ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ម៉េច​បាន បើ​មាន​មេ​ធំ​រត់ការ​…

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បទល្មើស​ដាក់​សម្រាស់​ក្នុង​ទន្លេ ដែល​ក្រុម​ជនល្មើស​កា.ប់​ព្រៃ​លិច​ទឹក​ប្រភេទ​ដើម​រាំង ដឹក​យក​ទៅ​ទម្លាក់​ចូល​ក្នុង​ទន្លេ និង​នៅ​តាម​ព្រែក​ក្នុងភូមិ​សាស្ត្រ ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង នៅ​តែ​មាន

ខេត្តកំពង់ឆ្នាំង ៖ បទល្មើស​ដាក់​សម្រាស់​ក្នុង​ទន្លេ ដែល​ក្រុម​ជនល្មើស​កាប់​ព្រៃ​លិច​ទឹក​ប្រភេទ​ដើម​រាំង ដឹក​យក​ទៅ​ទម្លាក់​ចូល​ក្នុង​ទន្លេ  និង​នៅ​តាម​ព្រែក​ក្នុងភូមិ​សាស្ត្រ ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង នៅ​តែ​មាន​យ៉ាងច្រើន​ស្អេកស្កះ មិន​ត្រឹម​ប៉ុណ្ណឹង​ពេល​នេះ​ក្រុម​ជនល្មើស​ចាប់ផ្ដើម​យក​អួន​ហ៊ុម​ចាប់​យក​ត្រី​បណ្ដើរ​ៗ​ហើយ​។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៧  អ្នក​សារព័ត៌មាន​មួយ​ក្រុម​បាន​ចុះ​ទៅ​តាម​ដង​ទន្លេ​ដល់​ចំណុច​ព្រែក​សាលា​ថ្ម  ព្រែ​កជើង​លួង  ព្រែ​កកោះ​អ្នកតា  ព្រែក​ផ្លូវ​ទូក  និង​ព្រែក​ពាម​ឃ្នង ស្ថិត​នៅ​ភូមិ​ពាម​ខ្នង ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង បាន​ជួប​ប្រទះ​ក្រុម​ជនល្មើស​កំពុង​យក​សាច់​អួន​ហ៊ុម​ចាប់​ត្រី​ទាំង​កណ្ដាល​ថ្ងៃ​យ៉ាង​អនាធិបតេយ្យ​បាន​ដោយ​គ្មាន​ខ្លាច​ចំពោះ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ឡើយ​។ ឃើញ​បែប​នេះ ក្រុម​អ្នកកាសែត​មិន​ហ៊ាន​ចូល​ជិត​ទេ គ្រាន់តែ​ថត​ពី​ចម្ងាយ ព្រោះ​ដើម្បី​សុវត្ថិភាព និង​គោរព​វិជ្ជាជីវៈ ក៏​បាន​ទូរស័ព្ទ​ប្រាប់​ទៅ​លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ហើយ​គាត់​ក៍បាន​អរគុណ និង​ប្រាប់​ថា នឹង​ចាត់​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប​ជា​បន្ទាន់​។

រ​ហូរ​ត​ដល់​រសៀល​ថ្ងៃ​ទី​២១ មីនា លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា មន្ត្រី​ជលផល​បាន​ចុះ​បង្ក្រាប​ទៅ​ឃើញ​មាន​អួន​ហ៊ុម​សម្រាស់​៣​កន្លែង នៅ​ចំណុច​ដែល​បាន​រាយការណ៍ ប៉ុន្តែ​២​កន្លែង​បាន​ហ៊ុម​រួច និង​បាន​រត់គេច​ខ្លួន​អស់​ចាប់​បាន​មួយ​កន្លែង និង​បាន​សាច់​អួន​១​វង់ ប៉ុន្តែ​មនុស្ស​ចាប់​មិន​បាន​ទេ រត់​អស់ហើយ  ។

ទោះ​យ៉ាងនេះ​ក្តី ប្រជាពលរដ្ឋ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្រុម​ជនល្មើស​ហ៊ុម​សម្រាស់​ទាំង​កណ្តាល​ថ្ងៃ​បាន​ដោយ​រលូន ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​បែប​នេះ ដោយសារ​មាន​អ្នក​ដើរ​ប្រមូល​លុយ​ពី​ក្រុម​បទល្មើស​យក​ទៅ​រត់ការ ចែក​ជូន​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ជា​ប្រព័ន្ធ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា  អ្នក​រត់ការ​ជា​ក្រុមប្រឹក្សា​ឃុំ​ផ្លូវ​ទូក ដែល​មាន​សម្រាស់​រាប់​សិប​កន្លែង និង​ក្នុង​សម្រាស់​មួយ​កន្លែង​បង់លុយ​ចាប់ពី​៥០​ម៉ឺន​ទៅ​១​លាន​រៀល តាម​សម្រាស់​តូច ឬ​ធំ ៕