ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គីមី​ទៀត ! ខ្ទឹមស និង​ខ្ទឹមក្រហម​នាំ​ចូល​ពី​វៀតណាម​មាន​សារធាតុ​គីមី​ប៉ះពាល់​សុខភាព​(​មាន​វី​ដេ​អូ​)

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ កន្លង​ទៅ​ថ្មី​ៗ​នេះ​គេ​បានឃើញ​ពី​សកម្មភាព​របស់​ស្ថាប័ន​កាំកុងត្រូល​បាន​យកចិត្ត​ទុក​ដាក់​ចុះ​ត្រួតពិនិត្យ​បន្លែ និង​ផ្លែ​ឈើ​ពី​ប្រទេស​វៀតណាម

ខេត្ត​ត្បូងឃ្មុំ ៖ កន្លង​ទៅ​ថ្មី​ៗ​នេះ​គេ​បានឃើញ​ពី​សកម្មភាព​របស់​ស្ថាប័ន​កាំកុងត្រូល​បាន​យកចិត្ត​ទុក​ដាក់​ចុះ​ត្រួតពិនិត្យ​បន្លែ និង​ផ្លែ​ឈើ​ពី​ប្រទេស​វៀតណាម​តាម​ច្រក​ត្រពាំង​ផ្លុ​ង ច្រក​ដារ ច្រក​ដូនរ័ត្នដែល​ជា​លទ្ធផល​ឃើញ​មាន​ខ្ទឹមក្រហម និង​ខ្ទឹម​សមាន​សារធាតុ​គីមី​សំណល់​ថ្នាំ​សម្លាប់​សត្វល្អិត​ដែលបង្ក​ឲ្យ​ប៉ះពាល់​សុខភាព ។ ទោះជា​បែប​នេះ​ក្តី​ក៏​នូវ​តែ​មានការ​លួច​នាំ​ចូល​ដដែល តាម​ច្រក​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក នា​រសៀល​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៧ និង​ធ្វើ​ឲ្យ​សុខភាព​របស់​ពលរដ្ឋ​ទៅ​ជា​យ៉ាងណា ។

អាជីវករ​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​បាន​ចេញ​ដឹក​បន្លែ​តាម​រឺ​ម៉ក​ម៉ូតូ​បាន​ទើបតែ​១​ខែ​នេះ​ទេ ដោយ​ជាមធ្យម​ក្នុង​១​ថ្ងៃ​ដឹក​បាន​តែ​មួយ​ជើង​តាម​ច្រក​ត្រពាំង​ផ្លុ​ង ក្នុង​នោះ​មាន​ដូច​ជា ដូង ខ្ទឹមបារាំង ខ្ទឹមស ស្ពៃក្តោប ដែល​មាន​ទង្ង​ន់​ជាង​៧០០​គីឡូក្រាម​ក្នុង​ពេល​ដែល​ដឹក​ចេញ​មក​នោះ​មិន​មានការ​ត្រួតពិនិត្យពី​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រក​ទេ ដោយ​គ្រាន់តែ​បង់លុយ​ឲ្យ​ជា​ការ​ស្រេច ។

លោក មាស មោរ៉ា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ត្បូងឃ្មុំ​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មិ​នាឆ្នាំ​២០១៧ តាម​ទូរស័ព្ទ​ថា កន្លង​មកនេះ​រូប​លោក​បាន​សហការ​ជាមួយនឹង​រថយន្ត​ពិសោធ​ន៏​របស់​អគ្គ​នាយក​ដ្ឋា​ន​កាំកុងត្រូល ចុះ​ទៅ​ពិនិត្យ​បន្លែ និង​ផ្លែ​ឈើ​ដែល​បាន​នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម​តាម​ច្រកត្រពាំង​ផ្លុ​ង ច្រក​ដារ ច្រក​ដូនរ័ត្ន ក្នុង​ខេត្ត​ត្បូងឃ្មុំ ដោយ​បាន​រក​ឃើញ​មាន​ខ្ទឹមស និង​ខ្ទឹមក្រហម ដែលមាន​ផ្ទុក​នូវ​សារ​ធាតុគីមី​សំណល់​ថ្នាំ​សម្លាប់​សត្វល្អិត​ដែល​បង្ក​ឲ្យ​ប៉ះពាល់​សុខភាព​ត្រូវ​បាន​ហាម​មិនឲ្យ​នាំ​ចូល​មក​កម្ពុជា ។ បន្លែ​ដែល​អាច​នាំ​ចូល​មក​បាន​លុះត្រាតែ​មានការ​បញ្ជាក់​ពី​អាជ្ញា​វៀតណាមដោយ​មាន​លិខិត​ថា គ្មាន​សារធាតុ​គីមី​ទើប​អនុញ្ញាត​ឲ្យ​នាំ​ចូល​បាន ហើយ​រូប​លោក​ក៏​បាន​ឲ្យ​មន្ត្រីក្រោម​ឪ​វាទ​ដែល​ប្រចាំការ​តាម​ច្រក​នីមួយ​ៗ ត្រូវ​តាមដាន​ចំពោះ​អាជីវករ​ណា​ដែល​នូវ​តែ​បន្ត​នាំ​ចូលបន្លែ​មាន​សារធាតុ​គីមី​នឹង​ត្រូវ​ចាត់វិធានការ​តាម​ច្បាប់  ចំពោះ​ករណី​ខាងលើ​ខ្ទឹមស​ដែល​បាន​ដឹក​តាមរឺ​ម៉ក​ម៉ូតូ​រូប​លោក​នឹង​សាកសួរ​ទៅ​មន្ត្រី​ប្រចាំ​ច្រក​ត្រពាំង​ផ្លុ​ង ធ្វើ​យ៉ាងណា​ឲ្យ​ចេះ​ទទួលខុសត្រូវ ៕