ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូ​ដែល Iphone 7plus មាន​ចំនួន​កំណត់​ប្លែក​ពី​ធម្មតា

7 ឆ្នាំ មុន

ម៉ូ​ដែល​Iphone 7 plus ត្រូវ​បាន​គេ​ផលិត​ថ្មី​ដែល​មាន​រូប​នាង​ខុស​ប្លែក​ពី​ធម្មតា តែ​ប្រកបដោយ​ភាព​ទាក់ទាញ ។ ភាព​ខុស​ប្លែក​របស់​វា​មាន​ច្រើន​ចំណុច ដូច​ជា​ឡូ​ហ្គោ​ល​ផ្លែ​ប៉ម​ខាំ​មួយ​ចំណិត មាន​ដាក់​ពណ៌​ចម្រុះ

ម៉ូ​ដែល​Iphone 7 plus ត្រូវ​បាន​គេ​ផលិត​ថ្មី​ដែល​មាន​រូប​នាង​ខុស​ប្លែក​ពី​ធម្មតា តែ​ប្រកបដោយ​ភាព​ទាក់ទាញ ។ ភាព​ខុស​ប្លែក​របស់​វា​មាន​ច្រើន​ចំណុច ដូច​ជា​ឡូ​ហ្គោ​ល​ផ្លែ​ប៉ម​ខាំ​មួយ​ចំណិត មាន​ដាក់​ពណ៌​ចម្រុះ​ដូច​ឥន្ទធនូ និង​មាន​ខ្សែ​ឆ្នូត​ពណ៌​ខ្មៅ​នៅ​ផ្នែក​តួ​របស់​វា ហើយ​ត្រូវ​បាន​គេ​កែ​ច្នៃ​ឲ្យ​មាន​រូបរាង​ដូច​ផលិតផល​ចាស់ Retro 1984 orginal Macintosh ដែល​ជា​កុំព្យូទ័រ​ជំនាន់​ទី​មួយ​របស់​ក្រុមហ៊ុន ។

ផលិតផល​នេះ​ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា iphone 7 plus Retro ។ វា​មាន​អង្គ​ចង​ចាំ​ ២៥៦GB និង​អាច​ប្រើប្រាស់​បាន​នៅ​គ្រប់​ប្រទេស ​ព្រោះ​វា ​Unlock ស្រាប់ ។ ហើយ​រយៈពេល​ដាក់​លក់​មាន​កំណត់​ដូចដែល​វា​ជា​ផលិតផល​មាន​ចំនួន​កំណត់​ដែរ ។ ទូរស័ព្ទ​នេះ​ត្រូវ​គេ​ផលិត​ឡើង​ត្រឹមតែ​២៥​គ្រឿង​ប៉ុណ្ណោះ ។ ចំណែក​ការ​ដឹក​ជញ្ជូន​ប្រហែលជា​ត្រូវ​រង់ចាំ​ពី​ពីរ​ទៅ​បី​ស​ប្តា​ហ៍ ។

ម៉ូ​ដែល​ថ្មី​នេះ​ត្រូវ​ក្រុមហ៊ុន​បច្ចេកវិទ្យាផ្នែក​ដាក់​ពណ៌​លើ​ផលិតផល​នានា នៅ​រដ្ឋ​ម៉ា​នី​សូ​តា សហរដ្ឋអាមេរិក ColorWare ។ ខាង​ក្រុមហ៊ុន និយាយ​ថា ពណ៌​អតីតកាល​បាន​វិញ​ត្រឡប់​វិល​ហើយ ។ ប្រសិនបើ​អ្នក​ស្រលាញ់​រសជាតិ​នៃ​ផលិតផល​ចាស់​របស់​Mac នា​ទស​វត្ស​ទី​៨០ ហេតុ​អ្វី​អ្នក​មិន​ទិញ​ iphone 7 plus Reto ៕