ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្លុង​ឡាន​​ចោល! ក្រោយ​​ប្រមូលទ្រព្យ​ក្នុងផ្ទះ​វីឡា​​អស់ជាង​​៤ម៉ឺន​ដុល្លារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ មីនា នេះ បន្ទាប់​ពី​បាន​ប្រទះ​ឃើញ​រថយន្ត​មួយ​គ្រឿង​​ដែល​គេស្គាល់​​ថា ជា​រថយន្ត​របស់​ក្រុម​ជនសង្ស័យ​ដែល​ទើប​គាស់ផ្ទះ ​មក​​ជិះ​​​ប្លុង​ចោល​

រាជធានី​ភ្នំពេញ​៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ មីនា នេះ បន្ទាប់​ពី​បាន​ប្រទះ​ឃើញ​រថយន្ត​មួយ​គ្រឿង​​ដែល​គេស្គាល់​​ថា ជា​រថយន្ត​របស់​ក្រុម​ជនសង្ស័យ​ដែល​ទើប​គាស់ផ្ទះ ​មក​​ជិះ​​​ប្លុង​ចោល​នៅ​​ខាងក្រោយ​ផ្សារ​​​ទឹកថ្លា ស្ថិតក្នុង​ភូមិផ្សារទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ក្រោយពីជនសង្ស័យធ្វើសកម្មភាព​​គាស់​ផ្ទះវីឡា​មួយមួយកន្លែង​ក្នុង​បុរីពិភពថ្មី ដោយ​​យក​ទ្រព្យសម្បត្តិ គិត​ជា​ទឹកប្រាក់​អស់​ជាង​៤​ម៉ឺន​​ដុល្លារ ។

ប្រភព​ឱ្យ​ដឹង​ថា រថយន្ត​ប្លុង​ចោល​ខាងលើ ម៉ាកកាមរី ​ពាក់​ស្លាក​លេខ​​ភ្នំពេញ 2P-1129 ពណ៌​ខ្មៅ ដែល​ជនសង្ស័យ​មាន​គ្នា​៤​នាក់ ​ជិះ​ក្នុង​រថយន្តនេះ ហើយ​សុទ្ធតែ​ជា​ជនជាតិ​​ស្បែក​​ខ្មៅ​​ ​ហើយក៏​​កំពុង​គេចខ្លួនដែរ​ ។ រីឯផ្ទះកើតហេតុ​ ជា​វីឡាភ្លោះ មាន​លេខ៤៧ ​មាន​​​​ម្ចាស់​រងគ្រោះ​​​ឈ្មោះ​ម៉េ​ង វ៉ា​ន់​លី អាយុ​៣៥​ឆ្នាំ ជា​​អាជីករផ្សារ​​​​រតនា​ប្លា​ហ្សា អះអាង​ថា បាន​​​បាត់​គ្រឿងអលង្ការ ​​មាន​ដូច​ជា​មាស​​១​ដំឡឹង​, ខ្សែ​.​ក​២, ក្រវិល និង​ចិញ្ចៀន​ពេជ្រ ដែល​គិត​ជា​ប្រាក់​សរុប​អស់​ជាង​៤​ម៉ឺន​ដុល្លារ​​ឯណោះ ។

ប្រភពពីជន​រង​គ្រោះ​​ឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ខ្លួន​បាន​ចេញពីផ្ទះ​ ដោយ​ចាក់​សោ​ត្រឹមត្រូវ ។ លុះ​ត្រឡប់​មក​ផ្ទះ​​វិញ ក៏​ឃើញ​​​​បុរស​២​នាក់មាន​ស្ពាយ​សាក់​កាដូ​ផង​ បាន​ដើរ​ចេញពី​ចំហៀង​ផ្ទះ​​គាត់ ។ ពេល​នោះ គាត់​សង្ស័យ​ក៏​មើលទៅ​ផ្ទះ ក៏ដឹង​ថា​មាន​ចោរ​ចូល​​ ក៏ភ្ញាក់​ផ្អើលតែម្តង ។ ពេល​នោះ ជនសង្ស័យដឹងខ្លួន ​ក៏​បាន​រត់ឡើងលើ​​រថយន្ត​នោះ ដោយ​មានបក្សពួក​២​នាក់​ទៀត​​ចាំ ពេលនោះ ត្រូវសន្តិសុខ​ក្នុង​បុរី ក៏​បាន​គប់​ត្រូវ​កញ្ចក់​​​​រថយន្តបែក មុន​ពេល​បើក​គេច​​​នោះ​ ​ ។ លុះ​ក្រោយមក រថយន្ត​នោះក៏​ត្រូវ​​ឃើញ​យក​ទៅ​​ប្លុង​​ចោលទៅវិញ​ ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​រក​ចាប់​ជនសង្ស័យ​​យ៉ាង​​ក្តៅ​​បំផុត ។