ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ថៃ​ប្រកាស​ថា បំបែក​ផែនការ​ធ្វើឃាត​លោក​ប្រា​យុទ្ធហើយ

7 ឆ្នាំ មុន

តាម​បាងកក​ប៉ុស្តិ៍​ប៉ូលិស​ថៃ​អះអាង​កាលពី​ថ្ងៃ​ទី​១៩ មីនា ថា បាន​រក​ឃើញ​គម្រោងការ​ប៉ង​ធ្វើឃាត​នាយក​រដ្ឋមន្ត្រី​ថៃ លោក​ ប្រា​យុទ្ធ​ ចាន់​អូ​ចា ក្រោយ​ពី​ការ​រក​ឃើញ​កន្លែង​លាក់​អាវុធ​មួយ​របស់​ពួក​សកម្មជន

តាម​បាងកក​ប៉ុស្តិ៍​ប៉ូលិស​ថៃ​អះអាង​កាលពី​ថ្ងៃ​ទី​១៩ មីនា ថា បាន​រក​ឃើញ​គម្រោងការ​ប៉ង​ធ្វើឃាត​នាយក​រដ្ឋមន្ត្រី​ថៃ លោក​ ប្រា​យុទ្ធ​ ចាន់​អូ​ចា ក្រោយ​ពី​ការ​រក​ឃើញ​កន្លែង​លាក់​អាវុធ​មួយ​របស់​ពួក​សកម្មជន​ប្រឆាំង​របប​យោធា ។ អាវុធ​ដែល​រក​ឃើញ​ទាំងនេះ​គេ​ថា​ ជា​របស់​សមាជិក​ក្រុម​អាវ​ក្រហម​ស្និទ្ធ​អតីត​នាយក​រដ្ឋមន្ត្រី​លោក​ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា ។

ប៉ូលិស​និយាយ​ទៀត​ថា បាន​រក​ឃើញ​កាំភ្លើង​វាយ​លុយរាប់​សិប​ដើម និង​គ្រាប់បែកដៃ​រួម​ទាំង​គ្រឿងផ្ទុះ​ជា​ច្រើន​ដុំ​ក្នុងផ្ទះ​របស់​មេដឹកនាំ​អាវ​ក្រហម​លោក​វុ​ទ្ធិ​ពុង ។ ក្រោយ​រក​ឃើញ​កន្លែង​លាក់​អាវុធ​នេះ​ប៉ូលិស​ចាប់ខ្លួន​មនុស្ស​៩​នាក់ ដែល​គេ​ថា​ជាប់​ពាក់ព័ន្ធ ។

មេ​ប៉ូលិស​ថៃ​លោក JAKTHIP CHAIJINDA និយាយ​ថា យើង​ចាប់​បាន​កាំភ្លើង​វែង​ជា​ច្រើន​ដើម ព្រមទាំង​កែវ​យិ​ត​ដែល​គេ​ត្រៀម​សម្រាប់​ធ្វើឃាត​មេដឹកនាំ​ប្រទេស​លោក​ចាន់​អូ​ចា ។ ទោះបី​យ៉ាងណា លោក​ពុំ​បាន​បង្ហាញ​ភស្តុ​តាង​ផ្សេង​ទៀត​នៃ​ការ​ប៉ង​ធ្វើឃាត​ឡើយ ។ គេ​ថា មេដឹកនាំ​អាវ​ក្រហម​រូប​នេះ​អាច​លាក់ខ្លួន​នៅ​កម្ពុជា​ផង ។

ទោះជា​បែប​ណា មិន​ទាន់​អាច​ស្វែងរក​ការ​បំភ្លឺ​ណាមួយ​ពី​មន្ត្រី​កម្ពុជា​នៅឡើយ​ទេ ជុំវិញ​ព័ត៌មាន​នេះ ។ គេ​នៅ​ចាំ​បាន​ថា កន្លង​មក ភាគី​ថៃ​តែង​បាន​ចោទប្រកាន់​ដោយ​ខ្វះ​មូលដ្ឋាន​ភ្ជាប់​ពួក​អាវ​ក្រហម​ថៃ ដែល​គាំទ្រ​លោក​ថា​ក់​ស៊ី​ន ដែល​រត់គេច​ខ្លួន​ថា លាក់ខ្លួន​នៅ​កម្ពុជា ។

យុវជន​ជា​សកម្មជន​ប្រឆាំង​ម្នាក់​ត្រូវ​កងទ័ព​សម្លាប់សកម្មជន​សំខាន់​ម្នាក់​នៃ​យុវជន​ថៃ ត្រូវ​សម្លាប់​កាលពី​ថ្ងៃ​ទី​១៨ មីនា កន្លង​ទៅ ពេល​មានការ​ប៉ះទង្គិច​គ្នា​ជាមួយ​កងទ័ព​នៅ​ភាគ​ខាងជើង​ប្រទេស ។ នេះ​ជា​សេចក្តីរាយការណ៍​របស់​កាសែត​ក្នុងស្រុក​មួយ ។ យុវជន​អាយុ​១៧​ឆ្នាំ​រូប​នេះ ត្រូវ​បាញ់​ស្លាប់​ពេល​រូបគេ​ប្រឆាំង​នឹង​ការ​ចាប់ខ្លួន​គេ​នៅ​ត្រង់​ចំណុច​ត្រួតពិនិត្យ​យោធា​មួយ ។

