ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេព​ទាំង​គ្រឿងញៀ.ន លេង​ទាំង​ហ្គេ​ម​បា.ញ់​ត្រី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​សហការ​ជាមួយ​គណៈ​បញ្ជាការ​សាលាសង្កាត់​ទន្លេបាសាក់​បាន​ធ្វើការ​ឆ្មក់​ចូល​ទៅ​បង្ក្រាប​ទីតាំង​ទូ​ហ្គេ​ម​បា.ញ់​ត្រី​

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​សហការ​ជាមួយ​គណៈ​បញ្ជាការ​សាលាសង្កាត់​ទន្លេបាសាក់​បាន​ធ្វើការ​ឆ្មក់​ចូល​ទៅ​បង្ក្រាប​ទីតាំង​ទូ​ហ្គេ​ម​បាញ់​ត្រី​មួយ​កន្លែង​ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​-​ស្រី​ចំនួន​៥​នាក់ មាន​ថ្នាំ​ញៀន​ចំនួន​៣០​កញ្ចប់​តូច និង​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​១ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​លេខ​10GAEo ម្លុ​ក​ប៊ូ​ឌី​ញ ស្ថិត​នៅ​ក្នុង​ក្រុម​១ ភូមិ​១ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនសង្ស័យ​ទី​១​មានឈ្មោះ សោម វី​រៈ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​សុធារស ក្រុម​១ ភូមិ​១ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​, ទី​២​មានឈ្មោះ លឹ​ម ស៊ី​ណា ភេទ​ស្រី អាយុ​២៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​លេខ​២១៩ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​, ទី​៣​មានឈ្មោះ ម៉ុ​ក រស្មី​ពេជ្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​, ទី​៤​មានឈ្មោះ ម៉ុ​ច សុភា​រិ​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​៥១ សង្កាត់​ផ្សារ​ថ្ម​៣ ខណ្ឌដូនពេញ និង​ទី​៥​ឈ្មោះ វុ​ធ វណ្ណ​រី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ  ជា​អ្នក​មើល​ហ្គេ​ម ស្នាក់​នៅផ្ទះ​លេខ​២៣៩២ ផ្លូវ​៩១ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កម្លាំង​របស់​សមត្ថកិច្ច​បាន​សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​សាលាសង្កាត់​ទន្លេបាសាក់​បាន​ចុះ​ទៅ​បង្ក្រាប​ទីតាំង​ដែល​សំបូរ​ទៅ​ដោយ​អ្នក​ជួញដូរ និង​ប្រើប្រាស់​គ្រឿង

ខណៈ​ពេល​កើតហេតុ​បង្ក្រាប​បាន​ជាក់ស្តែង​នៅផ្ទះ​មួយ​កន្លែង​នៅ​តំបន់​ប៊ូ​ឌី​ញ ដកហូត​បាន​វត្ថុ​តាង​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​១​ទូ ប្រាក់​រៀល​ចំនួន​៥៨.០០០​រៀល ១០០​ដុល្លារ ថ្នាំ​ញៀន​៣០​កញ្ចប់​តូច រួម​នឹង​ជនសង្ស័យ​ប្រុស​៣​នាក់ និង​ស្រី​២​នាក់​ទាំង​អ្នក​មើល​ហ្គេ​ម ។

ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ទាំង​៥​នាក់​រួម​នឹង​ថ្នាំ​ញៀន​ចំនួន​៣០​កញ្ចប់​តូច​ត្រូវ​សមត្ថកិច្ច​ប​ញ្ចូ​ន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌចំការមន រីឯ​ទូ​ហ្គេ​ម​បាញ់​ត្រី​វិញ​ត្រូវ​បាន​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌចំការមន​ដើម្បី​កំទេច​ចោល ៕