ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម និង​ឥណ្ឌា​នឹង​ធ្វើការ​កាន់តែ​ជិត​ស្និទ្ធ​លើ​បម្រាម​នាំ​ចូល​ទំនិញ

7 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ការ​ហាមឃាត់​ទំនិញ​នាំ​ចូល​របស់​ឥណ្ឌា​បាន​ដំណើរការ​តាំងពី​ថ្ងៃ​ទី​៧ មីនា បណ្តាល​ឱ្យ​ការ​នាំ​ចេញ​កាហ្វេ​វៀតណាម​ជួប​បញ្ហា និង​ជំរុញ​តម្លៃ​ម្រេច​ធ្លាក់​ចុះ ។

ប្រទេស​វៀតណាម ៖ ការ​ហាមឃាត់​ទំនិញ​នាំ​ចូល​របស់​ឥណ្ឌា​បាន​ដំណើរការ​តាំងពី​ថ្ងៃ​ទី​៧ មីនា បណ្តាល​ឱ្យ​ការ​នាំ​ចេញ​កាហ្វេ​វៀតណាម​ជួប​បញ្ហា និង​ជំរុញ​តម្លៃ​ម្រេច​ធ្លាក់​ចុះ ។

វៀតណាម​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ឥណ្ឌា​លុប​ចោលការ​ហាមឃាត់​ទំនិញ​នាំ​ចូល​ទាំង​៦​មុខ​របស់​ខ្លួន រួម​ទាំង​កាហ្វេ និង​ម្រេច​ផងដែរ ។ នេះ​បើ​យោង​តាម​រដ្ឋាភិបាល​វៀតណាម​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​សុក្រ ។

កាសែត Saigon Times  បាន​ដកស្រង់​សម្តី​មន្ត្រី​ឧស្សាហកម្ម​ម្រេច​វៀតណាម កាលពី​ថ្ងៃ​សៅរ៍​ថា ៖ « ប្រទេស​ឥណ្ឌា​ប្រហែលជា​យល់ព្រម​ជាមួយ​សំណើ​នេះ ហើយ​ដក​ចេញ​ការ​រឹត​បន្តឹង​ប្រឆាំង​នឹង​ទំនិញ​វៀតណាម ប៉ុន្តែ​មិន​ទាន់​ជា​ព័ត៌មាន​ផ្លូវការ​នៅឡើយ​ទេ » ។

ឥណ្ឌា​បាន​ដាក់​បម្រាម​ប្រឆាំង​នឹង​ទំនិញ​៦​មុខ​ពី​វៀតណាម រួម​ទាំង Cinnamon ឫស្សី Cassia និង​ផ្លែ​ស្រកានាគ ដែល​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ទី​៧ មីនា បន្ទាប់​ពី​ក្រសួង​កសិកម្ម​វៀតណាម​ផ្អាក​នាំ​ចូល​ទំនិញ​កសិកម្ម​៥​មុខ​ពី​ឥណ្ឌា រយៈពេល​៦០​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១ មីនា ។

នៅ​ក្នុង​លិខិតផ្លូវការ​មួយ ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម​បាន​ប្រាប់​ប្រទេស​ឥណ្ឌា​ពី​បទ​ប្បញ្ញត្តិ​អន្ដរជាតិ​សំដៅលើ​ការ​ហាមឃាត់​ខាងលើ ។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ វៀតណាម​ក៏​បាន​ស្នើ​ឱ្យ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​ឥណ្ឌា ផ្តល់​លិខិត​ទៅ​រដ្ឋាភិបាល​ឥណ្ឌា ។ សេចក្តីថ្លែងការណ៍​នេះ​បាន​ជំរុញ​ឱ្យ​ឥណ្ឌា​ប្រញាប់​លុប​ចោល​នូវ​បម្រាម​នាំ​ចូល​នេះ ។

« ឥណ្ឌា​បាន​យល់ព្រម​ដក​ចេញ​នូវ​ការ​ផ្អាក​ការ​នាំ​ចូល​ទំនិញ​ជា​ច្រើន » ។ នេះ​បើ​តាម​កាសែត Saigon Times  ដកស្រង់​សម្តី​លោកស្រី Nguyen Mai Oanh ប្រធាន​រង​នៃ​សមាគម​ម្រេច​វៀតណាម បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន ។

