ។ 

បើ​តាម​ប្រភព​ព័ត៌មាន​ពី​អ្នកបើកបរ​រថយន្ត​ទាំង​២​ខាងលើ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ​ក្រុម​ពូក​គេ​មាន​រថយន្ត​ចំនួន​៤​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង​បាន​ស៊ីឈ្នួល​ដឹកឈើ​ប្រណិត​ចេញពី​ខេត្តស្ទឹងត្រែង ស៊ីឈ្នួល​ឈ្មោះ ស្រី ជី​ង ជា​ជនជាតិ​វៀតណាម នៅ​ក្នុង​ខណៈនោះ​ដែរ​ពេល​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ទាំង​ពីរ​មក​ដល់ទី​រួម​ក្រុង​បាន​លុង ស្រាប់តែ​លិច​ចេញ​រថយន្ត​ម៉ាក​បា​ឡែ​ន ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-0018 ពណ៌​ស របស់​លោក កៃ សា​វិ​ន បាន​ដេញ​តាម​ពីក្រោយ​ជាប់​តែ​ម្តង ហើយ​បាន​រត់​ចូល​កន្លែង​ឃ្លាំង​ស្តុក​ឈើ​ដែល​មាន​ទីតាំង​ខាងលើ​រួច​ធ្វើការ​ចរចា​គ្នា​អស់​រយៈពេល​ជិត​២​ម៉ោង​ទើប​ត្រូវរ៉ូវ​គ្នា​គឺ​សេវា​បង់​ទៅ​ឱ្យ​លោក កៃ សា​វិ​ន អស់​៣.០០០​ដុល្លារ និង​សុំ​ក្រៅ​៥០០​ដុល្លារ​ថែម​ទៀត សរុប​៣.៥០០​ដុល្លារ ។ 

អ្នកបើកបរ​រថយន្ត​ទាំង​២​បាន​បន្ត​ទៀត​ថា រថយន្ត​ចំនួន​៤​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង​នោះ​មន្ត្រី​សាលាក្រុង​ខាងលើ​ចាប់​បាន​តែ​២​គ្រឿង​នោះ​ទេ ដោយ​ពីរ​គ្រឿង​ទៀត​រត់គេច​បាត់ ។ ដោយឡែក​ម្ចាស់​ដី​ឡូត៍​បានឱ្យ​ដឹង​ថា ដោយ​មាន​បញ្ជា​ពី​ម្ចាស់​ឈើ​ឱ្យ​ខ​ល​ទូរស័ព្ទ​ហៅ​លោក កៃ សា​វិ​ន មក​និយាយ​គ្នា​ខាងក្រៅ​ដើម្បី​កំណត់​ឱ្យ​ម្ចាស់​ឈើ​ដែល​មានឈ្មោះ​ខាងលើ​ប្រគល់​ថវិការ​ជូន​លោក កៃ សា​វិ​ន ចាប់ពី​ម៉ោង​២​រសៀល​តែ​មក​ដល់​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល​នេះ​ឈ្មោះ​ស្រី ជី​ង ជា​ម្ចាស់​ឈើ​អត់​បាន​ប្រគល់​លុយ​មក​ឱ្យ​គាត់​(​ម្ចាស់​ដី​ឡូត៍​) ដើម្បី​យក​មក​ឱ្យឈ្មោះ កៃ សា​វិ​ន នោះ​ឡើយ​ធ្វើ​ឱ្យ​ម្ចាស់​ដី​ឡូត៍​មានការ​ព្រួយ​បារ​ម្ម​ណ៍ ក្នុង​ខណៈ​នេះ​គឺ​ឈើប្រណិត​ក្នុង​ដី​ឡូត៍​របស់​គាត់ និង​រថយន្ត​សាំ​យ៉ុ​ង​បាន​ទំលាក់​ឈើ​ចេញ​អស់​បើករថយន្ត​គេច​បាត់ ។ ដោយឡែក​លោក កៃ សា​វិ​ន ជា​មន្ត្រី​សាលាក្រុង​ទទួល​បន្ទុក​រដ្ឋបាល​បានឱ្យ​ដឹង​ថា គាត់​អត់​បាន​ទទួល​លុយ​ពី​ក្រុម​ឈ្មួញ​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ដោយ​មូលហេតុ​ម្ចាស់​ឈើ និង​ម្ចាស់​ដី​ឡូត៍​ជា​អ្នក​ស្គាល់គ្នា ៕