ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាញ់​ណាស់ !

7 ឆ្នាំ មុន

មតិ​ជា​ច្រើន​ប្រភេទ​បាន​សម្តែង​ចេញ​ខុស​ៗ​គ្នា​…​រឿង​មានសំណាង​បាន​ទៅ​ធ្វើការ​នៅ​ច្រក​ទ្វារ​ព្រំដែន​…​ទាំង​ច្រក​ទ្វារ​ផ្លូវការ​…​ទាំង​ច្រករបៀង​លួចលាក់

មតិ​ជា​ច្រើន​ប្រភេទ​បាន​សម្តែង​ចេញ​ខុស​ៗ​គ្នា​…​រឿង​មានសំណាង​បាន​ទៅ​ធ្វើការ​នៅ​ច្រក​ទ្វារ​ព្រំដែន​…​ទាំង​ច្រក​ទ្វារ​ផ្លូវការ​…​ទាំង​ច្រករបៀង​លួចលាក់ ។

មតិ​ខ្លះ​ថា បាន​ទៅ​នៅ​ប្រចាំការ​ច្រក​ទ្វារ​ព្រំដែន​…​ចាត់ទុកជា​សំណាង​ធំ​…​ទាល់តែ​មាន​ខ្សែ​ទើប​មានសំណាង​ទៅ​នៅ​ច្រក​ទ្វារ​ព្រំដែន​…​។ គេ​យល់​ថា​ច្រក​ទ្វារ​ព្រំដែន​ទាំង​២…​ព្រំដែន​ថៃ និង​ព្រំដែន​វៀតណាម ខ្លាញ់​ណាស់​…​ខ្លាញ់​ដើរ​រអិល​…​ជា​ពិសេស​ច្រក​ទ្វារ​ព្រំដែន​ខាង​ភាគី​វៀតណាម​ខ្លាញ់​ច្រើន​ជាងគេ​…​។ ខ្លាញ់​រអិល​ទប់​អត់​ឈ្នះ​…

ច្រក​ទ្វារ​ព្រំដែន​ជាប់​ប្រទេស​វៀតណាម​ដែល​ខ្លាញ់​…​មាននៅ​ខេត្ត​ត្បូងឃ្មុំ​…​ខេត្តក្រចេះ​…​ខេត្តរតនគិរី​…​ខេត្តមណ្ឌលគិរី​…​ខេត្តព្រៃវែង​…​ខេត្តស្វាយរៀង​…​ខេត្តកំពត ។

ខ្លាញ់​ជាងគេ​គឺ​ឈើ​…​ឱ្យ​តែ​សូក​ប្រាក់ បិទ​ភ្នែក​ឱ្យ​ឈើ​ចេញ​ទៅ​ស្រុក​យួន​ម៉ា​សេរី​…​ប៉ុន្តែ​បើ​មិន​បាន​រត់ការ​សូក​ទេ​…​ចាប់​យកស្នាដៃ​…​។ ចំណាំទុក​ឱ្យ​ច្បាស់ ពេល​ណា​ចាប់​បាន​ឈើ​ម្តង​ៗ…​ជា​ឈើ​ដែល​ម្ចាស់​មិន​រត់ការ​…​ចាប់​បាន​ម្តង​ៗ​ហៅ​អ្នកកាសែត​មក​ជុំ​គ្នា​ចុះ​ផ្សាយ​…​ហេ ! ហេ !

ចាប់​បាន​ធំ​ម្តង​ៗ​ដោយសារ​ស្នាដៃ​គណៈកម្មការ​ជាតិ​ដឹកនាំ​ដោយ​មេ​ប៉េ​អឹ​ម​លើ​ផ្ទៃ​ប្រទេស​…​នេះ​ជា​ការពិត ។

ប៉ុន្តែ​កុំ​ភ្លេច​ថា​កន្លែង​ខ្លាញ់​…​ក៏​ជា​កន្លែង​រអិល​ធ្លាក់​ដល់​ទ្វារ​គុក​ដែរ​…​ខ្លាញ់​ណាស់​…​ខ្លាញ់​ដុះ​ក្បាលពោះ​…​ខ្លាញ់​រុំ​បេះដូង​ច្រើន​ពេក​ទៅ​…​គ្រោះថ្នាក់​ប្រចាំ​កាយ​ក៏​ឆាប់​ដែរ ។
ជាក់ស្តែង​មន្ត្រី​ព្រំដែន​លើស​ពី​១០​នាក់​នៅ​ខេត្តមណ្ឌលគិរី​…​ដែល​សប្បាយ​ប្រមូលប្រាក់​ពី​ឈ្មួញ​ឈើ​មក​ពី​ស្រុក​យួន​…​រាប់​ខែ រាប់​ឆ្នាំ​កន្លង​មក​…​ពេល​នេះ​កំពុង​ត្រដរខ្យល់​មែនទែន​ហើយ​…​ទ្វារ​គុក​កំពុង​បើកចំហ​រង់ចាំ​អ្នក​ដុះពោះ​ទាំងឡាយ​នោះ​មក​ស្នាក់​នៅ​…​។

អីចឹង​បាន​ថា​…​ច្រក​ទ្វារ​ព្រំដែន​ពិតមែន​ជា​សំបុក​ខ្លាញ់​…​ពិតមែន​ជា​សាច់​ជ្រូក​៣​ជាន់​ដ៏​ពេញ​និយម​មែន​…​ក៏​វា​ជា​ច្រក​ទ្វារ​ឆ្ពោះទៅ​រក​ឋាននរក​ដែរ​…​កុំ​សូវ​ចង់ទៅ​នៅ​ពេក​…​។
កន្លែង​សុខ​រក​ប្រាក់​បាន​ក៏​ជា​កន្លែង​គ្រោះថ្នាក់​…​កន្លែង​គ្រោះថ្នាក់​ក៏​ជា​កន្លែង​ផ្តល់​នូវ​កិត្តិយស និង​សេចក្តីសុខ​ដែរ​…​ស៊ី​សង​មនសិកា​របស់​បុគ្គល​…​ស៊ីសង​ពូជ !

              អា​ឡេវ