ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីមេព្រៃឃាត់រថយន្ត២គ្រឿងដឹកឈើប្រណិត ដែលយកមកទុកសម្រាប់ធ្វើផ្ទះឱ្យអតីតយុទ្ធជនក្នុងខេត្ត ត្រូវបានឃាត់នៅអំឡុងយប់ជិតភ្លឺ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ។
ក្រោយពេលឃាត់ភ្លាមៗនោះឃើញមានកម្លាំងដែលគេស្គាល់ថា ជាកម្លាំងយោធារតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យប្រមាណជិត១០នាក់បានមកអះអាងថា ឈើនេះជាឈើដែលដឹកសម្រាប់យកទៅធ្វើផ្ទះឱ្យអតីតយុទ្ធជន និងប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងប្រជាពលរដ្ឋក្រីក្រក្នុងខេត្តហើយឈើប្រណិតគឺនៅមានច្រើនទៀតដែលនាំចូលនេះជាលើកទីមួយ ។
ក្រោយពេលមន្ត្រីមេព្រៃឃាត់ហើយមានការអន្តរាគមន៍ថ្នាក់ដឹកនាំ និងលិខិតបញ្ជាក់មួយចំនួនទើបរកម្លាំងយោធារកាងឡានឈើនាំចូលទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យដែលហៅមន្ត្រីមេព្រៃខេត្ត២ទៅ៣នាក់ចូលទៅធ្វើកំណត់ហេតុ ។
ទាក់ទិនមន្ត្រីមេព្រៃឃាត់រថយន្តធុនធំដឹកឈើប្រណិតគឺបានទំនាក់ទំនងទៅលោក ភ្លន់ តារា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យដែរតែមិនអាចធ្វើការទំនាក់ទំនង និងបំភ្លឺបានឡើយ ៕
ចែករំលែកព័តមាននេះ