ប្រពន្ធចោទប្តី… ប្តីចោទប្រពន្ធ… ប៉ូលិសអង្គុយស្តាប់
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ដោយអត់ទ្រាំនឹងអំពើផិតក្បត់ និងការប្រើហិ.ង្សាពីសំណាក់ប្ដីលែងបានទៀត នាងក៏រត់មករកនគរបាលប៉ុស្តិ៍ចោមចៅ ឱ្យជួយដល់រូបនាង ។
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ដោយអត់ទ្រាំនឹងអំពើផិតក្បត់ និងការប្រើហិ.ង្សាពីសំណាក់ប្ដីលែងបានទៀត នាងក៏រត់មករកនគរបាលប៉ុស្តិ៍ចោមចៅ ឱ្យជួយដល់រូបនាង ។
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ដោយអត់ទ្រាំនឹងអំពើផិតក្បត់ និងការប្រើហិង្សាពីសំណាក់ប្ដីលែងបានទៀត នាងក៏រត់មករកនគរបាលប៉ុស្តិ៍ចោមចៅ ឱ្យជួយដល់រូបនាង ។
នាងបានបញ្ជាក់ថា ប្ដីនោះបានប្រើហិង្សាលើនាង ចាប់តាំងពីនាងទើបតែសម្រាលកូន រយៈពេល១០ថ្ងៃម្ល៉េះ ប៉ុន្តែនាងស៊ូទ្រាំ មិនតបតនោះឡើយ ។ ប៉ុន្តែការស៊ូទ្រាំនោះមានកំណត់ លុះរហូតដល់វេលាម៉ោង០១ និង១៥នាទីរសៀលថ្ងៃទី២១ មីនា នេះ (មានរយៈពេល៣ខែហើយ) ដោយសារតែប្ដីនៅតែធ្វើបាបនាង ទើបទ្រាំលែងបាន ក៏មកប្ដឹងនគរបាលប៉ុស្ដិ៍ចោមចៅ ជួយអន្តរាគមន៏តែម្ដង ។
ប្រភពឱ្យដឹងថា បុរសជាប្តីឈ្មោះហៀង គឹមផុង អាយុ៣៥ឆ្នាំ ជាថៅកែហាងផឹកស៊ីមួយកន្លែងនៅម្ដុំជិតខ្លោងទ្វារវត្តជន្លុងម្លូរ មានទីលំនៅក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។ ស្ត្រីប្រពន្ធឈ្មោះចាន់ ធី អាយុ៣៥ឆ្នាំ ជាអ្នកលក់ចាបហួយ ដោយពេលធ្វើដំណើរទៅកាន់ប៉ុស្ដិ៍នគរបាល បានបីកូនប្រុសតូចទើបអាយុ៣ខែ និងកូនស្រីតូចម្នាក់ទៀតទៅជាមួយផង ។
ស្ត្រីខាងលើរៀបរាប់ទៀតថា ប្ដីនាងធ្វើបាបខ្លាំងណាស់ ខណៈពេលដែលនាងកំពុងសម្រាកនៅផ្ទះមួយរយៈពេល ព្រោះតែសម្រាលកូននោះ ។ លោកប្ដីបាននៅមើលការខុសត្រូវនៅក្នុងហាងផឹកស៊ីនៅម្ដុំជិខ្លោងទ្វារវត្តជន្លុងម្លូរ ហើយឆ្លៀតពេលនោះគាត់បានមានស្នេហាលួចលាក់ជាមួយស្រីបម្រើក្នុងហាងនោះថែមទៀតផង ។ ពេលនោះនាងមិនបានដឹងទេ ព្រោះនាងនៅតែផ្ទះជាប់រវល់មើលកូនតូច ប៉ុន្តែនៅថ្ងៃមួយដោយសារតែឃើញអត្តចរិតប្ដីហាក់ខុសប្លែកពីមុនៗនោះ នាងមានការសង្ស័យខ្លះៗ ហើយបានទៅលេងហាងនោះម្ដង ។ ខណៈនោះ មានរឿងមួយដែលធ្វើឲ្យនាងហាក់ពុំជឿលើភ្នែកខ្លួនឯង និងស្ទើរតែគាំងបេះដូងស្លាប់ទៅហើយនោះ គឺឃើញប្ដីកំពុងឱបគ្នាជាមួយស្រីបម្រើនៅក្នុងបន្ទប់មួយជាមួយគ្នា ។
ទាក់ទិននឹងការចោទនេះ បុរសជាប្ដីបាននិយាយនៅចំពោះមុខនគរបាលថា ខ្លួនមិនបានប្រព្រឹត្ត ដូចជាការចោទប្រកាន់នោះឡើយ តាមពិត ប្រពន្ធខ្លួនទេ ដែលផិតក្បត់ខ្លួន មានប្រុសផ្សេងទៀត ។ ហើយកន្លងមក ខ្លួនបានតាមដានដឹង រហូតយកទូរស័ព្ទទៅលុបលេខដែលប្រពន្ធទាក់ទងប្រុសនោះចោលថែមទៀត ។
ចែករំលែកព័តមាននេះ