ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដា​ធនាគារ​នឹង​សន្សំ​សំចៃ​ជាង​មុន​បន្ទាប់​ពី​ពិ​ដាន​អត្រា​ការ​ប្រាក់​បាន​ដាក់​ចេញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ធនាគារពាណិជ្ជ​នានា​នឹង​ផ្តោត​ការ​សន្សំ​សំចៃ​លើ​ការ​ចំណាយ​របស់​ខ្លួន បន្ទាប់​ពី​រាជរដ្ឋាភិបាល​ដាក់​ពិ​ដាន​អត្រា​ការ​ប្រាក់​ពី​៣០% មក​នៅ​ត្រឹម​១៨% ដែល​នឹង​ត្រូវ​អនុវត្ត​នៅ​ខែមេសា ខាង​មុខ​នេះ ។

រាជធានី​ភ្នំពេញ ៖ ធនាគារពាណិជ្ជ​នានា​នឹង​ផ្តោត​ការ​សន្សំ​សំចៃ​លើ​ការ​ចំណាយ​របស់​ខ្លួន បន្ទាប់​ពី​រាជរដ្ឋាភិបាល​ដាក់​ពិ​ដាន​អត្រា​ការ​ប្រាក់​ពី​៣០% មក​នៅ​ត្រឹម​១៨% ដែល​នឹង​ត្រូវ​អនុវត្ត​នៅ​ខែមេសា ខាង​មុខ​នេះ ។

លោក​បណ្ឌិត អិុ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗ​ថា ការ​ដាក់​ចេញ​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល នឹង​ធ្វើ​ឲ្យ​ធនាគារ​សម្រួល​ថ្លៃដើម​ឡើង​វិញ ដើម្បី​សម្រេច​តាម​គោលដៅ​នៃ​ការ​ទទួល​បាន​ប្រាក់​ចំណេញ​ប្រចាំឆ្នាំ ។ លោក​បន្ត​ថា ធនាគារ​នឹង​កាត់​បន្ថយ​ការ​ចំណាយ​មិន​ចាំបាច់ និង​ពិនិត្យ​ការ​ចំណាយ​តាម​លទ្ធភាព​ជាក់ស្តែង ព្រោះ​ចាប់ពី​ខែមេសា​ខាង​មុខ​នេះ ទាំង​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​នានា​នឹង​អនុវត្ត​តាម​ប្រកាស​របស់​រាជរដ្ឋាភិបាល ។

លោក​បន្ត​ថា ៖ « ការ​ដាក់​ចេញ​នូវ​សេចក្តី​ប្រកាស​នេះ ពិតជា​ដាក់​សម្ពាធ​ដល់​ស្ថាប័នហិរញ្ញវត្ថុ​នានា ខណៈ​ធនាគារ​នីមួយ​ៗ​មាន​ស្ថានភាព​ខុស​ៗ​គ្នា ហើយ​អត្រា​ការ​ប្រាក់​កើនឡើង​ឬ​ចុះ ខ្ញុំ​នឹង​ពិនិត្យ​តាម​ស្ថានភាព​ជាក់ស្តែង » ។

គិត​ត្រឹម​រយៈពេល​ពីរ​ខែ​ដើមឆ្នាំ​នេះ ធនាគារ​អេ​ស៊ី​លី​ដា​បាន​ទទួល​ប្រាក់​បញ្ញើ​៣.១០០​លាន​ដុល្លារ​អា​មេ​រិ​ក និង​ផ្តល់​ឥណទាន​ក្នុង​ទំហំ​ទឹកប្រាក់​២.៨០០​លាន​ដុល្លារ​អា​មេ​រិ​ក ។
ទោះជា​យ៉ាងណា សេដ្ឋវិទូ​កម្ពុជា​បាន​និយាយ​ក្នុង​ភាព​ប្រយ័ត្នប្រយែង​ជុំវិញ​បញ្ហា​នេះ​។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ថ្លែង​ថា ការ​ដាក់​ពិ​ដាន​អត្រា​ការ​ប្រាក់​របស់​រាជរដ្ឋាភិបាល​កាលពី​ពេល​ថ្មី​ៗ​នេះ​មានរឿង​ល្អ និង​រឿង​អាក្រក់ ប៉ុន្តែ​បើ​គិត​អត្រា​ការ​ប្រាក់​ក្នុង​កម្រិត​នេះ​ជា​ការ​សមរម្យ ប៉ុន្តែ​វា​ក៏​នៅ​តែ​ខ្ពស់​ផង​ដែរ បើ​ធៀប​នឹង​កម្លាំង​សេដ្ឋកិច្ច​របស់​កម្ពុជា ។ លោក​បន្ត​ថា ការ​ដាក់​ពិ​ដាន​ការ​ប្រាក់​បែប​នេះ វា​មាន​ឥទ្ធិពល​ខ្លះ​ៗ​ផង​ដែរ​ដល់​ធនាគារ​នានា ដែល​អាច​ជំរុញ​ឲ្យ​ពួក​គេ​បញ្ចុះ​អត្រា​ការ​ប្រាក់​បន្ថែម ។

លោក​បន្ត​ថា ៖ « ទោះជា​យ៉ាងណា ការ​បញ្ចុះ​អត្រា​ការ​ប្រាក់​ឬ​អត់ វា​អាស្រ័យ​លើ​ធនាគារ​នីមួយ​ៗ ប៉ុន្តែ​ការ​ដាក់​ពិ​ដាន​ការ​ប្រាក់​នេះ ជា​រឿង​របស់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នានា​ច្រើន​ជាង​ធនាគារ » ។

លោក​បណ្ឌិត ម៉ី កល្យាណ បន្ត​ថា វិស័យ​ធនាគារ​បាន​ប្រកួតប្រជែង​គ្នា​ខ្លាំង​រួច​ទៅ​ហើយ ហេតុនេះ ការ​បញ្ចុះ​អត្រា​ការ​ប្រាក់​របស់​ធនាគារ​នានា​អាច​មាន​តិចតួច ប៉ុន្តែ​បើ​បង្ខំ​ឲ្យ​បញ្ចុះ​ខ្លាំង​ធនាគារ​អាច​នឹង​ដួល​រំលំ​ផង​ដែរ ។ លោក​មាន​ប្រសាសន៍​ថា ៖ « ធនាគារ​គួរ​បញ្ចុះ​អត្រា​ការ​ប្រាក់​ហើយ ប៉ុន្តែ​ការ​ចុះ​កើត​ឬ​មិនកើត វា​ពាក់ព័ន្ធ​នឹង​ប្រាក់​ចំណេញ ហើយ​ប្រាក់​ចំណេញ​ទទួល​បាន គឺ​ទប់ទល់​នឹង​ហានិភ័យ​ប៉ុណ្ណោះ » ៕