នាង Ashley soto អាយុ២១ឆ្នាំ នៅក្រុងអ៊័រឡាន់ដូ រដ្ឋផ្លរីដា សហរដ្ឋអាមេរិក កើតជំងឺឃ្លង់ល្ពៅតាំងពីអាយុ១២ឆ្នាំ ធ្វើឱ្យស្បែករបស់នាង មានស្លាកស្នាមពពាលនៅពេញដងខ្លួន ។ ដោយសារបែបនេះ ទើបមនុស្សជាច្រើនសើចចំអកធ្វើឱ្យនាង Ashley soto តូចចិត្តណាស់ ។ នាងតែងតែពាក់អាវរឹបដៃវែង ដើម្បីបិទបាំងស្នាមពពាល ព្រោះមិនចង់ឱ្យនរណាម្នាក់សើចចំអក ។
មានថ្ងៃមួយ នាង Ashley soto បានគូររចនាក្បូរក្បាច់នៅលើរាងកាយ ដើម្បីបិទបាំងស្នាមពពាល ។ ការគូររចនានោះធ្វើឱ្យនាងកាលរបស់នាងស្អាតប្លែក លុបបាត់អស់ស្នាមពពាលពីឃ្លុងល្ពៅ ៕
ចែករំលែកព័តមាននេះ