ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​នគរបាល​សណ្តាប់ធ្នាប់​រង​ការ​រិះគន់​ថា​«​កំពុង​ជិះសេះ​លែងដៃ​»(​មាន​វី​ដេ​អូ​)

7 ឆ្នាំ មុន

ខេត្តកំពត ៖ ប្រជាពលរដ្ឋបានរិះគន់ចំពោះក្រុម​នគរបាល​សណ្តាប់ធ្នាប់​ក្រុង​កំពត​ដែល​មាន​តួនាទី​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​នៅលើ​ផ្លូវ​ជុំវិញ​ផ្សារ​សាមគ្គី​ទីរួមខេត្ត​កំពុង​ជិះសេះ​លែងដៃ​ដើរ​ត្រេ​ត​ត្រ​ត​ផ្លុំ​កញ្ចែ​ឲ្យ​តែ​ឮ

ខេត្តកំពត ៖ ប្រជាពលរដ្ឋបានរិះគន់ចំពោះក្រុម​នគរបាល​សណ្តាប់ធ្នាប់​ក្រុង​កំពត​ដែល​មាន​តួនាទី​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​នៅលើ​ផ្លូវ​ជុំវិញ​ផ្សារ​សាមគ្គី​ទីរួមខេត្ត​កំពុង​ជិះសេះ​លែងដៃ​ដើរ​ត្រេ​ត​ត្រ​ត​ផ្លុំ​កញ្ចែ​ឲ្យ​តែ​ឮ ។ ប៉ុន្តែ​ការ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​លើ​ផ្លូវ​សាធារណៈ​ជុំវិញ​ផ្សារ​ទីរួមខេត្ត​គេ​ឃើញ​ស្ទើរតែ​រាល់ថ្ងៃ​ត្រូវ​ស្ទះចរាចរណ៍​នៅ​លើផ្លូវ​ជា​ពិសេស​ផ្លូវ​ខាងជើង​ផ្សារ​ទីរួមខេត្ត​នេះ​តែ​ម្តង ។

មូលហេតុ​នៃ​ការ​ធ្វើ​ឲ្យ​ស្ទះចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​តាំងពី​ក្រោយ​ថ្ងៃ​ប្រកាស​បើកមុខ និង​ផ្ទេរតំណែង​លោក កែវ មុន្នី មក​កាន់​អធិការ​ក្រុង​កំពត​មក​ថ្មី​មក ប្រភព​រិះគន់​ពី​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់​យានយន្ត​បាន​រិះគន់​មក​លើ​សមត្ថកិច្ច​ដែល​មាន​តួរ​នាទី​រក្សា​សណ្តាប់ធ្នាប់​នៅ​លើ​ផ្លូវ​នេះ​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យស្ទះចរាចរណ៍​គឺ​មិនមែន​ខុស​ពី​អ្នក​ចត​យានយន្ត​នោះ​ទេ​គឺ​មក​ពី​សមត្ថកិច្ច​រៀបចំ​សណ្តាប់​ធ្នាប់​​តែ​ម្តង ពីព្រោះគេ​ឃើញ​រ៉ឺ​ម៉ក​ម៉ូតូ​ដែល​ចត​នៅ​លើ​ផ្លូវ​សាធារណៈ​ក្រុម​សមត្ថកិច្ច​ដែល​រក្សា​សណ្តាប់ធ្នាប់​នៅ​ទីនោះ​ដើរ​យក​លុយ​ពី​អ្នក​ម៉ូតូ​រ៉ឺ​ម៉ក​ទាំងនោះ ជា​ផ្នូរ និង​ការ​ចត​ចាំ​ដឹក​ភ្ញៀវ ។

ចំណែក​ខាង​អ្នក​ធ្វើ​អាជីវកម្ម​ផ្ញើរ​កង់ និង​ម៉ូតូ​ឯនោះ​វិញ​គេ​ឃើញ​យក​ចំណី​ផ្លូវ​មក​ធ្វើ​កន្លែង​ផ្ញើរ​ម៉ូតូ​យ៉ាង​រំភើយ​ដោយ​មិន​ខ្វល់​ពី​ការ​កកស្ទះ​ចរាចរ​ពី​សំណាក់​រថយន្ត​ដឹក​ទំនិញ​តូច​ធំ​នោះ​ឡើយ ។ ជុំវិញ​ករណី​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់​យានយន្ត​មក​លើ​សមត្ថកិច្ច​សណ្តាប់ធ្នាប់​ខាងលើ​លោក​វរសេនីយត្រី កែវ មុន្នី អធិការ​នគរបាល​ក្រុង​កំពត​ឲ្យ​ដឹង​ថា លោក​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់​ផង​ដែរ ប៉ុន្តែ​យើង​មើល​ទិដ្ឋភាព​ជាក់ស្តែង​គឺ​បរិវេណ​ផ្សារ​ទីរួមខេត្ត​កំពត​យើង​មាន​ភាព​តូច​ចង្អៀត រីឯ​យានយន្ត​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តកំពត​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គឺ​មានការ​កើនឡើង ដូច្នេះ​ការ​រៀបចំ​សណ្តាប់ធ្នាប់​វា​អាច​មានការ​កកស្ទះ​ម្តងម្កាល​ទេ​មិន​អាច​រាល់ថ្ងៃ​នោះ​ទេ ។ ប៉ុន្តែ​ទោះបី​យ៉ាងណា​លោក​និង​ខិតខំ​សហការ​ជាមួយ​លោក​អភិបាលក្រុង​កំពត​ដើម្បី​កាត់​បន្ថយ​នូវ​ការ​កកស្ទះ​ចរាចរណ៍​ដែល​តែងតែ​កើត​មាន​ឡើង​ខាង​នេះ​បន្ត​ទៅ​ទៀត ៕