កង​ទាហាន​អះអាង​ថា ក្មេង​ជំទង់​រូប​នេះ​មាន​កាំភ្លើង និង​គ្រឿងញៀន ។ តាម​ពិត​ទៅ​ក្មេង​ប្រុស​ឈ្មោះ CHAIPHUM PASAE ជា​តំណាង​ឱ្យ​បណ្តា​ក្រុម​ជនជាតិភាគតិច​ពេល​ចូលរួម​ក្នុង​បណ្តា​ព្រឹត្តិការណ៍​ជាតិ ។ រូបគេ​ជា​អ្នក​ទាមទារ​សិទ្ធិ​អប់រំ និង​សិទ្ធិ​ពលរដ្ឋ ។ ឯកសារ​ជា​ច្រើន​របស់​គេ​ត្រូវ​បាន​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ ហើយ​ខ្លះ​ទទួល​បាន​ពានរង្វាន់​ផង ។ សាក្សី​តែ​ម្នាក់​គត់​ពុំ​មែន​ជា​ទាហាន​អំពី​ការ​សម្លាប់​យុវជន​នេះ​ជា​មិត្ត​របស់​គេ ហើយ​ជា​អ្នក​បើករថយន្ត​ត្រូវ​ចាប់ខ្លួន ។ ឧប្បត្តិហេតុ​ថ្មី​នេះ​កើត​មាន​ក្រោយ​ពី​អំពើ​ហិង្សា​ជា​ច្រើន​សំដៅលើ​សហគមន៍ LAHU ជា​សហគមន៍​របស់​យុវជន CHAIPHUM PASAE ។

អ​.​ស​.​ប ផ្តោត​លើ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​ថៃ​ចាប់តាំងពី​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០១៤​មក ។

ភាព​ធ្ងន់ធ្ងរ​នៃ​សភាពការណ៍​នយោបាយ​នៅ​ថៃ​ជា​កម្មវត្ថុ​នៃ​ការ​ពិនិត្យ​ពិសេស​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស អ​.​ស​.​ប នា​ថ្ងៃ​ទី​២១ និង​២២ មីនា នៅ​ក្រុង​ហ្សឺ​ណែវ ។

យោង​តាម​សហព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរជាតិ FIDH ថា ចាប់តាំងពី​របប​យោធា​ឡើង​កាន់​អំណាច​ពី​ខែឧសភា ឆ្នាំ​២០១៤​មក សន្ធិសញ្ញា​អន្តរជាតិ​ទាក់ទិន​នឹង​សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ​ត្រូវ​បាន​រំលោភ​បំពាន​យ៉ាង​ខ្លាំង ។ អង្គការ​នេះ​បាន​ចងក្រង​ការ​រំលោភ​បំពាន​ក្នុង​វិស័យ​សិទ្ធិ​នៃ​ការ​រស់នៅ ការ​រំលោភ​បំពាន​ដល់​សេរីភាព សន្តិសុខ ការ​ធ្វើបាប​បណ្តា​មនុស្ស​ដែល​បាត់បង់​សេរីភាព គ្មាន​ការ​កាត់ទោស​ដោយ​ស្មើភាព ការ​បំបាត់​សេរីភាព​នៃ​ការ​បញ្ចេញមតិ សិទ្ធ​នៃ​ការ​ប្រមូលផ្តុំ​គ្នា​ដោយ​សន្តិវិធី និង​សិទ្ធិ​បោះ​ឆ្នោត ។

តាម​ពិត​ទៅ ក្រៅពី​ការ​បង្ក្រាប​យ៉ាង​សាហាវ​លើ​បណ្តា​សកម្មជន​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​ភាគច្រើន​ជា​និស្សិត​រដ្ឋធម្មនុញ្ញ​ដែល​អនុម័ត​កាលពី​រដូវក្តៅ​កន្លង​ទៅ​តំណាង​ឱ្យ​មធ្យោ​បាយ​មួយ​ជំរុញ​ដំណើរការ​ឆ្លងកាត់​ប្រជាធិបតេយ្យ​នោះ​តាម​ពិត​បម្រើ​តែ​ផលប្រយោជន៍​របស់​ពួក​យោធា ហើយ​ធានា​ដល់​អភ័យឯកសិទ្ធិ​របស់​ពួក​គេ​ប៉ុណ្ណោះ ។ ចំណែក​ទោស​ឧក្រិដ្ឋ​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​ត្រូវ​បាន​ប្រើ​សម្រាប់​ទប់ទល់​ពួក​ប្រឆាំង ។ ចាប់តាំងពី​ថ្ងៃ​ទី​២៧ មេ​សា ដល់​ថ្ងៃ​ទី​៦ សីហា ឆ្នាំ​២០១៦ ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ប្រជាមតិ​លើ​រដ្ឋធម្មនុញ្ញ​មនុស្ស​៥៥​នាក់​ត្រូវ​ចាប់​ឃុំឃាំង​ពីបទ​បញ្ចេញ​ការ​រិះគន់​នានា​លើ​រដ្ឋធម្មនុញ្ញ​នេះ ។ សមាជិក​៣៨​រូប​របស់​រណសិរ្ស​រួបរួម ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​ប្រឆាំង​លទ្ធិផ្តាច់ការ​ស្និទ្ធ​អតីត​ក្រុម​អាវ​ក្រហម ក៏​ត្រូវ​បំបិទមាត់​ដែរ ។

របាយការណ៍​របស់ FIDH បន្ត​ថា របប​យោធា​បាន​គាបសង្កត់​លើ​គ្រប់​រូបភាព​នៃ​ការ​ប្រឆាំង​ដោយ​សន្តិវិធី​ជា ការ​បង្ក្រាប​មាន​កម្រិត​ខ្ពស់​បំផុត​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ច្រើន​ទស​វត្ស​មក​ហើយ ៕