ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែប្រយុទ្ធ​ក្លិប​កញ្ជ្រោងរង​ការ​គំរាម​សម្លា.ប់

7 ឆ្នាំ មុន

ខ្សែប្រយុទ្ធ​ក្លិប​Leicester កីឡាករJamie Vardy បាន​និយាយ​ថា រូប​លោក​បាន​ទទួល​ការ​គំរាមកំហែង​ដល់​អាយុជីវិត ក្នុង​នោះ​ក្រុម​គ្រួសារ​របស់​លោក​ក៏​ជា​គោលដៅ​ផង​ដែរ ចាប់តាំងពី​ការ​ដក​តំណែង​គ្រូបង្វឹក​

ខ្សែប្រយុទ្ធ​ក្លិប​Leicester កីឡាករJamie Vardy បាន​និយាយ​ថា រូប​លោក​បាន​ទទួល​ការ​គំរាមកំហែង​ដល់​អាយុជីវិត ក្នុង​នោះ​ក្រុម​គ្រួសារ​របស់​លោក​ក៏​ជា​គោលដៅ​ផង​ដែរ ចាប់តាំងពី​ការ​ដក​តំណែង​គ្រូបង្វឹក​លោក Claudio Ranieri មក​ម្ល៉េះ ។ ចំពោះ​ការ​គំរាមកំហែង​ដូច្នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា​ព្រោះ​កីឡាករ​Vardy គឺជា​អ្នកមាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​សេចក្តីសម្រេច​ផ្សេង​ៗ​របស់​ក្លិប ដូច​ជា​ការ​បញ្ឈប់​តំណែង​របស់​លោក Claudio Ranieri កាលពី​ខែកុម្ភៈ​កន្លង​ទៅ​ជាដើម ។

យ៉ាងណាមិញ គ្រូបង្វឹក​បណ្តោះអាសន្ន​ក្លិប​កញ្ជ្រោង​Leicester លោក​Craig Shakespeare បាន​ច្រានចោល​ចំពោះ​ការ​ចោទប្រកាន់​ទៅ​លើ​កីឡាករ​Vardy ដែល​ថា​ជា​អ្នក​នៅ​ពីក្រោយ​រឿង​ក្តី​នេះ ។

ខ្សែប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា​៖«​វា​ជា​រឿង​គួរ​ឱ្យ​ភ័យ​ខ្លាច​បំផុត​» ។ លោក​បន្ថែម​ថា​៖«​ខ្ញុំ​ត្រូវ​បាន​គេ​គំរាម​សម្លាប់ រួម​ទាំង​គ្រួសារ និង​កូន​ៗ​របស់ខ្ញុំ​ផង​ដែរ ដោយ​ចោទ​ថា បាន​ចូលរួម​ប្រជុំ​សម្ងាត់​មួយ​បន្ទាប់​ពី​ពួក​យើង​ប្រកួត​ប៉ះ​ក្រុម​Sevilla តែ​តាម​ពិត​ពេល​នោះ​ខ្ញុំ​មិន​បាន​ចូល​ប្រជុំ​ទេ គឺ​ខ្ញុំ​នៅ​អង្គុយ​កន្លែង​ពិនិត្យ​សារធាតុ​ញៀន​ប្រមាណ​ជា​៣​ម៉ោង​» ៕