ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាយការណ៍​ខ្មៅ ប្រតិកម្ម​តប​របាយការណ៍​សភា​អាស៊ាន​ថា នយោបាយ​កម្ពុជា​ប្រឈម​នឹង​វិបត្តិ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច​បាន​ប្រតិកម្ម​តប​ទៅ​នឹង​របាយការណ៍​របស់​សមាជិក​អាស៊ាន​ដែល​បាន​ព្រមាន​ថា

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច​បាន​ប្រតិកម្ម​តប​ទៅ​នឹង​របាយការណ៍​របស់​សមាជិក​អាស៊ាន​ដែល​បាន​ព្រមាន​ថា ប្រព័ន្ធ​នយោបាយ​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​ដែល​លទ្ធិប្រជាធិបតេយ្យ​នៃ​ប្រ​ទេ​ល​នេះ​កំពុង​ផុយ​ស្រួយ ថា​ជា​ការ​ដាក់​កំហុស​មក​លើ​រាជរដ្ឋាភិបាល​ដែល​មិន​អាច​ទទួលយក​បាន ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ មីនា​ថា បណ្តា​ប្រទេស​អាស៊ាន នៅ​ក្នុង​រដ្ឋសភា​តែងតែមាន​សមាជិក​សភា​មក​ពី​គណបក្សប្រឆាំង​។ ដើម្បី​មាន​តួនាទី​នៅ​ក្នុង​សង្គម សមាជិក​សភា​បក្ស​ប្រឆាំង​ទាំងនោះ បាន​រួម​គ្នា​បង្កើត​ជា​អង្គការ​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ដើម្បី​តាមដាន និង​ទិតៀន​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​តាម​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ។

លោក​ថា អង្គការ​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ជា​អង្គការ​ឯកជនមួយ ។ នៅ​ក្នុង​អង្គការ​នេះ​សមាជិក​សភា​កម្ពុជា ក៏​បាន​ចូលរួម​ដែរ​ដូច​ជា លោក សុ​ន ឆ័​យ លោក​ជំទាវ មូរ សុខ​ហួរ ជាដើម ។ ដូច្នេះ​ការ​វាយតម្លៃ​សន្និដ្ឋាន​យ៉ាងណា​នោះ​គឺជា​សិទ្ធិ​របស់អង្គការ​នេះ ប៉ុន្តែ​ការ​វាយតម្លៃ​នោះ​មិន​មាន​ទម្ងន់​អ្វី​មក​លើ​រដ្ឋាភិបាល​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​ទេ ចាត់​ទុក​ថា​ជា​ការ​បញ្ចេញមតិ​មួយ​ប៉ុណ្ណោះ ។

យោង​តាម​របាយការណ៍​របស់​សមាជិក​សភា​អាស៊ាន​មួយ​ក្រុម ដែល​ធ្វើការ​ដើម្បី​សិទ្ធិ​មនុស្ស បាន​ចេញ​របាយការណ៍​របស់​ខ្លួន​មួយ​ដោយ​ព្រមាន​ពី​ប្រព័ន្ធ​នយោបាយ​កម្ពុជា កំពុង​ប្រឈម​នឹង​វិបត្តិ​ភាព​ស្របច្បាប់ និង​គំរាម​ដល់​ភាព​អន្តរាយ​របស់​ប្រទេស ដែល​លទ្ធិប្រជាធិបតេយ្យ​កំពុង​តែ​ផុយ​ស្រួយ ។

របាយការណ៍​នេះ​ត្រូវ​បាន​វិទ្យុ​អាស៊ី​សេរី​ផ្សាយ​ថា សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២០ មីនា ដោយ​ដាក់​ចំណងជើង​ថា «​ការ​វាយប្រហារ​សមាជិក​សភា និង​ការ​គំរាមកំហែង​ស្ថាប័ន​កម្ពុជា គឺជា​សំឡេង​ជួង​មរណៈ​សម្រាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​» ។

របាយការណ៍​នេះ​ចេញផ្សាយ​បន្ទាប់​ពី​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) មួយ​ក្រុម​ដែល​រួម​មាន សមាជិក​សភា​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី និង​សមាជិក​សភា​ហ្វ៊ី​លី​ពី​ន​ផង បាន​បញ្ចប់​បេសកកម្ម​ស្វែងរក​ការ​ពិត​មួយ​នៅ​ប្រទេស​កម្ពុជា​។ របាយការណ៍​នេះ​ចងក្រង និង​វិភាគ​លើ​រលក​វាយប្រហារ​សមាជិក​សភា​កាលពី​ពេល​ថ្មី​ៗ រួម​ទាំង​ការ​ធ្វើទុក្ខបុកម្នេញ​តាម​ផ្លូវ​តុលាការ ការ​រំលោភ​នីតិវិធី​ជុំវិញ​អភ័យឯកសិទ្ធិ​សភា និង​ការ​រំលោភ​បំពាន​លើ​រូបរាង​កាយ ។

