វាយប្រហារបំផ្ទុះរថយន្តស្លា.ប់15នាក់
អ្នកទទួលខុសត្រូវម្នាក់នៃក្រសួងមហាផ្ទៃអីុរ៉ាក់គូសបញ្ជាក់ប្រាប់ AFP ថា មនុស្សយ៉ាងតិច១៥នាក់ស្លា.ប់ ហើយ៣៣នាក់ទៀតរងរបួសកាលពីថ្ងៃទី២០ មីនា នៅក្រុងបាដាដដោយការវាយប្រហារភេរវកម្មបំផ្ទុះ
អ្នកទទួលខុសត្រូវម្នាក់នៃក្រសួងមហាផ្ទៃអីុរ៉ាក់គូសបញ្ជាក់ប្រាប់ AFP ថា មនុស្សយ៉ាងតិច១៥នាក់ស្លា.ប់ ហើយ៣៣នាក់ទៀតរងរបួសកាលពីថ្ងៃទី២០ មីនា នៅក្រុងបាដាដដោយការវាយប្រហារភេរវកម្មបំផ្ទុះ
អ្នកទទួលខុសត្រូវម្នាក់នៃក្រសួងមហាផ្ទៃអីុរ៉ាក់គូសបញ្ជាក់ប្រាប់ AFP ថា មនុស្សយ៉ាងតិច១៥នាក់ស្លាប់ ហើយ៣៣នាក់ទៀតរងរបួសកាលពីថ្ងៃទី២០ មីនា នៅក្រុងបាដាដដោយការវាយប្រហារភេរវកម្មបំផ្ទុះរថយន្តផ្ទុកគ្រឿងផ្ទុះមួយ ។
ក្រុមជ្រុលនិយមរដ្ឋអ៊ិស្លាមប្រកាសទទួលខុសត្រូវលើការវាយប្រហារនេះតាមរយៈសារផ្សាយតាមអុីនធើរណេត ។ ការវាយប្រហារនេះកើតមាននាវេលាម៉ោង១៩ម៉ោងក្នុងស្រុកនៅ HAY AL AMEL តំបន់ពាណិជ្ជកម្មមួយនាភាគខាងលិចរដ្ឋធានីអីុរ៉ាក់ ដែលតាមធម្មតានាពេលម៉ោងនេះមានមនុស្សច្រើនកុះករ ។
ក្រុមរដ្ឋអ៊ិស្លាមពេលនេះកំពុងតែប្រឈមមុខនឹងការវាយលុកមួយរបស់កងទ័ពអីុរ៉ាក់ នៅក្រុងម៉ូសស៊ុល ជាទីក្រុងធំទី២របស់ប្រទេសដែលក្រុមនេះដណ្តើមត្រួតត្រាកាលពីខែឧសភា ឆ្នាំ២០១៤ ។ ពួកជីហាដក៏ដណ្តើមត្រួតត្រាដែរ ផ្នែកមួយយ៉ាងធំនៃដែនដីនាភាគខាងជើង និងភាគខាងលិចក្រុងបាដាដ ក៏ប៉ុន្តែកងទ័ពរដ្ឋាភិបាលជួយទ្រទ្រង់ដោយក្រុមចម្រុះនាំមុខដោយសហរដ្ឋអាមេរិក ក្រោយមកវាយដណ្តើមយកបានដែនដីយ៉ាងច្រើនមកវិញ ។
ទោះបីយ៉ាងណា ក្រុមរដ្ឋអ៊ិស្លាមបន្តធ្វើការវាយប្រហារអត្តឃាតយ៉ាងបង្ហូរឈាមនានានៅអីុរ៉ាក់ ៕
ចែករំលែកព័តមាននេះ