ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតករ​រឿង​ «​កំពូល​ស៊យ​ឆ្លង​ភព​» ​ទ​ទួ​ច​​អង្វរ​​​​ទស្សនិក​​ជន​​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រឿង​ «​កំពូល​ស៊យ​ឆ្លង​ភព​» ​របស់​ផលិតករ​មានបទពិសោធន៍​ និង​កំពុង​រង​សម្ពាធ​បំណុល​ធនាគារ​ ក្រោយ​ចាយ​ទុន​​ស្ទួយ​លើ​របរ​​ភាពយន្ត​កំពុង​តែ​ត្រូវការ​កម្លាំងចិត្ត​ពី​ទស្សនិកជន​ជា​បន្ត​ទៀត ​ដើម្បី​បាន​រួម​គ្នា​ជួយ​ទៅ​មើល​កុន​ ដែល​ខ្លួន​ផលិត​ព្រោះ​ជិត​ដល់​ថ្ងៃ​ទម្លាក់​​ចុះ​ពី​រោង​ហើយ ​។

រាជធានីភ្នំពេញ ៖ រឿង​ «​កំពូល​ស៊យ​ឆ្លង​ភព​» ​របស់​ផលិតករ​មានបទពិសោធន៍​ និង​កំពុង​រង​សម្ពាធ​បំណុល​ធនាគារ​ ក្រោយ​ចាយ​ទុន​​ស្ទួយ​លើ​របរ​​ភាពយន្ត​កំពុង​តែ​ត្រូវការ​កម្លាំងចិត្ត​ពី​ទស្សនិកជន​ជា​បន្ត​ទៀត ​ដើម្បី​បាន​រួម​គ្នា​ជួយ​ទៅ​មើល​កុន​ ដែល​ខ្លួន​ផលិត​ព្រោះ​ជិត​ដល់​ថ្ងៃ​ទម្លាក់​​ចុះ​ពី​រោង​ហើយ ​។

លោក​តាន់ វុ​ទ្ធី ផលិតករ​ និង​ជា​ចាងហ្វាង​ផលិតកម្ម​អូ​ហ្វី​ម​ ​ដែល​បាន​ផលិត​រឿង​ «​កំពូល​ស៊យ​ឆ្លង​ភព​»​ បាន​ឲ្យ​ដឹង​សារ​ជា​ថ្មី​ទៀត​លោក​​មិន​ទាន់​សប្បាយចិត្ត​នោះ​ទេ ​ស្រប​ពេល​ដែល​រឿង​ «​កំពូល​ស៊យ​ឆ្លង​ភព​»​ របស់​លោក​ដាក់​បញ្ចាំង​បាន​តែ​ប៉ុន្មាន​ថ្ងៃ​តួលេខ​អ្នក​មក​មើល​បាន​តែ​ជាង​១​ម៉ឺន​នាក់​ប៉ុណ្ណោះ​ ខណៈ​ដែល​រឿង​នេះ​ តាម​ដឹង​ត្រូវ​ទម្លាក់​ពី​រោងកុន​ក្នុង​អាទិត្យ​នេះ​ហើយ​។

​លោក​ថា បើ​ប្រៀបធៀប​ក្នុង​តួលេខ​អ្នក​មើល​១​ម៉ឺន​ពីរ​ពាន់​នាក់ ​គឺ​មិន​បាន​១០%​ ដែល​លោក​ត្រូវ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​
ឡើយ ។​ ជា​ការណ៍​ពិត ​លោក​កំពុង​តែ​វណ្ឌ​.ក​​ក្នុង​បំណុល​ធនាគារ​ ដោយ​ទៅ​ខ្ចី​លុយ​គេ​អស់​ប៉ុន្មាន​ម៉ឺន​ដុល្លារ ​តែ​ល​ទ្ធ​ផល ​គឺ​មិន​សមបំណង​ឡើយ​ ក្រោយ​ពេល​ចង់​លើក​ស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ​ឲ្យ​ទៅ​មុខជា​បន្ត​ទៀត ​។ ​

ផលិតករ​ដែល​មានចិត្ត​ស្រឡាញ់​សិល្បៈ​សុខចិត្ត​បោះទុន​ទាំង​ជំពាក់​បុល​ធនាគារ​រូប​នេះ​បន្ត​ទៀត​ថា ​នៅ​ពីក្រោយ​ការ​ចាក់​បញ្ចាំង​នេះ ​ភាគច្រើន​រឿង​លោក​ដាក់​បញ្ចាំង​លើ​ម៉ោង​ស្អុយ​ ភាគច្រើន​ក្នុង​ម៉ោង​៩​ព្រឹក ឬ​ម៉ោង​១០​ជាង​ព្រឹក​ដែល​ម៉ោង​នេះ​ មិន​មាន​អ្នក​ណា​ទំនេរ​មក​ទស្សនា​នោះ​ទេ ​ហើយ​តួលេខ​នៃ​ការ​បញ្ចាំ​ង ក៏​មិន​មាន​ច្រើន​ដែរ ​។

​មូលហេតុ​បែប​នេះ​ហើយ​ លោក​ឆ្ងល់​មាន​កត្តា​អ្វី​ដែល​​ឲ្យ​កុន​លោក​ដាក់​តែ​ម៉ោង​ស្អុយ​ភាគច្រើន​ ខុស​ពី​ផលិតកម្ម​មួយ​ចំនួន​បែប​នេះ​។​លោក​លើក​ហេតុផល​ទៀត​ថា​ កត្តា​ដែល​ចាំបាច់​ក្នុង​ផ្លូវ​សង្ឃឹម​របស់​លោក ​គឺ​មាន​តេ​អង្វរ​ទស្សនិកជន​ប៉ុណ្ណោះ ​ព្រោះ​លោក​មាន​ពេល​តេ​២ ​ឬ​៣​ថ្ងៃ​ទៀត​ទេ ​ដែល​កុន​របស់​លោក​ត្រូវ​បិទ​លែង​បញ្ចាំង​ទៀត​ហើយ​ ព្រោះ​គ្មាន​មនុស្ស​មើល​ហើយ​ជិត​ដល់​ពេល​បញ្ចប់​ការ​បរិច្ឆេទ​ជាមួយ​រោងកុន​ដែរ​ ។

​ដូចនេះ​ មាន​តែ​អង្វរ​សុំ​ចិត្ត​នាំ​គ្នា​ទៅ​មើល​ឲ្យ​បាន​ច្រើន​បន្ត​ទៀត​ ដើម្បី​កុំ​ឲ្យ​មានរឿង​លំបាក​ចិត្ត​ក្នុង​ផ្លូវ​សង​ថ្លៃ​ធនាគារ ​ដែល​លោក​មិន​នឹក​ស្មានថា​ ជួប​រឿង​បែប​នេះ​ ។​ ​