ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​រដូវ​កាល​ទី​7​ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​2​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​រដូវ​កាល​ទី​៧​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី ថ្ងៃ​សៅរ៍​ទី​២៥ មីនា ខាង​មុខ​នេះ ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​២​ហើយ ។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​រដូវ​កាល​ទី​៧​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី ថ្ងៃ​សៅរ៍​ទី​២៥ មីនា ខាង​មុខ​នេះ ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​២​ហើយ ។

ឌុ​ម កែវ​ដា មក​ពី​ក្លិប​មកុដ​រាជសីហ៍ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​មុង​ឃុន​ផេ​តណា​យ៉ា​មៈ​វីវ ចំណែក​ឃី​ម ឌី​ម៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ហ្វា​និមិត្ត វិ​រិ​យៈ​ហ្វា​ម​។ គេ​នៅ​ចាំ​បាន​ថា កាលពី​ស​ប្ដា​ហ៍​ទី​១​កន្លង​មក កីឡាករ​កម្ពុជា​២​រូប​គឺ​សេក គឹ​ម​រួន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប និង​ឆៃ សា​រ៉ា មក​ពី​សមាគម​កីឡាប្រដាល់់​ក្រសួងការពារជាតិ ជា​អ្នក​រកបាន​៣​ពិន្ទុ​មុនគេ ។ ដោយឡែក​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​គេ​មិន​ទាន់​ដឹង​ថា កីឡាករកម្ពុជា​ទាំង​ពីរ​មានសំណាង​រកបាន​៣​ពិន្ទុ​ដែរ​ឬ​អត់ ។

ឌុ​ម កែវ​ដា ចាញ់​ប្រៀប​ទាំង​កម្ពស់​និង​ចំនួន​ប្រកួត​របស់​កីឡាករ​ថៃ​ដាច់​តែ​ម្ដង ។ កីឡាករ​កម្ពុជា​រូប​នេះ​មាន​កម្ពស់​១,៧០ ធ្លាប់​ប្រកួត​៣០​ដង ឈ្នះ​២៥​ដង ចាញ់​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១១​ដង ក្នុង​ពេល​កីឡាករ​ថៃ​មាន​កម្ពស់​១,៧៨​ម៉ែត្រ ធ្លាប់​ប្រកួត​១០៩​ដង ឈ្នះ​៩០​ដង ចាញ់​១៥​ដង ស្មើ​៤​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៩​ដង ។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ​ឌុ​ម កែវ​ដា ពិបាក​សង្ឃឹម​រកបាន​៣​ពិន្ទុ​ខ្លាំង​ណាស់ ។

ចំណែក ឃី​ម ឌី​ម៉ា មាន​កម្ពស់​១,៧២​ម៉ែត្រ ធ្លាប់​ប្រកួត​៦៥​ដង ឈ្នះ​៥៦​ដង ចាញ់​៦​ដង ស្មើ​៣​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​២០​ដង ក្នុង​ពេល​កីឡាករ​ថៃ​មាន​កម្ពស់​១,៧៥​ម៉ែត្រ ធ្លាប់​ប្រកួត​១៨៤​ដង ឈ្នះ​១៣២​ដង ចាញ់​៥១​ដង ស្មើ​៣​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​៤០​ដង ។

តាម​រយៈ​ប្រវត្តិ​ប្រកួត​ខុស​គ្នា​ដាច់​ឆ្ងាយ​បែប​នេះ ឃឹម ឌី​ម៉ា ប្រហែលជា​ពិបាក​ស្វែងរក​៣​ពិន្ទុ​ជា​លើក​ដំបូង​ហើយ ។

ដោយឡែក​សរ រាជសីហ៍ មក​ពី​ក្លិប​មោងឬ​ស្សី​មរតក​គុន​ខ្មែរ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​បេឡា​រុស​ឈ្មោះ​ស៊ូ​ហ្សា អេ​ឡិច​សាន់​ឌឺ ជា​លក្ខណៈ​មិត្តភាព ។ សរ រាជសីហ៍ ធ្លាប់​ប្រកួត​៦៥​ដង ឈ្នះ​៥៩​ដង ចាញ់​១៥​ដង ស្មើ​១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១០​ដង ក្នុង​ពេល​កីឡាករ​បេឡា​រុស ធ្លាប់​ប្រកួត​១៧​ដង ឈ្នះ​១៣​ដង ចាញ់​៤​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៤​ដង ។

នៅ​លើ​សង្វៀន​ដដែល កីឡាករ បឺត សង្ឃឹម មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ត្រូវគេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ ព្រំ វី មក​ពី​ក្លិប​ទីបញ្ជាការ​កងទ័ពជើងទឹក​ក្នុង​លក្ខណៈ​មិត្តភាព​ផង​ដែរ ៕