ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​កើនឡើង​ដោយសារ​តែ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធ្លាក់​ថ្លៃ

7 ឆ្នាំ មុន

ទីក្រុង​ញូ​វ​យ៉​ក ៖ តម្លៃ​ប្រេង​បាន​កើនឡើង​កាលពី​ថ្ងៃ​សុក្រ​មុន ដោយសារ​តែ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធ្លាក់​ថ្លៃ ។

ប្រាក់​ដុល្លារ​បាន​ធ្លាក់​ថ្លៃ បើ​ធៀប​នឹង​រូបិយប័ណ្ណ​ផ្សេង​ៗ​ទៀត​កាលពី​

ទីក្រុង​ញូ​វ​យ៉​ក ៖ តម្លៃ​ប្រេង​បាន​កើនឡើង​កាលពី​ថ្ងៃ​សុក្រ​មុន ដោយសារ​តែ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធ្លាក់​ថ្លៃ ។

ប្រាក់​ដុល្លារ​បាន​ធ្លាក់​ថ្លៃ បើ​ធៀប​នឹង​រូបិយប័ណ្ណ​ផ្សេង​ៗ​ទៀត​កាលពី​ថ្ងៃ​សុក្រ ខណៈ​វិនិយោគិន​ជា​ច្រើន​បង្រួម​គោលនយោបាយ​ហិរញ្ញវត្ថុ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​សហព័ន្ធ​បម្រុង ។

ស​ន្ទ​ស្សន៍​ប្រាក់​ដុល្លារ ដែល​ប្រៀបធៀប​រូបិយប័ណ្ណ​អា​មេ​រិ​ក​ជាមួយ​រូបិយប័ណ្ណ​សំខាន់​ៗ​ទាំង​៦​ផ្សេង​ទៀត បាន​ធ្លាក់​ចុះ​០,១២% ឬ​ស្មើនឹង​១០០.២៤០ ក្នុង​ការ​ជួញដូរ​ចុង​ក្រោយ។

ធនាគារកណ្តាល​នេះ​បាន​សម្រេចចិត្ត​បង្កើន​គោលដៅ​សម្រាប់​អត្រា​មូលនិធិ​ធនាគារកណ្តាល ចំនួន​២៥​ពិន្ទុ ដល់​០,៧៥%-១,០% ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​ចេញផ្សាយ​បន្ទាប់​ពី​កិច្ចប្រជុំ​រយៈពេល​២​ថ្ងៃ​របស់​ធនាគារ​នេះ​កាលពី​ថ្ងៃ​ពុធ ។

ការ​ធ្លាក់​ថ្លៃ​នៃ​ប្រាក់​ដុល្លារ​បាន​ទាក់ទាញ​ដល់​អ្នកទិញ​រូបិយប័ណ្ណ​ផ្សេង​ទៀត​ផង​ដែរ ៕