ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​តវ៉ា​ដី​ចំណី​ផ្លូវ​រថភ្លើង​ដែល​ស្ទើរ​ក្លាយជា​ជម្ងឺ​រ៉ាំរ៉ៃ​ដង្ហែ​ពាក្យបណ្តឹង​(​មាន​វី​ដេ​អូ​)

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​អ្នក​តវ៉ា​រឿង​ដី​ចំណី​ផ្លូវ​រថភ្លើង​ដែល​ស្ទើរ​ក្លាយជា​ជម្ងឺ​រ៉ាំរ៉ៃ​ឈាន​ដល់​លលក​ទី​56​

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​អ្នក​តវ៉ា​រឿង​ដី​ចំណី​ផ្លូវ​រថភ្លើង​ដែល​ស្ទើរ​ក្លាយជា​ជម្ងឺ​រ៉ាំរ៉ៃ​ឈាន​ដល់​លលក​ទី​56​នៅ​ព្រឹក​ថ្ងៃ​ទី​21 ខែ​មិ​នា ឆ្នាំ​2017 បាន​នាំ​គ្នា​ដង្ហែ​បណ្តឹង​ពី​ចំណុច​ផ្សារ​កណ្តាល​ក្នុងភូមិ​និង​សង្កាត់​​ផ្សារ​កណ្តាល​ឆ្ពោះទៅ​កាន់​សាលាក្រុង​ប៉ោយ​ប៉ែ​ត​ដើម្បី​ដាក់​ជូន​ឲ្យ​អាជ្ញារ​ធរ និង​អន្តរក្រសួង​ដោះស្រាយ​នា​ពេល​ខាង​មុខ ។ គេ​ឃើញ​ក្រុម​អ្នក​ដង្ហែ​បាន​យក​បណ្តឹង​ដាក់​ជូន​មន្ត្រី​ដល់​ការិយា​ល័យ​​ក្រុង​តែ​ម្តង ។ ក្រុម​អ្នក​តវ៉ា​បាន​កាន់​ឯកសារ​ពាក្យបណ្តឹង​រៀងខ្លួន​ៗ ។ 

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​អ្នក​តវ៉ា​និយាយ​ថា ដោយសារ​កាលពី​ថ្ងៃមុន​ជំនួប​អន្តរក្រសួង​ដែល​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​សាលាក្រុង​ប៉ោយ​ប៉ែ​ត​លោក លី បូ​រិ​ន អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​ណែនាំ​ឲ្យ​ពួក​គាត់​ដាក់​ពាក្យបណ្តឹង​ដើម្បី​ធ្វើការ​ដោះស្រាយ ទើប​ថ្ងៃនេះ​ពួក​គាត់​នាំ​គ្នា​ដង្ហែ​បណ្តឹង​ដាក់​ជូន​អន្តរក្រសួង​តាម​រយៈ​អាជ្ញាធរ ។ 

យ៉ាងណា​ក៏​ដោយ​ពួក​គាត់​ថា បើ​ក្រោយ​ឱសានវាទ​ថ្ងៃ​ទី​25 ខែមីនា ឆ្នាំ​2017 ពួក​គាត់​នៅ​តែ​មិន​ទទួល​បាន​ភាព​យុត្តិធម៌​ពួក​គាត់ និង​បន្ត​ធ្វើ​បាតុកម្ម​រហូត ។ ក្រុម​អ្នក​តវ៉ា​បញ្ជាក់​ថា បណ្តឹង​របស់​ពួក​គាត់​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​ទទួល​ហើយ ប៉ុន្តែ​លទ្ធផល​យ៉ាងណា​នោះ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ដោយ​គ្រប់​គ្នា​រង​ចាំ​មើល​លទ្ធផល​ក្រោយ​ថ្ងៃ​ទី​25 ខែ​មិ​នា ឆ្នាំ​2017 ខាង​មុខ ៕