ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​នាំ​គ្នា​មក​ទាំង​យប់​ដោយសារ​តែ​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​គ្រូបង្រៀន​ម្នាក់​កើតទុក្ខ​មិន​សុខចិត្ត​បន្ទាប់​ពី​ព្រះសង្ឃ​បាន​ស្រែក​តាម​ឃោស​ន​ស័ព្ទ​ប្រាប់​ឲ្យ​រុះរើ​តូប​លក់ដូរ​

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​គ្រូបង្រៀន​ម្នាក់​កើតទុក្ខ​មិន​សុខចិត្ត​បន្ទាប់​ពី​ព្រះសង្ឃ​បាន​ស្រែក​តាម​ឃោស​ន​ស័ព្ទ​ប្រាប់​ឲ្យ​រុះរើ​តូប​លក់ដូរ​នៅ​ក្នុង​សាលា​បឋម​សិក្សា​ច្បារ​អំពៅ​ទី​២ ស្ថិត​នៅ​ក្នុង​វត្ត​ច្បារ​អំពៅ​ចេញ​ដោយ​អះអាង​ថា ជា​កន្លែង​ផ្តល់​ទីតាំង​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២១ ខែ​មិ​នា ឆ្នាំ​២០១៧ ក្នុង​វត្ត​ច្បារ​អំពៅ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។

ស្ត្រី​ដែល​ព្រះសង្ឃ​លើក​ដេញ​ឱ្យ​រុះរើ​តូប​ចេញពី​ក្នុង​សាលារៀន​មានឈ្មោះ លឹ​ម សុខ​ហេង អាយុ​៥៥​ឆ្នាំ មុខរបរ​គ្រូបង្រៀន​សាលា​បឋម​សិក្សា​ច្បារ​អំពៅ​ទី​២ ស្នាក់​នៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។ តាម​សម្ដី​ស្ត្រី​ជា​គ្រូបង្រៀន​បាន​និយាយ​ថា រូប​គាត់​បាន​មក​ធ្វើ​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​ច្បារ​អំពៅ​ទី​២​អស់​រយៈពេល​៣២​ឆ្នាំ​មក​ហើយ តាំងពី​ឆ្នាំ​១៩៨៤​មក​ម្ល៉េះ ហើយ​រូប​គាត់​បាន​ធ្វើ​តូប​លក់ដូរ​ក្នុង​សាលា​បឋម​សិក្សា​ច្បារ​អំពៅ​២ តាំងពី​គាត់​ចាប់ផ្ដើម​បង្រៀន​មក រហូត​ដល់​ពេល​នេះ​នៅ​ពេល​ដែល​បង្រៀន​ហើយ​ឆ្លៀត​លក់ដូរ​ឥ​វ៉ា​ន់​បន្តិចបន្តួច​ក្នុង​សាលារៀន ដើម្បី​បាន​កម្រៃ​មក​គួប​ផ្សំគ្នា​ដោយ​លក់ដូរ​តាំងពី​មិន​ទាន់​មាន​វត្ត​ច្បារ​អំពៅ​នៅ​ជាប់​នឹង សាលា​នេះ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​ពេល​រូប​គាត់​លក់ដូរ​រួច គាត់​មិន​បាន​ដេក​យាម​តូប​នោះ​ទេ​គឺ​គាត់​បាន​ជួល​ឱ្យ​ស្ត្រី​អនាថា និង​បុរស​ម្នាក់​ដែល​ផ្ទុក​ជំងឺអេដស៍​ជា​អ្នក​ដេក​យាម​តូប ដើម្បី​ដូរ​បាយ​ហូប រហូត​មក​ដល់​យប់​កើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​គេ​មក​ប្រាប់​គាត់​ថា មាន​ព្រះសង្ឃ និង​កូនសិស្ស​ព្រះសង្ឃ​បាន​លើកគ្នា​មួយ​វត្ត​មក​ដេញ​បុរស និង​ស្ត្រី​ដែល​ជួល​ឱ្យ​ដេក​យាម​តូប​នោះ​ចេញ ។

ដោយឡែក​ព្រះសង្ឃ​គង់នៅ​វត្ត​ច្បារ​អំពៅ​វិញ​បាន​មាន​សង្ឃដីកា​ថា ដោយសារ​តែ​ការ​និយាយ​ត​ៗ​គ្នា​ថា ក្នុង​វត្ត​ច្បារ​អំពៅ​នេះ​តែងតែមាន​អ្នក​ប្រើប្រាស់ និង​ជួញ​គ្រឿងញៀន ព្រោះ​តូប​លក់ដូរ​ខាងលើ​នេះ​តែងតែ​ផ្ដល់​ជំរក​ដល់​ពួក​អ្នក​ប្រើប្រាស់ និង​ជួញដូរ​គ្រឿង ។

ហេតុការណ៍​ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន​ព្រមទាំង​គណៈកម្មាធិការ​គ្រប់គ្រង​វត្ត​បាន​ចុះ​ទៅ​ជួយ​ធ្វើការ​សម្របសម្រួល​ផង​ដែរ នៅ​តែ​មិន​ត្រូវ​គ្នា​ដោយ​ខាង​ព្រះសង្ឃ​បាន​ដេញ​ខាង​ស្ត្រី​ដែល​ជា​គ្រូបង្រៀន​ចេញពី​របង​វត្ត​ក្នុង​យប់​នេះ  តែ​ខាង​ស្ត្រី​ជា​គ្រូបង្រៀន​វិញ​មិន​ព្រម​ចេញ​ទេ ព្រោះ​ខ្លាច​ក្រុម ព្រះសង្ឃ និង​រុះរើ​តូប​លក់​របស់​គាត់​ចេញ​បាត់​ឥ​វ៉ា​ន់​គាត់​អស់ ពីព្រោះ​អី​គ្រូបង្រៀន និង​អ្នក​លក់ដូរ​មុន​ៗ​ធ្លាប់​ត្រូវ​ព្រះសង្ឃ​ធ្លាប់​ធ្វើ​អ​ញ្ចឹ​ង​ម្តង​ហើយ ៕