ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សវនា​កាឧក្រិដ្ឋ​ជន ហេង ពៅ ត្រូវលើកពេល​ ក្រោយគាត់​មិន​ព្រម…

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ចៅក្រម​តុលាការ​កំពូល​ នា​ព្រឹក​ថ្ងៃ​ទី​២២ មីនា ​​នេះ​ បានលើកពេល​សវនា​ការ​ម្តង​​ទៀតលើ​សំណុំរឿង​​​ឧក្រិដ្ឋជន ហេង ពៅ ដែលជាអតីត​ស្នងការ​នគរបាល​ក្រុងភ្នំពេញ​​ ។ ការលើកសវនាការនេះ គឺ​ដោយ​សារ​លោក​​ហេង ពៅ មិនព្រម​ទទួល​យក​មេធាវីដែលខាង​តុលាការ​ចាត់តាំងឱ្យនោះទេ គឺ​សុំរកដោយខ្លួនឯងវិញ ។

ប្រភពឱ្យ​ដឹងថា ​​ក្នុងនោះលោក​ហេង ពៅ ក៏​បានទាមទារ​ឱ្យ​ខាង​តុលាការ​អនុញ្ញាត​ឱ្យ​​លោកដកប្រាក់​ចេញពី​គណនី​ ប៉ុន្តែ​ខាង​​តុលា​ការ​ឆ្លើយថា គឺ​​​​មិនអាច​សម្រេច​បានទេ ។

គួររំលឹកថា ​​សវនាការ​នេះ គឺលើបណ្តឹង២របស់លោកហេង ពៅ ទី១-ករណីរក្សាទុក​ដុល្លារក្លែងក្លាយ និងទី២-បង្ខាំង​មនុស្ស​ខុស​ច្បាប់ ​កាលពីឆ្នាំ២០០៦ ។ កាលពី​ថ្ងៃ​ទី​១៥ មីនា ​កន្លងមក អ្នកទោស១០៣ឆ្នាំ ឈ្មោះហេង ពៅ អាយុ​៥៤​ឆ្នាំ រូប​នេះ ​ត្រូវ​បាន​បញ្ជូន​​​មក​តុលាការ​កំពូល​ម្តង​រួច​ហើយ​ ដើម្បី​ជំនុំជម្រះ​លើ​បណ្តឹងសាទុក្ខ​របស់​ជន​នេះ​ ​ក្នុង​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់ ​​តែ​សវនា​ការ​​នោះ ​ត្រូវ​បាន​លើក​ពេល​វិញ​ ដោយសារ​លោកហេង ពៅ មិន​មាន​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ ។

ទោះបី​យ៉ាងណា​ឧក្រិដ្ឋជន​ទណ្ឌិត​រូប​នេះ​នៅ​តែ​បដិសេធ​ថា​ខ្លួន​គាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​ទេ​។​តែ​បែរជា​ថា​ខ្លួន​គាត់​ស្អាតស្អំ​និង​មាន​គេ​ចង់​ធ្វើបាប​គាត់​ទៅ​វិញ ។ នេះ​ជា​ការ​ដោះសារ​របស់​អតីត​ស្នងការ​ក្លាយជា​អ្នកទោស​ព្រោះ​ទ​ង្វើ​និង​សកម្មភាព​របស់​ខ្លួន​រួម​ជាម​មួយ​បក្ខពួក​ជា​ក្រុម​សង្គម​ងងឹត ដៃ​ម្ខាង​ចាប់ ដៃ​ម្ខាង​ជួយ កំពុង​ស្ថិត​នៅ​ក្នុង​គុក​យ៉ាង​បាន​សុវត្ថិភាព ។ អ្នក​តាមដាន​រឿង​ក្តី​នេះ ​បាន​និយាយ​ថា​អ្នកទោស​រូប​នេះ ​ត្រូវ​បាន​ចាប់ខ្លួន​ពី​ប្រទេស​សិង្ហ​បូ​រី​នាំ​មក​កាត់ទោស​នៅ​ភ្នំពេញ​កំឡុង​ឆ្នាំ​២០០៥ ។