ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់! ដំរីចុះពី​ព្រៃ​​ទៅត្រដុស​បង្គោល​​ភ្លើង​…

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​កាលពី​​​ម៉ោង​០៧​ព្រឹក​ថ្ងៃ​ទី​២២ មីនា នេះ បន្ទាប់​ពី​​ប្រជា​ពលរដ្ឋ​បាន​​ប្រទះ​ឃើញ​​សត្វ​​​ដំរី​មួយ​ក្បាល​​ងាប់ ត្រង់​នៅ​ចំណុច​ចំការ​ធុ​រ៉េ​ន​មួយ​កន្លែង ជិត​បង្គោល​អគ្គិសនី​លេខ​១៦៥ ក្នុងភូមិ​ស្ទឹង​ច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ។

ក្រោយ​ពី​ការ​ពិនិត្យ​របស់​មន្ត្រី​បរិស្ថាន និង​មេព្រៃ​យ៉ាង​យកចិត្តទុកដាក់​នោះ​ឃើញថា ដំរី​ត្រូវ​​ឆក់ខ្សែភ្លើង​ទើប​ងាប់​បែបនេះ ។ បច្ចុប្បន្ន ខ្មោច​ដំរី​ត្រូវ​បាន​កំលាំង​មន្ត្រី​បរិស្ថាន​ស្នាក់​ការ​គិរី​រម្យ កំពុង​រក្សា​ការពារ ដើម្បី​រង​ចាំ​អនុវត្ត​តាម​បញ្ជា​ក្រសួង​បរិស្ថាន ។

គួរបញ្ជាក់ថា ​​សត្វ​ដំរី​ព្រៃធំ​មួយ​ក្បាលគឺ​ឈ្មោល សង្ស័យ​ចុះ​ពី​ព្រៃ​ មក​ត្រដុស​ផ្តួល​បង្គោល​ភ្លើង​មួយ​ដើម​នោះ ទើបត្រូវ​ឆក់​ចរន្ត​អគ្គិស​នី​ងាប់​​នៅ​កន្លែង​​នោះ​​តែ​ម្តង ។