ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់​សាច់! ធ្លាក់យន្តហោះ​ទៀត​ហើយ

7 ឆ្នាំ មុន

ប្រភព​ព័ត៌មាន​ផ្លូវការ និង​ព្រ​លាន​យន្តហោះ​រាយការណ៍​ថា យន្តហោះ​មួយ​គ្រឿង​ដឹក​មនុស្ស​៤៥​នាក់​បាន​ធ្លាក់​ពេល​ចុះ​កាលពី​ថ្ងៃ​ទី​២០ មីនា នៅ​ព្រ​លាន​យន្តហោះ​ទីក្រុង WAU ភាគ​ពាយ័ព្យ​ស៊ូ​ដង់​ខាងត្បូង បណ្តាល​ឱ្យ​មនុស្ស​យ៉ាងតិច​៣៧​នាក់​រង​របួស ។

ប្រភព​ព័ត៌មាន​ផ្លូវការ និង​ព្រ​លាន​យន្តហោះ​រាយការណ៍​ថា យន្តហោះ​មួយ​គ្រឿង​ដឹក​មនុស្ស​៤៥​នាក់​បាន​ធ្លាក់​ពេល​ចុះ​កាលពី​ថ្ងៃ​ទី​២០ មីនា នៅ​ព្រ​លាន​យន្តហោះ​ទីក្រុង WAU ភាគ​ពាយ័ព្យ​ស៊ូ​ដង់​ខាងត្បូង បណ្តាល​ឱ្យ​មនុស្ស​យ៉ាងតិច​៣៧​នាក់​រង​របួស ។

រដ្ឋមន្ត្រី​ព័ត៌មាន​របស់​រដ្ឋ WAU លោក BONA GAUDENSIO ថ្លែងប្រាប់ AFP ថា រថយន្ត​សង្គ្រោះ​បាន​ដឹក​អ្នកដំណើរ​ភាគច្រើន​ពី​ព្រ​លាន​យន្តហោះ​ទៅ​កាន់​មន្ទីរពេទ្យ ។ អ្នកដំណើរ​៣៧​នាក់​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ទទួល​ការ​ព្យាបាល​ដំបូង ។ ទោះបី​យ៉ាងណា រដ្ឋមន្ត្រី​រូប​នេះ​ពុំ​បាន​និយាយ​ពី​មនុស្ស​៨​នាក់​ទៀត​ថា​នឹង​ក្លាយទៅជា​យ៉ាងណា​ឡើយ ប៉ុន្តែ​អះអាង​ថា គ្រោះថ្នាក់​នេះ​ពុំ​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​ស្លាប់​ឡើយ ។

យោង​តាម​លោក PAUL CHARLES វិស្វករ​ប្រចាំ​ព្រ​លាន​យន្តហោះ​ម្នាក់ ព្រមទាំង​លោក LAWRENCE YUNISEN អ្នកកាសែត​ម្នាក់​នៃ​វិទ្យុ​ក្នុងស្រុក VOICE OF HOPE ដែល​ទាក់ទង​តាម​ទូរស័ព្ទ​ជាមួយ AFP ថា មនុស្ស​មួយ​ចំនួន​អាច​រត់​ចេញ​ដោយ​ខ្លួនឯង​ពី​យន្តហោះ ។ លោក CHALES និយាយ​ថា ការ​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ស៊ូ​ដង់​ខាងត្បូង SOUTH SUPREME AIRLINES អាច​បណ្តាល​មក​ពី​លក្ខខណ្ឌ​ឧតុនិយម​លំបាក ។ ពេល​ចុះ​គេ​ពុំ​អាច​មើល​អ្វី​ឃើញច្បាស់ ហើយ​យន្តហោះ​ចុះ​ពី​ខាង​កើតមក​ខាងលិច ហើយ​ធ្លាក់​នៅ​ចុង​ផ្លូវ ។

ធាតុអាកាស​នា​ពេល​នោះ​ពុំ​អាច​មើលឃើញ​ច្បាស់ ទើប​យន្តហោះ​ធ្លាក់ ។ ខ្ញុំ​គិត​ថា អ្នក​បើក​មើលផ្លូវ​ចុះ​ពុំ​ច្បាស់ ។ លោក​បន្ត​ថា មនុស្ស​មួយ​ចំនួន​បាន​រត់​ចុះ​ពី​យន្តហោះ​ដោយ​ខ្លួនឯង រួច​អ្នកខ្លះ​ទៀត​ត្រូវ​បាន​ទាញ​យក​ចេញ ។ មាន​តែ​ផ្នែក​ខាងក្រោយ​ទេ ដែល​នៅ​សល់ ហើយ​ក្រៅពី​នេះ​ត្រូវ​ភ្លើង​ឆេះ​អស់ ។

លោក GABRIEL NGANG នាយក​ក្រុមហ៊ុន SOUTH SUPREME AIRLINES គូសបញ្ជាក់​ប្រាប់ AFP ថា ក្នុង​យន្តហោះ​នេះ​មាន​អ្នកដំណើរ​៤០​នាក់ និង​សមាជិក​ក្រុម​យានិក​៥​នាក់ ។ លោក​បញ្ជាក់​ថា យន្តហោះ​នេះ​ធ្វើការ​ហោះហើរ​រវាង​រដ្ឋធានី JUBA និង​ទីក្រុង WAU ក៏​ប៉ុន្តែ​ពុំ​និយាយ​ពី​ស្ថានភាព​នៃ​គ្រោះថ្នាក់​នេះ​ឡើយ ៕