ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សាកសព​ស្ត្រី​ចំណាស់​ម្នាក់​ដេក​ស្លា.ប់​នៅ​វាលស្រែ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ក្រោយ​ពី​ពលរដ្ឋ​ឈ្មោះ ធុ​ត យី​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ធ្លក ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ បាន​ទៅ​ឃ្វៀលគោ​នៅ​លើ​ដីស្រែ​របស់​​ខ្លួន​ចម្ងាយ​ពី​ស្ពាន​ប្រមាណ​ជា​៥.២០០​ម៉ែត្រ

ខេត្តសៀមរាប ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ក្រោយ​ពី​ពលរដ្ឋ​ឈ្មោះ ធុ​ត យី​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ធ្លក ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ បាន​ទៅ​ឃ្វៀលគោ​នៅ​លើ​ដីស្រែ​របស់​​ខ្លួន​ចម្ងាយ​ពី​ស្ពាន​ប្រមាណ​ជា​៥.២០០​ម៉ែត្រ ខណៈ​ពេល​នោះ​ក៏​ប្រទះ​ឃើញ​ស្ត្រី​ចំណាស់​ម្នាក់​បាន​ដេក​ស្លាប់​សល់​តែ​ស្បែក និង​ឆ្អឹង នៅ​កណ្តាល​វាលស្រែ រួច​ក៏​ត្រឡប់​មក​វិញ​បាន​ទៅ​ប្រាប់​បងប្អូន​ដែល​រស់នៅ​ជិត​នោះ​ដើម្បី​ឱ្យ​រាយ​ការ​ជូន​ទៅ​សមត្ថកិច្ច​ចុះ​មក​ជួយ​អន្តរាគមន៍ ។

ហេតុការណ៍​ពលរដ្ឋ​ប្រទះ​ឃើញ​សាកសព​ស្ត្រី​នោះ​បាន​កើតឡើង​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ ២០១៧ ស្ថិត​នៅ​ចំណុច​វាលស្រែ​ខាងជើង​ភូមិ​ធ្លក ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្តសៀមរាប ចម្ងាយ​៥.២០០​ម៉ែត្រ​នៅ​លើ​ដីស្រែ​របស់​ឈ្មោះ ធុ​ត យី​ន ។

លោក​វរសេនីយ៍ទោ អ៊ុ​ន ស្រស់ អធិការ​នគរបាល​ស្រុក​ស្រីស្នំ​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៧​នេះ​ថា ក្រោយ​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ប្រពល​រដ្ឋ​រួច​មក​លោក​បានឱ្យ​កម្លាំង​ជំនាញ​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ ក៏​ឃើញ​សាកសព​ស្ត្រី​ចំណាស់​ម្នាក់ រួច​ក៏​នាំ​គ្នា​ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​ខ្លួន​ជន​រង​គ្រោះ តែ​ពុំ​មាន​អ្វី​គួរ​ឱ្យ​គត់​សំគាល់​នោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​ខ្លួន​សាក​សព​​ជន​រង​គ្រោះ​នោះ​ឃើញ​មាន​លុយ​ជាប់​នៅ​នឹង​ដងខ្លួន​ចំនួន​៤៨៧.៩០០​រៀល​ផង​ដែរ ។ លោក​បាន​បន្ត​ថា សព​ស្ត្រី​រង​គ្រោះ មានឈ្មោះ និល ហាន អាយុ​៧១​ឆ្នាំ រស់នៅ​ភូមិ​ធ្លក ឃុំ​ស្លែង​ស្ពាន ស្រុក​​ស្រីស្នំ ខេត្តសៀមរាប ។

ចំណែក​ក្រុម​គ្រួ​សារបាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ម្តាយ​របស់​គាត់​មាន​ជម្ងឺ​ប្រចាំ​កាយ​មុន​គាត់​ដើរ​ចេញពីផ្ទះ​ប្រាប់​ថា គាត់​ទៅ​រក​គេ ប៉ុន្តែ​មិនដឹង​ទៅ​រក​នរណា​ទេ តាំងពី​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០១៧ រហូត​មក​ដល់​ថ្ងៃ​កើតហេតុ​នេះ​ទើប​មាន​គេ​មក​ប្រាប់​ថា ម្តាយ​ខ្លួន​ស្លាប់​នៅ​កណ្តាល​វាលស្រែ​បាត់​ទៅ​ហើយ ខណៈ​ពេល​នោះ​ក៏​នាំ​គ្នា​ទៅ​មើល​ស្រាប់​ឃើញ​ពិត​ប្រាកដជា​ម្តាយ​មែន ។ លោក​បាន​បញ្ជាក់​​​ថា បន្ទាប់​ពី​បាន​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​រួច​មក​កម្លាំង​ជំនាញ​បាន​សន្និដ្ឋាន​ថា មក​ពី​គាត់​មាន​ជម្ងឺ​ប្រចាំ​កាយ​ផង​ហើយ​ប្រហែល​វង្វេងផ្លូវ​ផង ទើប​គ្មាន​អ្វី​ហូប បានជា​គាត់​ខ្យល់គ​ស្លាប់​តែ​ម្តង​​ទៅ ប៉ុន្តែ​នៅ​លើ​ដងខ្លួន​ពុំ​មាន​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ទេ ៕