ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​នឹង​នៅ​ក្រោម​60​ដុល្លារ​ក្នុង​1​ធុង​នា​ឆ្នាំ​នេះ

7 ឆ្នាំ មុន

ទីក្រុង​ឌូ​បៃ ៖ យោង​តាម​ក្រុមហ៊ុន Arab Petroleum Investment Corp. ឲ្យ​ដឹង​ថា កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ជា​សមាជិក OPEC និង​ប្រទេស​ផលិត​ប្រេង​ដទៃ​ទៀត​ក្នុង​ការ​កាត់​បន្ថយ​ផលិតកម្ម នឹង

ទីក្រុង​ឌូ​បៃ ៖ យោង​តាម​ក្រុមហ៊ុន Arab Petroleum Investment Corp. ឲ្យ​ដឹង​ថា កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ជា​សមាជិក OPEC និង​ប្រទេស​ផលិត​ប្រេង​ដទៃ​ទៀត​ក្នុង​ការ​កាត់​បន្ថយ​ផលិតកម្ម នឹង​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ជំរុញ​ឲ្យ​តម្លៃ​កើន​លើស​ពី​៦០​ដុល្លារ​ក្នុង​១​ធុង​នា​ឆ្នាំ​នេះ​ឡើយ ។

ប្រទេស​ជា​អតិថិជន​បាន​ទិញ​ប្រេង​ស្តុក​ទុក​យ៉ាងច្រើន​ក្នុងអំឡុងពេល​៣​ឆ្នាំ ខណៈ​តម្លៃ​ប្រេង​ចុះ​ទាប ហើយ​ផលិតកម្ម​ថ្ម​ប្រេង​របស់​សហរដ្ឋអាមេរិក​ក៏​កំពុង​ងើបឡើង​វិញ​ដែរ ដោយសារ​តែ​តម្លៃ​បាន​កើនឡើង​តាំងពី OPEC សម្រេច​កិច្ចព្រមព្រៀង​នា​ខែវិច្ឆិកា ។

ក្រុមហ៊ុន Apicorp បាន​និយាយ​ក្នុង​សេចក្តីរាយការណ៍​មួយ​ថា មាន​ន័យ​ថា ដំណើរការ​ក្នុង​ការ​ធ្វើ​ឲ្យ​ទីផ្សារ​មាន​លំនឹង នឹង​ត្រូវការ​ពេល​យ៉ាងតិច​ក៏​រហូត​ដល់​ឆមាស​ទី​២​ឆ្នាំ​នេះ​ដែរ ។

ពួក​គេ​បន្ត​ថា អសមត្ថភាព​ក្នុង​ការ​ធ្វើ​ឲ្យ​ទីផ្សារ​មាន​លំនឹង​នៅ​ឆមាស​ទី​១ មាន​ន័យ​ថា អង្គការ​ប្រទេស​នាំ​ប្រេង (OPEC) គួរតែ​បន្ត​កិច្ចព្រមព្រៀង​រយៈពេល​៦​ខែ​រហូត​ដល់​ចុងឆ្នាំ​នេះ ។

Apicorp និយាយ​ថា ៖ « ខណៈ​តម្លៃ​ប្រេង​ត្រូវ​បាន​គិត​ថា នឹង​កើនឡើង​រហូត​ដល់​ចុងឆ្នាំ​នេះ វា​នឹង​នៅ​បន្ត​ក្នុង​តម្លៃ​៥០​ទៅ​៦០​ដុល្លារ​ក្នុង​១​ធុង ព្រោះតែ​មាន​ប្រេង​ក្នុង​ស្តុក​ច្រើន ។ ពួក​យើង​គិត​ថា OPEC នឹង​រក្សា​កូតា​ផលិតកម្ម​ដែល​បាន​យល់​ស្រប គឺ​ត្រឹម​៣២,៥​លាន​ធុង​ក្នុង​១​ថ្ងៃ រហូត​ដល់​ចុងឆ្នាំ​នេះ » ។

លោក Khalid Al-Falih រដ្ឋមន្ត្រី​ថាមពល​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ថ្លែង​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ស​ប្តា​ហ៍​មុន​ថា OPEC នឹង​បន្ត​កិច្ចព្រមព្រៀង​នេះ ប្រសិនបើ​ប្រេង​ស្តុក​ទុក​នៅ​បន្ត​លើស​ពី​៥​ឆ្នាំ​ជា​មធ្យម ។ ក្នុង​នាម​ជា​អ្នក​ផលិត​ប្រេង​ធំ​ជាងគេ​របស់ OPEC ប្រទេស​នេះ​បាន​ដើរតួ​ជា​អ្នកដឹកនាំ​អង្គការ​ខាងលើ ។ យ៉ាងណា​ក្តី រាល់​កិច្ចព្រមព្រៀង​ឬ​វិធានការ គឺ​ត្រូវការ​ការ​គាំទ្រ​ជា​ឯកច្ឆន្ទ​ពី​គ្រប់​សមាជិក ទើប​អាច​សម្រេច​បាន ។

Apicorp មា​នទី​តាំងនៅ Dammam ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត គឺជា​កម្មសិទ្ធិ​របស់​ប្រទេស​ជា​សមាជិក​ទាំង​១០​របស់ OPEC រួម​មាន អា​រ៉ា​ប៊ី​សា​អូឌីត​, កូ​វ៉ែត និង​សហព័ន្ធ​អា​រ៉ាប់​រួម ដែល​មាន​ភាគហ៊ុន​១៧%​រៀង​ៗ​ខ្លួន ៕​