Cristiano Ronaldo បានឈ្នះពានកីឡាករព័រទុយហ្កាល់ល្អបំផុតប្រចាំឆ្នាំ២០១៦ បន្ទាប់ពីខ្សែប្រយុទ្ធក្លិបReal Madrid រូបនេះបានជួយឱ្យព័រទុយហ្កាល់ឈ្នះពានយូរ៉ូជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន កាលពីឆ្នាំ ២០១៦ កន្លងទៅ ។
ទន្ទឹមគ្នានេះដែរ កីឡាករRenato Sanchez ខ្សែបម្រើក្លិបBayern និងជាខ្សែបម្រើក្រុមជម្រើសជាតិព័រទុយហ្កាល់បានឈ្នះពានរង្វាន់កីឡាករវ័យក្មេង ដែលលេងបានល្អជាងគេប្រចាំឆ្នាំ ខណៈគ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្កាល់ លោកFernando Santos ត្រូវបានជាប់ឈ្មោះជាគ្រូបង្វឹកល្អផងដែរ ។
ថ្លែងក្នុងពិធីទទួលពានរង្វាន់នេះRonaldo លើកឡើងថា៖«ខ្ញុំសូមថ្លែងអំណរគុណចំពោះមិត្តរួមក្រុមក្លិបReal Madrid ក្រុមជម្រើសជាតិព័រទុយហ្កាល់ គ្រូបង្វឹក បុគ្គលិក និងអ្នកគាំទ្រទាំងអស់» ។
គួរបញ្ជាក់ថា ពិធីប្រគល់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំនេះ ធ្វើឡើងកាលពីល្ងាចថ្ងៃទី២០មីនា នៅទីក្រុងEstoril ប្រទេសព័រទុយហ្កាល់ ៕
ចែករំលែកព័តមាននេះ