ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​ខ្លាំង ឃាត់​មិន​ស្តាប់ ! បើក​ត្រាក់ទ័រ​ឆ្លង​អូរ​ក៏​…

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ អ្នក​បើក​ត្រាក់ទ័រ​ម្នាក់​បាន​ស្លា.ប់​នៅ​ក្រោម​ត្រាក់ទ័រ​របស់​ខ្លួន​បន្ទាប់​ពី​ស្រវឹងស្រា​ជោកជាំ​បើក​ទ្រាក់​ទ័​រ​ឆ្លង​អូរ​មិន​ផុត

ខេត្តបាត់ដំបង ៖ អ្នក​បើក​ត្រាក់ទ័រ​ម្នាក់​បាន​ស្លាប់​នៅ​ក្រោម​ត្រាក់ទ័រ​របស់​ខ្លួន​បន្ទាប់​ពី​ស្រវឹងស្រា​ជោកជាំ​បើក​ទ្រាក់​ទ័​រ​ឆ្លង​អូរ​មិន​ផុត​បណ្ដាល​ឲ្យ​រអិល​ក្រឡាប់​សង្កត់​ខ្លួនឯង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច​អូរ​ក្រូច ស្ថិត​ក្នុងភូមិ​បេង​ស្អាត ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ។ 

សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ អៀ ម៉ៅ អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ មន្ត្រី​មូលដ្ឋាន​បាន​និយាយ​ថា បុរស​នេះ​បាន​បើក​ត្រាក់ទ័រ​ឆ្លង​អូរ​ខណៈ​ខ្លួន​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ហើយ​ត្រាក់ទ័រ​បាន​រអិល​ក្រឡាប់​កិន​ខ្លួនឯង​ស្លាប់​តែ​ម្ដង ។ 

សាច់ញាតិ​ជន​រង​គ្រោះ​បាន​និយាយ​ថា អៀ ម៉ៅ ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ខ្លាំង​ហើយ​បាន​បើក​ត្រាក់ទ័រ​ទៅ​ចំការ ពេល​បើក​ដល់​ចំណុច​ខាងលើ​ដែល​ត្រូវ​ឆ្លង​អូរ ស្រាប់តែ​ត្រាក់ទ័រ​រអិល​បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងា​ជើង​កិន​ខ្លួនឯង​ស្លាប់​តែ​ម្ដង ។ សាច់ញាតិ​បាន​បញ្ជាក់​ថា គេ​បាន​ឃាត់​ជន​រង​គ្រោះ​ដែរ​មិន​ឲ្យ​បើក​ត្រាក់ទ័រ​ទៅ​ចំការ​ព្រោះ​ឃើញ​ជន​រង​គ្រោះ​ស្រវឹង​ខ្លាំង​តែ​ជន​នេះ​មិន​ស្ដាប់ លុះ​បើក​ចេញ​ផុត​ដល់​អូរ​ក្រូច​ក៏​ជួប​គ្រោះថ្នាក់​តែ​ម្ដង ។ 

សមត្ថកិច្ច​បាន​និយាយ​ថា ជន​រង​គ្រោះ​ត្រូវ​ត្រាក់ទ័រ​របស់​ខ្លួន​ក្រឡាប់​សង្កត់​ស្លាប់​ពេល​ព្យាយាម​បើក​ឆ្លង​អូរ នេះ​ជា​ការ​ធ្វេសប្រហែស និង​បើកបរ​ពេល​ស្រវឹង​ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ជីវិត​បែប​នេះ ៕