ព័ត៌មានប្លែកៗនៅលើពិភពលោក
១-ពស់វែកពាក់គ្នា
ពស់វែក២ក្បាលប្រវែង៤ម៉ែត្រពាក់គ្នានៅក្បែរព្រៃក្នុងខេត្តណាខនស៊ីថាមម៉ារាជ ប្រទេសថៃ ហើយអ្នកស្រុកចាត់ទុកថាជារឿងកម្របានឃើញ ។
២-ភ្លើងឆេះមណ្ឌលស្នាក់នៅរបស់ស្ត្រី
១-ពស់វែកពាក់គ្នា
ពស់វែក២ក្បាលប្រវែង៤ម៉ែត្រពាក់គ្នានៅក្បែរព្រៃក្នុងខេត្តណាខនស៊ីថាមម៉ារាជ ប្រទេសថៃ ហើយអ្នកស្រុកចាត់ទុកថាជារឿងកម្របានឃើញ ។
២-ភ្លើងឆេះមណ្ឌលស្នាក់នៅរបស់ស្ត្រី
១-ពស់វែកពាក់គ្នា
ពស់វែក២ក្បាលប្រវែង៤ម៉ែត្រពាក់គ្នានៅក្បែរព្រៃក្នុងខេត្តណាខនស៊ីថាមម៉ារាជ ប្រទេសថៃ ហើយអ្នកស្រុកចាត់ទុកថាជារឿងកម្របានឃើញ ។
២-ភ្លើងឆេះមណ្ឌលស្នាក់នៅរបស់ស្ត្រី
រ៉យទ័រ កាលពីពេល ថ្មីៗកន្លងមកផ្សាយថាយ៉ាងហោចមានអ្នកស្លាប់ចំនួន៣៩នាក់ នៅពេលភ្លើងឆេះមណ្ឌលស្នាក់នៅរបស់កុមារ និងស្ត្រីក្វាតេម៉ាឡា កាលពីថ្ងៃទី៨ មីនា ២០១៧ ។
៣-ជិះកង់ជុំវិញផែនដីដើម្បីសន្តិភាព
បុរសណេប៉ាល់ជិះកង់នៅជុំវិញពិភពលោកចំនួន១០០ប្រទេស ក្នុងរយៈពេល៥ឆ្នាំ ក្នុងបំណងដើម្បីសន្តិភាព និងផ្តោតជាសំខាន់លើគុណតម្លៃធនធានធម្មជាតិ ។
៤-អ្នកទេសចរចិននៅកូរ៉េខាងត្បូងថយចុះ
ចំនួនអ្នកទេសចរជនជាតិចិនធ្វើដំណើរកម្សាន្តនៅកូរ៉េខាងត្បូងថយចុះប្រហែល១ភាគ៥ ដោយសារសភាពតានតឹងចាប់តាំងពីកងទ័ពអាមេរិក ចាប់ផ្តើមភ្ជាប់ប្រព័ន្ធការពារមីស៊ីលនៅលើដែនដីកូរ៉េខាងត្បូងរបស់ក្រុមហ៊ុន«Lotte»មក ។
៥-កណ្តុរមួយក្បាលធ្វើឱ្យយន្តហោះយឺតដំណើរ
ជើងហោះហើរពីក្រុងឡុងដ៍ទៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ត្រូវយឺតយូរព្រោះតែកណ្តុរមួយក្បាលនៅលើយន្តហោះ ។ កណ្តុរនោះមិនអាចចូលសហរដ្ឋអាមេរិកបាន ព្រោះវាគ្មានលិខិតឆ្លងដែរ ។
៦-ផ្ទះក្លាយជាទឹកកកនៅរដ្ឋញូវយ៉ក
អាកាសធាតុត្រជាក់ខ្លាំងនៅរដ្ឋញូវយ៉ក ធ្វើឱ្យផ្ទះមួយខ្នងនៅមាត់បឹង«Ontario»ដែលទទួលរងពីព្យុះទឹកកកក្លាយជាផ្ទះទឹកកក ។
៧-រញ្ជួយដីនៅមីយ៉ាន់ម៉ា
រញ្ជួយដីកម្លាំង៥,១រិកស្ទ័រ បានអង្រួនផ្ទះសម្បែងក្នុងក្រុងរ៉ង់ហ្គោន ជាក្រុងពាណិជ្ជកម្មរបស់មីយ៉ាន់ម៉ាកាលពីពេល ថ្មីៗកន្លងមក ។ វត្តបុរាណមួយបាក់ខូចខាត ។
៨-ជប៉ុនបង្កើតភេសជ្ជៈថ្មីរសជាតិ«ជីរក្រូចឆ្មារ»
ក្រុមហ៊ុនបានផលិតភេសជ្ជៈឈ្មោះ«Pokka Sapporo»មានរសជាតិថ្មីគឺ«ទឹកជីរក្រូចឆ្មារ» ។
៩-ហូឡង់ក្រើនរំលឹកពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្លួននៅតួកគី
ជនជាតិតួកគីបានកាន់ទង់ជាតិរបស់ខ្លួនតវ៉ានៅខាងមុខកុងស៊ុលហូឡង់ ដោយសារសម្ព័ន្ធភាពរបស់ប្រទេសទាំង២មានភាពតានតឹង ។
១០-ម៉ាឡេស៊ីនិរទេសពលរដ្ឋកូរ៉េខាងជើងដែលស្នាក់នៅហួសទិដ្ឋាការ
ម៉ាឡេស៊ីបាននិរទេសជនជាតិកូរ៉េខាងជើង៥០នាក់ ដែលស្នាក់នៅលើសទិដ្ឋាការ ខណៈពេលសម្ព័ន្ធភាពរបស់ប្រទេសទាំង២កំពុងតានតឹង ៕
ចែករំលែកព័តមាននេះ