ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​មន្ទីរ​បញ្ជា​ឱ្យ​មេព្រៃ​ចុះ​ចាប់​ឈើហុប​14​គោ​យន្ត​តែ​មានការ​យឺតយ៉ាវ​ធ្វើ​ឱ្យ​រត់​រួច​យ៉ាង​ស្រួល

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​តែ​មានការ​យឺតយ៉ាវ​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ធ្វើ​ឱ្យ​ឈើ​ហ៊ុ​ប​ធំ​ៗ​ចំនួន​១៤​គោ​យន្ត

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​តែ​មានការ​យឺតយ៉ាវ​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ធ្វើ​ឱ្យ​ឈើ​ហ៊ុ​ប​ធំ​ៗ​ចំនួន​១៤​គោ​យន្ត​ដែល​បាន​កាប់​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ខេត្តពោធិ៍សាត់ បាន​របូត​រត់​រួច​ដោយ​សុវត្ថិភាព កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ​ដំណាក់​ខ្លុង ឃុំ​ក្តុល​សែន​ជ័ យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។ មាន​ក្រុម​អ្នកកាសែត​មួយ​ក្រុម​បាន​ប្រទះ​ឃើញ​គោ​យន្ត​១៤​គ្រឿង​ដឹកឈើ​ហុប​ប្រភេទ​ផ្ចឹក​មក​ដល់​ចំណុច​ភូមិ​តំណាក់​ខ្លុង ហើយ​បាន​រាយ​ការ​ណ៌​ទៅ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បញ្ជារ​ឱ្យ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​គ្រាំ​ង​ស្គារ​ចុះ​បង្ក្រាប ប៉ុន្តែ​ដោយសារ​តែ​ភាព​អសកម្ម​យឺតយ៉ាវ​យូរ​ម៉ោង​ពេក​គោ​យន្ត​ដឹកឈើ​ល្មើសច្បាប់​ទាំង​អស់នោះ​បាន​នាំ​គ្នា​បើក​គេច​ចូល​ព្រៃ​អស់ ។

ក្រុម​អ្នក​បើក​គោ​យន្ត​ទាំងនោះ​បាន​និយាយ​ថា ពួក​គាត់​រស់នៅ​ក្នុងស្រុក​សាមគ្គី​មាន​ជ័យ​បាន​នាំ​គ្នា​ឡើង​កាប់​ឈើ​ទាំងនេះ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ខេត្តពោធិ៍សាត់​ដោយ​ត្រូវ​បង់លុយ​ឱ្យ​មន្ត្រី​ការពារ​ដែនជម្រកសត្វព្រៃ​ក្នុង​១​គោ​យន្ត​៦​ម៉ឺន​រៀល​ទើប​ចូល​កាប់​ឈើ​លើ​ភ្នំ​បាន ។ នៅ​ពេល​ដឹកឈើ​ត្រឡប់​មក​វិញ​ត្រូវ​បង់លុយ​ឱ្យ​មេព្រៃ​ស្រុក​ភ្នំក្រវាញ​ក្នុង​១​គោ​យន្ត​៦​ម៉ឺន​រៀល  បង់​ឱ្យ​នគរបាល និង​ប៉េ​អឹ​ម​ក្នុង​មួយ​ស្ថាប័ន​២​ម៉ឺន​រៀល ពេល​ចូល​ដល់​ដី​ស្រុក​ទឹកផុស​ត្រូវ​បង់​ឱ្យ​មេព្រៃ​ក្តុល​ក្នុង​១​គោ​យន្ត​១០​ម៉ឺន​រៀល  មេព្រៃ​រមាស​១០​ម៉ឺន​រៀល ពេល​ជួប​នគរបាល​ស្រុក និង​ប៉េ​អឹ​ម​ស្រុក​ត្រូវ​បង់​ឱ្យ​គេ​ក្នុង​១​គោ​យន្ត​២​ម៉ឺន​រៀល​ទៀត​គឺ​បង់​ឱ្យ​ហូរហែ​រហូត​ឱ្យ​តែ​ជួប​សមត្ថកិច្ច ទើប​អាច​ដឹកឈើ​ទៅ​ដល់​ផ្ទះ​បាន ។

ក្នុង​មួយ​ជើង​ពួក​គាត់​ត្រូវ​ចំណាយពេល​ឡើង​កាប់​ឈើ និង​ដឹកឈើ​មក​វិញ​រយៈពេល​១​ខែ និង​ក្នុង​១​គោ​យន្ត​ដឹកឈើ​បាន​២​ម៉ែត្រគូប​យក​ទៅ​លក់​បាន​លុយ​១៥០​ម៉ឺន​រៀល​តែ​ត្រូវ​ចំណាយ​រត់ការ​តាម​ផ្លូវ​អស់​ពាក់កណ្តាល​នៅ​សល់​ពាក់កណ្តាល ។ គេ​មិនដឹង​ថា ការ​យឺតយ៉ាវ​ក្នុង​ការ​បង្ក្រាប​នេះ​មិនដឹង​ថា មក​ពី​មន្ត្រី​ជំនាញ​នៅ​ឆ្ងាយ​ពេក ឬ​មាន​ចេតនា​ដំអក់ យ៉ាងណា​នោះ​ទេ​ទើប​បណ្តោយ​ឱ្យ​បទល្មើស​ដឹកឈើ​យ៉ាង​ព្រហើន​នេះ​រត់​រួច​ទៅ​បាន ៕