ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​ជះ​ការ​ប្រមាថ​លើ​សភា​អឺរ៉ុប

7 ឆ្នាំ មុន

ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន លោក RODRIGO DUTERTE ដែល​គេ​ស្គាល់​ថា​ជា​មនុស្ស​មាត់ដាច​និយាយ​ត្រង់​ៗ​កាលពី​ថ្ងៃ​ទី​២០ មីនា បាន​ជះ​ការ​ប្រមាថ​ឆ្លើយ​តប​ចំពោះ​សភា​អឺរ៉ុប ដែល​ចេញ​សេចក្តី​សម្រេចចិត្ត​មួយ​ថ្កោលទោស​

ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន លោក RODRIGO DUTERTE ដែល​គេ​ស្គាល់​ថា​ជា​មនុស្ស​មាត់ដាច​និយាយ​ត្រង់​ៗ​កាលពី​ថ្ងៃ​ទី​២០ មីនា បាន​ជះ​ការ​ប្រមាថ​ឆ្លើយ​តប​ចំពោះ​សភា​អឺរ៉ុប ដែល​ចេញ​សេចក្តី​សម្រេចចិត្ត​មួយ​ថ្កោលទោស​គម្រោង​នានា​របស់​លោក​ស្តារ​ឡើង​វិញ ទោស​ប្រហារជីវិត​ពី​បទឧក្រិដ្ឋ​ទាក់ទិន​គ្រឿងញៀន ។

ពេល​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​រដ្ឋធានី​ភូមា ក្រុង​ណៃ​ពិដោ លោក DUTERTE ថ្លែង​ថា ខ្ញុំ​សូម​និយាយ​ជា​ភាសា​អង់គ្លេស ។ ហេតុ​អី​ក៏​អ្នកឯង​សាកល្បង​ចាប់បង្ខំ​យើង​ឱ្យ​ទទួលយក​វប្បធម៌ និង​ទស្សនៈ​របស់​អ្នកឯង​ថា​តើ​គេ​ត្រូវ​គ្រប់គ្រង​ភព​ផែនដី​បែប​ណា? ហេ​តុ​អី​ក៏​អ្នកឯង​មិន​គិតគូរ​ពី​កិច្ចការ​ផ្ទាល់​ទាំងឡាយ​របស់​អ្នកឯង​ទៅ? ហេតុ​អ្វី​ក៏​អ្នកឯង​ចង់​ចាប់បង្ខំ​យើង​ឱ្យធ្វើ​បែប​នេះ ឬ​បែប​នោះ?

មេដឹកនាំ​ហ្វ៊ី​លី​ពី​ន​ត្រូវ​គេ​ស្គាល់​ថា​ជា​អ្នក​ចេញ​ការ​ប្រកាស​ប្រមាថ​នានា​ដល់​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ។ លោក DUTERTE បង្ក​ឱ្យ​មានរឿង​អាស្រូវ​អន្តរជាតិ​មួយ ដោយ​ចាត់​ទុក​លោក​អូ​បា​ម៉ា ជា​កូន​សំផឹង ក្រោយ​ពី​លោក​អូ​បា​ម៉ា សម្តែង​ពី​ការ​ព្រួយបារម្ភ​របស់​លោក​ចំពោះ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ហ្វ៊ី​លី​ពី​ន ។ បន្ទាប់​មក​ប្រមុខរដ្ឋ​ហ្វ៊ី​លី​ពី​ន​ថ្លែង​ថា លោក​បា​រ៉ា​ក់ អូ​បា​ម៉ា អាច​ចុះ​ទៅ​ឋាន​បិសាច ប្រសិនបើ​សហរដ្ឋ​អា​មេ​រិ​ក​ពុំ​ចង់​លក់​អាវុធ​ឱ្យ​ដល់​ហ្វ៊ី​លី​ពី​ន ។

ជាប់​ឆ្នោត​កាលពី​ខែឧសភា ឆ្នាំ​២០១៦ លោក RODRIGO DUTERTE ជា​អ្នក​តតាំង​យ៉ាង​ប្តូរផ្តាច់​ប្រឆាំង​បណ្តា​មនុស្ស​ដែល​ចំណុះ​នឹង​គ្រឿងញៀន ព្រមទាំង​ប្រឆាំង​បណ្តា​អ្នក​ចែកចាយ​គ្រឿងញៀន ។ វិធីសាស្ត្រ​នៃ​ការ​តស៊ូ​ប្រឆាំង​ការ​រត់ពន្ធ​គ្រឿងញៀន​នៅ​ហ្វ៊ី​លី​ពី​ន​ញ៉ាំង​ឱ្យ​មាន​សង្គ្រាមប៉ាកា ៕