ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ការ​រិះគន់​ពី​បំណង​ប្តឹង​លោកស្រី​ជោ​លី លោក ម៉ោ​ញ សា​រ៉ាត់ រលាស់​ខ្លួន​ថា​មិនមែន​ឪពុក​ម៉ា​ដុក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានការ​រិះគន់ និង​ប្រឆាំង​ដូច​ទឹកបាក់​ទំនប់​ពី​មហាជន​ខ្មែរ នៅ​ទីបំផុត​លោក ម៉ោ​ញ សា​រ៉ាត់ បាន​ចេញ​មក​

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានការ​រិះគន់ និង​ប្រឆាំង​ដូច​ទឹកបាក់​ទំនប់​ពី​មហាជន​ខ្មែរ នៅ​ទីបំផុត​លោក ម៉ោ​ញ សា​រ៉ាត់ បាន​ចេញ​មក​បដិសេធ​ចោល​ចំពោះ​អ្វី​ដែល​លេចឮ​ថា លោក​គឺជា​ឪពុក​របស់ ម៉ា​ដុក ហើយ​លោក​នឹង​ទាមទារប្តឹង​តវ៉ា​ទៅ​លោកស្រី អេ​ន​ចេ​លី​ណា ជោ​លី នោះ ។

លោក ម៉ោ​ញ សា​រ៉ាត់ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​សកម្មជន​គណបក្សប្រឆាំង ត្រូវ​បាន​សារព័ត៌មាន​ក្នុងស្រុក​ជា​ច្រើន​ធ្វើការ​ផ្សព្វផ្សាយ ខណៈ​លោក​បាន​អះអាង​ប្រាប់​សារព័ត៌មាន​បរទេស​ដ៏​ល្បីឈ្មោះ​មួយ​ដោយ​អះអាង​ថា លោក​គឺជា​ឪពុក​បង្កើត​របស់ ម៉ា​ដុក ដែល​ត្រូវ​បាន​លោកស្រី អេ​ន​ចេ​លី​ណា ជោ​លី សុំ​យក​ទៅ​ចិញ្ចឹម​រហូត​មក​ដល់​បច្ចុប្បន្ន ។

ក្នុង​កិច្ច​សម្ភាសន៍​ដែល​ត្រូវ​បាន​សារព័ត៌មានបរទេស​ចុះ​ផ្សាយ លោក ម៉ោ​ញ សា​រ៉ាត់ បាន​បញ្ជាក់​ថា លោក​នៅ​តែ​មាន​ឥទ្ធិពល​ក្នុង​ផ្លូវច្បាប់​លើ​ករណី​របស់ ម៉ា​ដុក ហើយ​ពេល​នេះលោក​កំពុង​តវ៉ា​ជាមួយ អេ​ន​ចេ​លី​ណា ជោ​លី​។ លោក​និយាយ​ថា «​ខ្ញុំ​នឹង​សប្បាយចិត្ត ប្រ​សិន​ប្រទេស​កម្ពុជា​មិន​អាច​ឃើញ អេ​ន​ចេ​លី​ណាជោ​លី ម្ដងទៀត​»​។

តុលាការ​បាន​កាត់​ថា លោក ម៉ោ​ញ សា​រ៉ាត់ ជា​ឪពុក​របស់ ម៉ា​ដុក ។ លោក ម៉ោ​ញ សា​រ៉ាត់​បន្ត​ថា «​ក្នុង​ឯកសារ​របស់​តុលាការ ម៉ាដុក នៅ​តែ​ជា​កូនប្រុស​របស់ខ្ញុំ ។ អេ​ន​ចេ​លី​ណា មិន​ដែល​បញ្ជាក់​រឿង​នេះ​ឲ្យ​ច្បាស់​ទេ​»​។

លោក ម៉ោ​ញ សា​រ៉ាត់ ដែល​បាន​ជួប អេ​ន​ចេ​លី​ណា ជោ​លី នៅ​ក្នុង​កម្មវិធី​សប្បុរសធម៌​មួយ​និយាយ​ទៀត​ថា «​អេ​ន​ចេ​លី​ណា បាន​ប្ដូរ​ឈ្មោះ​របស់​ម៉ា​ដុក ។ ខ្ញុំ​នៅ​តែ​និយាយ​ថា ម៉ា​ដុក​ជា​កូនប្រុស​របស់ខ្ញុំ​»​។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​ព័ត៌មាន​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​បន្ត​តាម​រយៈ​សារព័ត៌​មាននៅ​ក្នុងស្រុក​មក មាន​មហាជន​ជា​ច្រើន​បាន​សម្តែង​ការ​ហួសចិត្ត និង​ធ្វើការ​ប្រឆាំង​ដាច់ខាត​ចំពោះ​អ្វី​ដែល​លោក ម៉ោ​ញ សា​រ៉ាត់ បាន​និយាយ​ក្នុង​ពេល​ដែល​លោកស្រី អេ​ន​ចេ​លី​ណា ជោ​លី បីបាច់​ថែរក្សា ម៉ា​ដុក បាន​យ៉ាង​ល្អ ក្នុង​នោះ​លោកស្រី​ក៏​បាន​ធ្វើ​ការងារ​មនុស្សធម៌​ជា​ច្រើន ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ផង​ដែរ ។