លោក​យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ (Human Rights Watch) នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ូ​ប៊ឺ​ត​សុ​ន (Phil Robertson) ជា​វាគ្មិន​មួយ​រូប​នៅ​ក្នុង​ពិធី​សម្ពោធ​របាយការណ៍​នេះ​បាន​ថ្លែង​ថា នេះ​ជា​សំឡេង​របស់​អាស៊ាន​អំពី​គ្រោះថ្នាក់​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​វា​មាន​សារសំខាន់​ណាស់​ដែល​ត្រូវ​មាន​សំឡេង​អាស៊ាន​ក្នុង​ការ​ជជែក​អំពី​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​មានការ​វាយប្រហារ​ជា​ថ្មី​ទៀត​សំដៅ​ទៅ​លើ​សមាជិក​សភា​មក​ពី​គណបក្សប្រឆាំង ក្រុម​អង្គការ​សង្គម​ស៊ី​វិល សារព័ត៌មាន​ឯករាជ្យ អ្នក​ការពារ​សិទ្ធិ​មនុស្ស ព្រមទាំង​បណ្ដា​ក្រុម​និង​អង្គការ​ដែល​ព្យាយាម​ការពារ​សិទ្ធិ​របស់​ពួក​គេ ដូច​ជា​សិទ្ធិ​ដីធ្លី​ជាដើម ។

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​បាន​និយាយ​ថា ក្នុង​កម្រិត​នេះ កម្ពុជា​កំពុង​ស្ថិត​នៅ​លើ​វិ​ថី​ឆ្ពោះទៅ​កាន់​របប​លទ្ធិប្រជាធិបតេយ្យ​តាម​របៀប​ដឹកនាំ​របស់​លោក ស៊ូ ហារ​តូ នៃ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ឬ​ក៏​ស្រ​ដៀង​នឹង​របៀប​ដឹកនាំ​ដែល​មាន​គណបក្ស​តែ​មួយ ដូច​យើង​ឃើញ​មាននៅ​ប្រទេស​វៀតណាម និង​ឡាវ​អ៊ី​ចឹ​ង​»​។ ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​កាលពី​ប៉ុន្មាន​ស​ប្ដា​ហ៍​មុន​នេះ ពោល​គឺ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​លើក​ឡើង​ក្នុង​របាយការណ៍​នេះ ។ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នោះ មាន​ឥទ្ធិពល​ក្នុង​ការ​រំលាយ​គណបក្ស​នយោបាយ ប្រសិនបើ​មេដឹកនាំ​នៃ​គណបក្ស​នោះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​បទល្មើស ។ វា​ជា​រឿង​អាក្រក់​ណាស់​ដែល​កម្ពុជា មក​ចម្លង​យក​របៀប​ដឹកនាំ​បែប​យោធា​កាលពីមុន​ពី​ទីនោះ​ទៅ​ប្រើ​នៅ​ប្រទេស​របស់​ខ្លួន ។

មន្ដ្រី​រាជរដ្ឋាភិបាល​កម្ពុជា បាន​មាន​ប្រតិកម្ម​ថា របាយការណ៍​នេះ​ហាក់​កំពុង​ព្យាយាម​ឱ្យ​អន្ដរជាតិ​មើល​មក​កម្ពុជា​ថា មាន​ភាព​ខ្មៅ​ងងឹត តែ​ការ​ពិត​មិន​ដូច​អ្វី​ដែល​គេ​បាន​និយាយ​នោះ​ទេ ។ កម្ពុជា​កំពុង​ឈាន​ទៅ​រក​ការ​បោះ​ឆ្នោត​ជា​លក្ខណៈ​ប្រជាធិបតេយ្យ​នា​ពេល​ខាង​មុខ​នេះ​ជា​បន្ដបន្ទាប់ ។ បច្ចុប្បន្ន​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ក៏​បាន​បង្ហាញ​នូវ​ការ​ភ្ញាក់ផ្អើល​ដែរ ដែល​ការ​វាយតម្លៃ​មួយ​នេះ ហាក់ដូចជា​កំពុង​ធ្វើ​ឱ្យ​កម្ពុជា​រង​គ្រោះ​ទាំង​អយុត្ដិធម៌​ដោយសារ​ការ​វាយតម្លៃ​ដ៏​ខ្មៅ​ងងឹត​នេះ ៕