ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួលតម្លៃ300$ ទើបរកឃើញសាក​សព​ក្មេង…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​បន្ត​ឱ្យ​ដឹង​ថា ករណី​ក្មេង​ប្រុស​ម្នាក់ ជា​សិស្សសាលា​គោក​បញ្ជាន់ ដែល​​លង់ទឹក​ស្លា.ប់​នោះ ត្រូវ​​បាន​រក​ឃើញ​សាកសព​ហើយ​នៅ​ត្រឹម​វេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃ​ទី​២២ មីនា ​នេះ (ថ្ងៃដដែល) បន្ទាប់​ពី​ប្រជាពលរដ្

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​បន្ត​ឱ្យ​ដឹង​ថា ករណី​ក្មេង​ប្រុស​ម្នាក់ ជា​សិស្សសាលា​គោក​បញ្ជាន់ ដែល​​លង់ទឹក​ស្លាប់​នោះ ត្រូវ​​បាន​រក​ឃើញ​សាកសព​ហើយ​នៅ​ត្រឹម​វេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃ​ទី​២២ មីនា ​នេះ (ថ្ងៃដដែល) បន្ទាប់​ពី​ប្រជាពលរដ្ឋ​នាំគ្នាចុះ​​ជួយរ​ក ដោយ​យក​អួន​ទៅ​អូសនិង​រាវ​អស់​រយៈពេល​ជាង​៣​​ម៉ោង ប៉ុន្តែ​​រក​អត់​ឃើញដដែល ។ លុះ​ចុង​ក្រោយ ត្រូវ​ក្រុម​គ្រួ​សារ ​ជួល​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​ក្នុង​តម្លៃ​៣០០​ដុល្លារ ​ឱ្យ​​ចុះ​ទៅ​រាវ​រក​ទើប​​ឃើញ ។

សាកសព​ក្មេង​ប្រុស​មានឈ្មោះ​ទ្រី សុ​បញ្ញា អាយុ​១៣​ឆ្នាំ ។ អ្វី​ដែល​គួរឱ្យតក់​ស្លុត​​នៅ​កន្លែង​កើតហេតុ​នោះ គឺ​ឃើញ​ស្ត្រី​ជា​ម្តាយ​ក្មេង​​ប្រុស​​រង​គ្រោះ ​បាន​ស្រែកយំ​រហូត​ដល់​​ដួល​​សន្លប់ ព្រោះតែ​មិន​អាច​​ទទួលយក​បាន ។ បន្ទាប់​ពី​សាកសព​ក្មេងប្រុស ​ត្រូវ​បាន​ស្រង់​​ឡើងគោក​វិញ​ គេ​ឃើញ​បុរស​ជា​ឪពុក​​បាន​បី​សព​កូន ​ទាំង​ការ​ស្រែ​យំ​ដើរ​ត្រឡប់​ទៅ​ផ្ទះ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

គួរ​បញ្ជាក់​ថា ពាក់ព័ន្ធ​ហេតុការណ៍​នេះ គឺ​មាន​ក្មេង​ស្រី​ម្នាក់​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ក្មេង​ប្រុស​រង​គ្រោះ​ មិន​បាន​ទៅ​រៀន​ទេ​ បន្ទាប់​ពី​គ្រូ​ប្រចាំ​ថ្នាក់​ជា​ប់រវល់​សុំ​ច្បាប់ ។ រូបគេ​និង​មិត្តភក្តិ​៤ ទៅ​៥​នាក់ ក៏​នាំ​គ្នា​ដើរ​ទៅ​លេង​នៅ​មាត់​ស្រះ​ទឹក​​ខាងលើ ។ លុះ​មួយសន្ទុះ មាន​ក្មេង​ប្រុស​ម្នាក់​​ដែល​ជា​មិត្តភក្តិ ​បាន​ជ្រុះ​ស្បែកជើង​ធ្លាក់​ចូល​ក្នុង​​ស្រះ ក៏​​ត្រូវ​ក្មេង​ប្រុស​រង​គ្រោះ​​​លោត​ចុះ​ទៅ​យក​ស្បែក​ជើងនោះ ក៏​ភ្លាត់ស្នៀត​លង់ទឹក​​តែ​ម្តង ។

ភ្លាម​ៗ មិត្តភក្តិ​ម្នាក់​ទៀត បាន​លោត​ចុះ​ទៅ​ជួយ​ហើយ​ក៏​លង់​ដែរ ប៉ុន្តែ​សំណាង​មាន​មិត្តភក្តិ​​ម្នាក់​ទៀត ដែល​ជា​ជន​ទី​៣ បាន​លោត​ចុះ​ទៅ​​ជួយ ទើប​អ្នក​​ទី​២នោះ​រួច​ផុត​ពី​សេចក្តីស្លាប់ ។ រីឯ​​ក្មេង​រង​គ្រោះ ​គេ​ជួយ​មិន​ទាន់​​ទេ បាន​លិច​បាត់​ហើយ ។