ការ​មាន​ប្រតិកម្ម​នេះ ធ្វើ​ឲ្យ​លោក ម៉ោ​ញ សា​រ៉ាត់ ចេញ​មក​បដិសេធ​វិញ​ភ្លាម ក្នុង​នោះ​លោក​បាន​បដិសេធ​ចោល​នូវ​អ្វី​ដែល​បាន​ចុះ​ផ្សាយ ហើយ​លោក​ក៏​បាន​បដិសេធ​ថា​មិន​បាន​ប្តឹង​លោកស្រី អេ​ន​ចេ​លី​ណា ជោ​លី ក្នុង​រឿង​ម៉ា​ដុក​នោះ​ឡើយ ។

តាម​គណនី​ហ្វេ​ស​ប៊ុ​ក លោក ម៉ោ​ញ សា​រ៉ាត់ បាន​សរសេរ​ថា នៅ​សុខ​ៗ​មានរឿង​ប្តឹងប្តល់​មកពីណា? បើជា​ការ​ពិត ចុះ​ហេតុ​អ្វី​មិន​យកពាក្យ​បណ្តឹង​ហ្នុ​ង​មក​បង្ហាញ​សាធារណជន​ឲ្យ​គេ​មើល​ផង ហើយ​ប្តឹង​នៅ​សាលា​ក្តីណា ពី​ពេល​ណា? ខ្ញុំ​សូម​សំណូមពរ​យ៉ាង​ទទូច សូម​មេត្តា​កុំ​បកស្រាយ​អ្វី​ឲ្យ​ហួស​ហេតុផល ទាក់ទង​ដល់​ជីវិត​ឯកជន​របស់ ជោ​លី ដាច់ខាត​!

ដើម្បី​ឱ្យ​អស់​មន្ទិល​សង្ស័យ អំពី​បញ្ហា​ការ​លេចឮ​ពាក្យ​ច​ចាម​អា​រ៉ា​ម​លើ​បណ្តាញ​សង្គម ខ្ញុំ ម៉ោ​ញ សា​រ៉ាត់ សូម​បដិសេធ​ទាំងស្រុង​និង​ពុំ​បានដឹង ពុំ​ទទួលខុសត្រូវ​ចំពោះ​ការ​ផ្សព្វផ្សាយ​ទាំងឡាយ​ណា​ដែល​ទាក់ទង​នឹង​ព័ត៌មាន​ទាំងនេះ​ទេ ។

ម៉ា​ដុក ដែល​មានឈ្មោះ​ពី​កំណើត​ថា រ័​ត្ន វិបុល ត្រូវ​បាន​កំពូល​តារាភាពយន្ត​ហូ​លី​វូ​ដ នាង អេ​ន​ចេ​លី​ណា ជោ​លី សុំ​ធ្វើ​ជា​កូនចិញ្ចឹម​កាលពី​ខែមីនា ឆ្នាំ​២០០២ ពេល​ដែល ម៉ា​ដុក នៅ​ជា​ទារក​អាយុ​ទើប​៧​ខែ ផ្ញើ​ជីវិត​នៅ​មណ្ឌលកុមារ​កំព្រា ក្នុង​រាជធានី​ភ្នំពេញ ។

ម៉ា​ដុក ធ្លាប់​បាន​បង្ហាញ​មុខជា​តួ​ខ្មោច​ហ្សំ​ប៊ី​ក្នុង​ខ្សែភាពយន្ត 3D រឿង World War Z បញ្ចាំង​កាលពី​ឆ្នាំ​២០១៣ ។ នៅ​ឆ្នាំ​ដដែល​នោះ ក៏​មាន​ដំណឹង​លេចឮ​ថា ម៉ា​ដុក ទំនងជា​នឹង​ដើរ​តួឯក​ក្នុង​រឿង Battling Boy ផង​ដែរ ប៉ុន្តែ​ក្រុម​គ្រួសារ ជោ​លី ភី​ត មិន​ដែល​ទទួលស្គាល់​ដំណឹង​នេះ​ឡើយ​៕