លោកស្រី​បន្ត​ថា ៖ « ប្រទេស​ឥណ្ឌា​នឹង​លុប​ចោលការ​ផ្អាក​នាំ​ចូល​ផលិតផល​កសិកម្ម​ពី​វៀតណាម បន្ទាប់​ពី​មន្ត្រី​ក្រសួងកសិកម្ម​វៀតណាម​ជួប​ជាមួយ​មន្ត្រី​ស្ថានទូត​ឥណ្ឌា​នៅ​ក្រុង​ហាណូយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ » ។

លោកស្រី Oanh បានឱ្យ​ដឹង​ក្នុង​របាយការណ៍​ថា ឆ្លើយ​តប​ជាមួយ​ឥណ្ឌា វៀតណាម​នឹង​សម្រេច​ចិត្តជា​ថ្មី ដោយ​លុប​ចោលការ​ផ្អាក​នាំ​ចូល​ទំនិញ​៥​មុខ​ពី​ឥណ្ឌា និង​បន្ត​ការ​នាំ​ចូល​ឡើង​វិញ ។

ពាណិជ្ជករ និង​មន្ត្រី​ឧស្សាហកម្ម​និយាយ​ថា ការ​ហាមឃាត់​របស់​ឥណ្ឌា​បាន​ពន្យារពេល​ការ​នាំ​ចេញ​កាហ្វេ​វៀតណាម​ជា​ច្រើន​លើក និង​ជំរុញ​ឱ្យ​តម្លៃ​ម្រេច​វៀតណាម​ធ្លាក់​ចុះ​លើ​ទីផ្សារ​ក្នុងស្រុក​នា​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ ។ វៀតណាម​ជា​ប្រទេស​នាំ​ចេញ​កាហ្វេ​ប្រភេទ​រ៉ូ​បឺ​ស្តា និង​ម្រេចខ្មៅ​ធំ​បំផុត​លើ​ពិភពលោក ។

ទិន្នន័យ​គយ​វៀតណាម​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ឲ្យ​ដឹង​ថា បរិមាណ​នាំ​ចេញ​កាហ្វេ​វៀតណាម ចាប់ពី​ថ្ងៃ​ទី​១-១៥ មីនា បាន​ធ្លាក់​ចុះ​១០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ស្មើនឹង​៨​ម៉ឺន​១​ពាន់​តោន ។

ពាណិជ្ជករ​វៀតណាម​និយាយ​ថា ប្រសិនបើ​ស្ថានភាព​នេះ​ត្រូវ​ពន្យារពេល​ត ទៅ​ទៀត ក្រុមហ៊ុន​លីង​កាហ្វេ​របស់​ឥណ្ឌា​នឹង​ត្រូវការ​ទិញ​វត្ថុធាតុដើម​ពី​ប្រទេស​នៅ​អាហ្វ្រិក ។
ទិន្នន័យ​គយ​បង្ហាញ​ថា ខណៈ​តម្លៃ​ម្រេច​ក្នុងស្រុក​ធ្លាក់​ចុះ មួយ​ផ្នែក​ដោយសារ​ការ​ប្រមូល​ផល​កំពុង​បន្ត ប្រទេស​វៀតណាម​បាន​នាំ​ចេញ​ម្រេចខ្មៅ​ចំនួន​១៣.៦០០​តោន​នៅ​ពាក់កណ្តាល​ដំបូង​ខែមីនា កើនឡើង​៣១% ពី​មួយ​ឆ្នាំ​មុន ។

កាលពី​ឆ្នាំ​មុន ឥណ្ឌា​ជា​អ្នកទិញ​ម្រេច​វៀតណាម​ធំ​ជាងគេ​ទី​៣ បន្ទាប់​ពី​សហរដ្ឋអាមេរិក និង​សហព័ន្ធ​អា​រ៉ាប់​រួម ដោយ​បាន​នាំ​ចូល​ម្រេចខ្មៅ​ចំនួន​១១.១០០​តោន កើនឡើង​៣៧% ពី​ឆ្នាំ​២០១៥ ។ នេះ​បើ​យោង​តាម​ការ​បង្ហាញ​ពី​ទិន្នន័យ​គយ ៕