ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​សុំ​ទោស

7 ឆ្នាំ មុន

អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោកស្រី PARK GEUN HYE កាលពី​ថ្ងៃ​ទី​២១ មីនា បាន​សុំ​ទោស​ចំពោះ​ប្រទេស​លោកស្រី ពេល​លោកស្រី​មក​កាន់​ទីតាំង​អយ្យការ​ដែល​នៅ​ទីនោះ លោកស្រី​ត្រូវ​សួរ​ចម្លើយ​ក្នុង​ក្រប​ខណ្ឌ​នៃ​រឿង

អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោកស្រី PARK GEUN HYE កាលពី​ថ្ងៃ​ទី​២១ មីនា បាន​សុំ​ទោស​ចំពោះ​ប្រទេស​លោកស្រី ពេល​លោកស្រី​មក​កាន់​ទីតាំង​អយ្យការ​ដែល​នៅ​ទីនោះ លោកស្រី​ត្រូវ​សួរ​ចម្លើយ​ក្នុង​ក្រប​ខណ្ឌ​នៃ​រឿង​ពុក​រលួយ​យ៉ាង​ធំ​មួយ​ដែល​ឈាន​ទៅ​ដល់​ការ​ដកហូត​តំណែង​លោកស្រី ។

នៅ​មុខ​បណ្តា​អ្នកកាសែត​នា​កាំជណ្តើរ​អគារ​អយ្យការ​លោកស្រី PARK GEUN HYE ថ្លែង​ថា ខ្ញុំ​មានការ​ខកចិត្ត​ខ្លួនឯង​ចំពោះ​មនុស្ស​គ្រប់​គ្នា ។ ខ្ញុំ​នឹង​រួម​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​បណ្តា​អ្នកស៊ើប​អង្កេត ។

នេះ​ជា​អត្ថាធិប្បាយ​ដំបូង​ដោយ​ផ្ទាល់​របស់​លោកស្រី PARK ចំពោះ​សាធារណជន​ចាប់តាំងពី​ការ​ដកហូត​តំណែង​លោកស្រី​ពី​ថ្ងៃ​ទី​១០ មីនា មក ។

លោកស្រី​អតីត​ប្រធានាធិបតី​អាយុ​៦៥​ឆ្នាំ​រូប​នេះ ជាប់ចោទ​ជាមួយ​មិត្តភក្តិ​ចាស់​ម្នាក់​លោកស្រី CHOI SOON SIL ថា ធ្វើការ​គាបសង្កត់​លើ​សហគ្រាស​ធំ​ៗ ដើម្បី​ឱ្យ​សហ​គ្រាស​ទាំងនេះ​ផ្តល់​អំណាច​ដល់​មូលនិធិ​២ ដែល​គាំទ្រ​បណ្តា​គម្រោង​នយោបាយ​លោកស្រី ។

ក្រសួង​វប្បធម៌​កូរ៉េ​ខាងត្បូង​ប្រកាស​នា​ថ្ងៃ​ទី​២០ កុម្ភៈ ពី​ការ​លុប​ចោល​អាជ្ញាប័ណ្ណ​ដែល​ផ្តល់​ឱ្យ​មូលនិធិ​ទាំង​២​នេះ ។

លោកស្រី PARK ដែល​បដិសេធ​រាល់​សកម្មភាព​ខុសច្បាប់​បាន​បាត់បង់​អភ័យឯកសិទ្ធិ​ប្រធានាធិបតី​ជាមួយ​ការ​ដកហូត​តំណែង​លោកស្រី​ដែល​បែប​នេះ​អាច​ឱ្យ​លោកស្រី​អាច​ទទួល​ការ​កាត់ទោស ។ លោកស្រី​អាច​មានទោស​ជាប់គុក​ជាង​១០​ឆ្នាំ ប្រសិនបើ​រក​ឃើញ​ថា លោកស្រី​ពិតជា​ទទួល​សំណូក​ពី​បណ្តា​ថៅកែ​នៃ​សហគ្រាស​ធំ​ៗ ។ អ្នកគាំទ្រ​លោកស្រី​ជា​ច្រើន​រយ​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នា​ថ្ងៃ​ទី​២០ មីនា នៅ​មុខ​គេហដ្ឋាន​លោកស្រី​ស្ថិត​នៅ​សង្កាត់ GANGHAM ក្រុង​សេ​អ៊ូ​ល​ដើម្បី​ចង់​ឃើញ​លោកស្រី​ចាកចេញ​ទៅ​កាន់​អយ្យការ ៕