រំភើបណាស់ ! លះបង់គ្រប់យ៉ាងដើម្បីនាង
សារព័ត៌មានរបស់ចិន កាលពីពេលថ្មីៗកន្លងមកផ្សាយថា បុរសជនជាតិចិនម្នាក់អាយុ៣០ឆ្នាំ បានយកដុំ «អាចម៍ផ្កាយយក្ស» ទម្ងន់៣៣តោន តាំងបង្ហាញនៅកណ្តាល
សារព័ត៌មានរបស់ចិន កាលពីពេលថ្មីៗកន្លងមកផ្សាយថា បុរសជនជាតិចិនម្នាក់អាយុ៣០ឆ្នាំ បានយកដុំ «អាចម៍ផ្កាយយក្ស» ទម្ងន់៣៣តោន តាំងបង្ហាញនៅកណ្តាល
សារព័ត៌មានរបស់ចិន កាលពីពេលថ្មីៗកន្លងមកផ្សាយថា បុរសជនជាតិចិនម្នាក់អាយុ៣០ឆ្នាំ បានយកដុំ «អាចម៍ផ្កាយយក្ស» ទម្ងន់៣៣តោន តាំងបង្ហាញនៅកណ្តាលក្រុងអ៊ូលូមូឈី ឬអ៊ូរុមឈី តំបន់គ្រប់គ្រងស្វយ័តរបស់ជនអំបូរអ៊ុយហ្គ័រ ខេត្តស៊ីនជាំង ។ ផ្កាកុលាប និងប៉េងប៉ោងត្រូវគេដាក់តុបតែងលំអនៅជុំវិញខ្លួនយ៉ាងស្រស់ប្រណីត ដើម្បីសុំគូស្នេហ៍រៀបការ ។
កាលពីខែកុម្ភៈ ២០១៧ គូស្នេហ៍នោះបានទៅធ្វើទេសចរណ៍កម្សាន្ត ហើយប្រទះឃើញអាចម៍ផ្កាយមួយដុំនោះបង្កក្តីរំភើបដល់ខាងស្រី ។ បន្ទាប់មកខាងប្រុសលួចទាក់ទងសុំទិញអាចម៍ផ្កាយយក្សក្នុងតម្លៃ១,៤សែនដុល្លារ ពីម្ចាស់ដែលជាអ្នកសន្សំវត្ថុបុរាណ ។ គេទិញអាចម៍ផ្កាយ ដើម្បីយកទៅជូនគូស្នេហ៍ ហើយសុំនាងរៀបការ ព្រោះជាវត្ថុដែលនាងស្រឡាញ់ ។
នារីនោះមិនធ្វើឱ្យបុរសខកបំណងទេ ដោយនាងយល់ព្រមរស់នៅជាមួយគ្នាជានិច្ចនិរន្តរ៍ ។ពួកគេគ្រោងនឹងរៀបការនៅខែតុលា ២០១៧ ៕
ចែករំលែកព័តមាននេះ