ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​សម្ពោធ​ជា​ផ្លូវការ​ហាង​នាឡិកា​ថ្មី​មួយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ភាព​អ៊ូរ​អរ​នៃ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​ហាង​នាឡិកា TIMEX ដោយ​មាន​វត្តមាន​ពី​តំណាង TIMEX លោក Guglielmo Bertani អគ្គនាយករង​ប្រចាំ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​កញ្ញា Joelin Ngai

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ភាព​អ៊ូរ​អរ​នៃ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​ហាង​នាឡិកា TIMEX ដោយ​មាន​វត្តមាន​ពី​តំណាង TIMEX លោក Guglielmo Bertani អគ្គនាយករង​ប្រចាំ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​កញ្ញា Joelin Ngai ប្រធាន​ទីផ្សារ​ប្រចាំ​តំបន់  រួម​ជាមួយ​ភ្ញៀវ​កិត្តិយស​ក្នុង​ប្រទេស និង​បណ្តា​អ្នក​សារព័ត៌មាន​មក​ពី​ស្ថាប័ន​ព័ត៌មាន​ជាតិ និង​អន្តរជាតិ ជាង​10​ស្ថាប័ន ដើម្បី​អបអរសាទរ​យ៉ាង​រីករាយ​នូវ​ការ​នាំ​មក​នូវ​ម៉ាក​នាឡិកា​ល្បី​ដែល​មាន​អាយុកាល​ជាង​មួយ​រយ​ហុកសិប​ឆ្នាំ ទាំង​គុណភាព​ខ្ពស់ និង​ការ​រចនា​ម៉ូ​ដ​ច្រើន​បែប​រួម​ជាមួយ​បច្ចេកវិទ្យា​ទំនើប​។

ពិធី​នេះ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃ​ពុធ ទី​15 ខែមីនា ឆ្នាំ​2017 នៅ​ហាង​លក់​នាឡិកា TIMEX ភ្នំពេញ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ឲ្យ​សាធារណជន​បាន​ស្គាល់ អញ្ជើញ​មក​ទស្សនា និង​មានឱកាស​ស្វែង​យល់​ពី​គុណភាព​ច្នៃប្រឌិត​ខ្ពស់ និង​សោភ័ណ​ភាព​ស្រស់​ស្អាត​របស់​នាឡិកា​ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ពី​គុណភាព​នៅ​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក ហើយ​នៅ​ក្នុង​ហាង​មាន​តាំង​លក់​នាឡិកា​ជា​ច្រើន​ម៉ូ​ដ និង​តម្លៃ​សមរម្យ សម្រាប់​លើក​សម្រស់​ដល់​សុភាពបុរស​សុភាព​ស្ត្រី​ទាំងអស់​អាច​ផ្លាស់​ប្តូរ​ស្ទីល​ពាក់​នាឡិកា​បាន​ច្រើន​បែប​ច្រើន​យ៉ាង​។

ក្នុង​ឱកាស​អបអរ​នេះ​ដែរ លោក Guglielmo Bertani អគ្គនាយករង​ប្រចាំ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក មាន​ប្រសាសន៍​ឲ្យ​ដឹង​ពី​ប្រវត្តិ​កំណើត​របស់​ម៉ាក​ល្បី​នេះ​ថា «TIMEX ជា​ម៉ាក​នាឡិកា​ល្បីល្បាញ​ពេញ​ពិភពលោក មាន​ប្រវត្តិ​ចាប់ផ្តើម​តាំងពី​ឆ្នាំ​1850 ដោយ Waterbury Clock Company ដែល​ជា​ក្រុមហ៊ុន​ផលិត​នាឡិកា​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ខ្ពស់ និង​មានគុណ​ភាព​ខ្ពស់​នៅ​សហរដ្ឋអាមេរិក រហូត​ដល់​ឆ្នាំ​1854 បាន​ពង្រីក​ខ្លួន​បង្កើត​ជា TIMEX Group ដែល​មាន​ការិយាល័យ និង​ប្រតិបត្តិការ​ក្នុង 20 ប្រទេស ហើយ​ចែកចាយ​លក់​ផលិតផល​នាឡិកា​របស់​ខ្លួន​ជាង 100 ប្រទេស​ទូ​ទាំង​ពិភពលោក ។