ធនាគារឯក​ជន មីក្រូហិរញ្ញ​វត្ថុ គឺ​ជា​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​របស់​ឯក​ជន​មួយ​រយ​ភាគ​រយ ហើយ​មិន​មែន​ជា​របស់រដ្ឋ​ឡើយ។

ស្រាវជ្រាវ » គួរ​យល់​ដឹង

គន្លឹះសំខាន់ៗ​សម្រាប់​ការ​សន្សំសំចៃ​ពេលទិញ​លំនៅ​ឋាន​

ដោយ ៖ សហការី   

ថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧ ម៉ោង ០៨:៤០   (21-03-2017 08:40)

ដូច​បាន​ជ្រាប​ហើយ​ថា ការ​ទិញ​លំនៅ​ឋាន​នឹង​មិន​បញ្ចប់​ត្រឹមតែ​ការ​ចាយប្រាក់​តាម​តម្លៃ​របស់​លំនៅ​ឋាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​នៅ​ត្រូវ​ចំណាយ​លើ​ការ​ចាយវាយ​ជា​ច្រើន​ទៀត មិន​ថា​ការ​បង់ថ្លៃ​សេវា (Service Charge) ឬ​ពន្ធ​ផ្សេង​ៗ ។ នេះ​ជា​៤​វិធី​ជួយ​កាត់​បន្ថយ​ការ​ចំណាយ ដែល​លើស​ពី​ភាព​ចាំបាច់​ដល់​អ្នក​កំពុង​រក​ទិញ​ផ្ទះ ។

១-​ជ្រើសរើស​ទំហំ​សម​ស្រប ៖
អ្នក​កំពុង​តែ​សម្លឹង​រក​ផ្ទះ​ទិញ​ថ្មី រឿង​ដំបូង​ដែល​ត្រូវ​នឹក​ដល់​គឺ «​ទំហំ​សម​ស្រប​» គឺ​មិនធំ​ពេក ឬ​មិនតូច​ពេក ដែល​យ៉ាង​ហោច​ណាស់ ក៏​ត្រូវធ្វើ​ផែនការ​នា​ពេល​អនាគត​ថា តើ​ផ្ទះ​នេះ​នឹង​មាន​សមាជិក​មក​រស់នៅ​ប៉ុន្មាន​នាក់ ?

មនុស្ស​ភាគច្រើន​ចូល​ចិត្ត​ទិញ​ផ្ទះ​ទុកជា​មុន ដោយ​គិត​ថា ផ្ទះ​ទំហំ​ធំ​តែង​ល្អ​ជាង​ទំហំ​តូច ។ នៅ​ពេល​ផ្ទះ​ធំ​នេះ​ឡើងថ្លៃ​ខ្ពស់ ការ​ចំណាយ​ផ្សេង​ៗ​ក៏​ត្រូវ​ឡើង​ខ្ពស់​តាម​នោះ​ដែរ ។ ដូច្នេះ គួរ​ពិចារណា​លើ​ទំហំ​ឲ្យ​បាន​សម​ស្រប ។

២-​ប្រាក់សុទ្ធ ៖
ការ​ទិញ​ផ្ទះ​សម្រាប់​រស់នៅ ប្រសិនបើ​ឲ្យ​ល្អ​បំផុត គួរតែ​ជា​ប្រាក់សុទ្ធ​ក្នុង​សមាមាត្រ​ច្រើន​ជាង​ប្រាក់​កម្ចី ។ ហេតុផល​ដំបូង គឺ​អ្នក​នឹង​ចំណាយ​លើ​ការ​ប្រាក់​ទាប (​ដោយ​នឹក​ស្មាន​មិន​ដល់​) និង​ការ​ចំណាយ​ផ្សេង​ៗ​ទៅ​លើ​ធនាគារ ក៏​នឹង​តិច​ទៅ​តាម​នោះ​ដែរ ។

ក្រៅពី​នេះ បើ​ទិញ​ផ្ទះ​លក់​បន្ត ពេល​អ្នក​ទៅ​ចរចា​ទិញ​ដោយ​ប្រាក់សុទ្ធ តែង​ទទួល​បានការ​បញ្ចុះតម្លៃ​ពិសេស អាច​ចរចា​បាន​ខ្ពស់ ឬ​ហៅ​ថា បើ​ទិញ​ដោយ​ប្រាក់សុទ្ធ គឺ​មាន​តែ​ទទួល​បាន ។

៣-​ទីតាំង​នៅ​ជិត​ក្រុង ៖
តើ​អាច​ទៅ​រួច​ទេ បើសិនជា​នឹង​រក​ទីតាំង​ឲ្យ​ឆ្ងាយ​ពី​ទីកន្លែង​ធ្វើការ ឬ​ឆ្ងាយ​ពី​កណ្តាល​ក្រុង​បន្តិច​ដើម្បី​ឲ្យ​តម្លៃ​ផ្ទះ​ធ្លាក់​ចុះ ព្រោះ​សម្រាប់​ទីតាំង​ខ្លះ បើ​នៅ​ឆ្ងាយ​ពី​គ្នា​បន្តិច​នោះ គឺ​តម្លៃ​របស់​វា​ស្ទើរតែ​ខុស​គ្នា ។

ឧទាហរណ៍ Condominium នៅ​ជាប់​រថភ្លើង​អាកាស បើ​ជ្រើសរើស​គម្រោង​ទីតាំង​ចូល​មក​ក្នុង​ច្រក​ផ្លូវ​បន្តិច នឹង​ទទួល​បាន​តម្លៃ​ដែល​ថោក​ជាង​គម្រោង​នៅ​ជាប់​រថភ្លើង​អាកាស (​ប្រទេស​ថៃ​) ។

៤-​រង់ចាំ​ប្រូ​ម៉ូ​សិន ៖
បើ​មិន​ប្រញាប់​ទិញ​ផ្ទះ​ខ្លាំង​ពេក​ទេ គួរ​រង់ចាំ​កម្មវិធី​ប្រូ​ម៉ូ​សិន​បញ្ចុះតម្លៃ​បង់ថ្លៃ​សេវា​ផ្សេង​ៗ មិន​ថា​ជា​ការ​វាស់វែង​របស់​រដ្ឋ ឬ​គម្រោង​ប្រូ​ម៉ូ​សិន​នានា ។

កម្មវិធី​ប្រូ​ម៉ូ​សិន​អាច​នឹង​ធ្វើ​ឡើង​នា​ដើមឆ្នាំ និង​នៅ​ចុងឆ្នាំ ហើយ​ប្រូ​ម៉ូ​សិន​ទាំងនេះ​សម​នឹង​តម្លៃ​ដែល​រង់ចាំ​ជា​និច្ច ។ ការ​រង់ចាំ​នេះ គឺ​ជួយ​សន្សំ​សំចៃ​ដល់​ការ​ចាយវាយ​សម្រាប់​អ្នក​ស្វែងរក​ទិញ​ផ្ទះ​ផង​ដែរ ៕