ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគ្រូសុំច្បាប់… នាំគ្នា​ទៅ​មុជ​ទឹក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​ជា​សិស្សសាលា​គោក​បញ្ជាន់​​ម្នាក់ ត្រូវ​បាន​​លង់ទឹក​ស្លា.ប់​យ៉ាង​អាណោច​អាធ័ម បង្ក​ការ​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ មីនា នេះ ស្ថិត​ត្រង់​ចំណុច​ស្រះ​ទឹក​ក្នុង​វត្ត​គោក​បញ្ជាន់ ​ភូមិ​គោក​បញ្ជាន់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​ជា​សិស្សសាលា​គោក​បញ្ជាន់​​ម្នាក់ ត្រូវ​បាន​​លង់ទឹក​ស្លាប់​យ៉ាង​អាណោច​អាធ័ម បង្ក​ការ​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ មីនា នេះ ស្ថិត​ត្រង់​ចំណុច​ស្រះ​ទឹក​ក្នុង​វត្ត​គោក​បញ្ជាន់ ​ភូមិ​គោក​បញ្ជាន់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ ឈ្មោះ​ទ្រី សុ​បញ្ញា អាយុ១៣ឆ្នាំ ជា​សិ​ស្សា​សាលា​បឋម​សិក្សា​គោក​បញ្ជាន់ ។ ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ក្មេង​ប្រុស​​ចេញពីផ្ទះ​ទៅ​សាលារៀន​​​ធម្មតា ​តែ​ព្រឹក​នេះ ត្រូវ​អ្នកគ្រូ​សុំ​ច្បាប់មិនបានមកបង្រៀនទេ។ ស្រាប់តែ​​ក្រុម​ក្មេង​ទាំងនេះមិនត្រឡប់ទៅផ្ទះ បែរជា​​​នាំ​គ្នា​ទៅ​មុជ​ទឹក​ស្រះក្នុងសាលា​​នោះដែលមានជម្រៅ៥ម៉ែត្រ ​។ ខណៈ​កំពុង​ហែល​​លេង​សុខ​ៗ ​​ក្មេង​ប្រុស​រង​គ្រោះ​បាន​រមួលក្រពើ ក៏​លង់​ក្នុង​ទឹក​បាត់​តែ​ម្តង ។ ពេល​នោះ ត្រូវ​ក្មេង​ៗ​ដូច​គ្នា​បាន​ស្រែក​បង្ក​ការ​ភ្ញាក់​ផ្អើលឆោឡោឡើង​ ។

ប្រភព​បន្ត​ទៀត​ថា គិត​​​ត្រឹម​វេលា​ម៉ោង​១០ និង​២០​នាទី​ព្រឹក​ថ្ងៃ​ដដែល​នេះ សាកសព​ក្មេង​ប្រុស​រង​គ្រោះ ​មិនទាន់​​ត្រូវ​បាន​រក​ឃើញ​នៅឡើយ ខណៈ​សមត្ថកិច្ច​កំពុង​ស្វែងរក ។ អ្វីដែលគួរ​ឱ្យសង្វេគនោះ គឺគេឃើញម្តាយក្មេងរងគ្រោះ បានស្រែកទ្រហោយំពេញ​​កន្លែងកើតហេតុ ។