ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន​រង់ចាំ​មើល​ព្រឹត្តិការណ៍​ថ្ងៃ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ នាំ​គ្នា​ទៅ​មើល​ថ្ងៃ​រះ នៅ​ប្រាសាទអង្គរវត្ត នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៧​នេះ គឺជា​ពេលវេលា​ដែល​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត​។

ខេត្តសៀមរាប ៖ ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ នាំ​គ្នា​ទៅ​មើល​ថ្ងៃ​រះ នៅ​ប្រាសាទអង្គរវត្ត នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៧​នេះ គឺជា​ពេលវេលា​ដែល​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត​។ គេ​សង្កេត​ឃើញ​ថា មាន​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន​បាន​ទៅ​រង់ចាំ​មើល​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​មួយ​នេះ​។ បើ​ទោះជា​ពពក​បាន​រាំងស្ទះ​នូវ​ព្រឹត្តិការណ៍​ដ៏​អច្ឆរិយៈ​នេះ​ក៏​ដោយ ប៉ុន្តែ​ភ្ញៀវ​ទេសចរណ៍​ទាំងនោះ​មានចិត្ត​សប្បាយ ហើយ​ពួក​គេ​នឹង​ព្យាយាម​មើល​ព្រឹត្តិការណ៍​នេះ​នៅ​លើក​ក្រោយ​ទៀត​។

ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន បាន​ទៅ​រង់ចាំ​មើល​ព្រឹត្តិការណ៍​សម​រាត្រី ឬ​ហៅ​ថា ថ្ងៃ​រះ​ចំ​កំពូល​ប្រាង្គ​កណ្តាល​ប្រាសាទអង្គរវត្ត​។ ដោយសារ​អាកាសធាតុ​មិន​អំណោយផល ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ទាំងអស់ ខក​ខានមិនបាន​មើល​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ទេ​។

សូម​រម្លឹក​ផង​ដែរ​ថា មាន​ព្រឹត្តិការណ៍​សំខាន់​ៗ​ចំនួន​៤ ដែល​បាន​កើតឡើង​នៅ​លើ​សំណង់​ប្រាសាទអង្គរវត្ត​ជា​រៀង​រាល់​ឆ្នាំ ហើយ​ព្រឹត្តិការណ៍​ទាំងនោះ​រួម​មាន ពេលវេលា​ថ្ងៃ និង​យប់​មាន​រយៈពេល​ស្មើគ្នា ឬ​ហៅ​ថា​សម​រាត្រី គឺ​កើតឡើង​២​ដង​ក្នុង​មួយ​ឆ្នាំ លើក​ទី​១ នា​រដូវវស្សា កើត​ចំ​ថ្ងៃ​ទី​២១  កញ្ញា និង​លើក​ទី​២ នា​រដូវប្រាំង កើត​ចំ​ថ្ងៃ​ទី​២១ ខែមីនា​។ សម្រាប់​ព្រឹត្តិការណ៍​២​ទៀត គឺ​ពេល​ថ្ងៃ​មាន​រយៈពេល​ខ្លី​ជាង​យប់​កើតឡើង​ចំ​ថ្ងៃ​ទី​២១ ខែធ្នូ និង​ថ្ងៃ​វែង​ជាង​យប់ កើត​ចំ​ថ្ងៃ​ទី​២១ មិថុនា​៕