ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​អា​មេ​រិ​កទទួលមរណភាព​ក្នុង​អាយុ​101​ឆ្នាំ

7 ឆ្នាំ មុន

មហាសេដ្ឋី​អា​មេ​រិ​ក​លោក DAVID ROCKEFELLER ជា​អ្នកមាន​អាយុ​វែង​ជាងគេ​បំផុត​នៃ​ត្រកូល ROCKEFELLER បាន​ទទួលមរណភាព​ហើយ​កាលពី​ថ្ងៃ​ទី​២០ មីនា ក្នុង​ជន្មាយុ​១០១​ឆ្នាំ នៅ​

មហាសេដ្ឋី​អា​មេ​រិ​ក​លោក DAVID ROCKEFELLER ជា​អ្នកមាន​អាយុ​វែង​ជាងគេ​បំផុត​នៃ​ត្រកូល ROCKEFELLER បាន​ទទួលមរណភាព​ហើយ​កាលពី​ថ្ងៃ​ទី​២០ មីនា ក្នុង​ជន្មាយុ​១០១​ឆ្នាំ នៅ​គេហដ្ឋាន​របស់​លោក​នាទី​ក្រុង POCANTICO HILLS រដ្ឋ​ញូ​វ​យ៉​ក ។

អ្នកនាំពាក្យ​របស់​គ្រួសារ​នេះ លោក FRASER SEITEL អះអាង​ពី​ព័ត៌មាន​នេះ ។ លោក DAVID ROCKEFELLER ជា​ចៅ​ចុង​ក្រោយ​គេ​របស់​ឧស្សាហករ JONH ROCKEFELLER ជា​មហាសេដ្ឋី​ដំបូង​គេ​នៃ​សម័យ​កាលនោះ​។ គ្រួសារ ROCKEFELLER ជា​ប្រមុខ​នៃ​រជ្ជកាល ROCKEFELLER រយៈពេល​ជិត​២​សតវត្ស​ដោយ​បង្កើត​ក្រុមហ៊ុន​ប្រេង STANDARD OIL ដែល​ក្រោយមក​ក្លាយជា​ក្រុមហ៊ុន ESSO បន្ទាប់​មក​ជា​ក្រុមហ៊ុន EXXOMOBIL ។

ទទួល​បាន​សញ្ញាបត្រ​សេដ្ឋកិច្ច​នៃ​សាកលវិទ្យាល័យ HARVARD ជា​សាកលវិទ្យាល័យ​ដែល​ប្រធានាធិបតី​អា​មេ​រិ​ក​ច​ន កេ​ណ្ណឺ​ឌី រៀន​នៅ​ទីនោះ​ដែរ ព្រមទាំង​ទទួល​បាន​សញ្ញា​បត្រ​បណ្ឌិត​ក្នុង​ឆ្នាំ​១៩៤០ នៅ​សាកលវិទ្យាល័យ​ស៊ី​កា​ហ្គោ លោក DAVID ROCKEFELLER ជា​មេដឹកនាំ​នៃ​ធនាគារ MANHATTAN BANK ពី​ឆ្នាំ​១៩៤៦ ដល់​១៩៨១ ។

លោក DAVID ROCKEFELLER បាន​ចូល​បម្រើកងទ័ព​អា​មេ​រិ​ក​នា​សម័យ​សង្គ្រាមលោក​លើក​ទី​២ ។ ក្នុង​ឆ្នាំ​១៩៤៣ រូប​លោក​ត្រូវ​បញ្ជូន​មក​កាន់​ប្រទេស​អាល់​ហ្សេ​រី និង​ប្រទេស​​បារាំង ដើម្បី​បម្រើ​ខាង​ផ្នែក​ស៊ើបការណ៍​យោធា ហើយ​លោក​ចេះ​និយាយ​ភាសា​បារាំង​យ៉ាង​ស្ទាត់ ។ លោក​ធ្លាប់​មក​កាន់​សហភាព​វៀត​២​ដង ។ ក្នុង​ឆ្នាំ​១៩៨៩ លោក​ត្រូវ​បាន​ទទួល​ដោយ​ប្រធានាធិបតី​សូ​វៀត​លោក​មី​ខា​អីុល ហ្គ័​របា​ឆូវ ៕