ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ​យន្ត​កន្ត្រៃ​សោះ​កែ​ច្នៃ​ដឹក​សម្ភារ​បាន​ច្រើន​ត្រូវ​សមត្ថកិច្ច​ហៅម្ចាស់​ណែនាំ

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ការិយាល័យ​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគ​បាលខេត្តឧត្តរមានជ័យ​បាន​ធ្វើការ​ឃាត់​ម្ចាស់​គោ​យន្ត​កន្ត្រៃ​២​គ្រឿង

ខេត្តឧត្តរមានជ័យ ៖ ការិយាល័យ​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគ​បាលខេត្តឧត្តរមានជ័យ​បាន​ធ្វើការ​ឃាត់​ម្ចាស់​គោ​យន្ត​កន្ត្រៃ​២​គ្រឿង​ដែល​កែ​ច្នៃ​ខុស​លក្ខណៈបច្ចេកទេស​នាំ​យក​ទៅ​សាកសួរ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មិ​នា ឆ្នាំ​២០១៧ ។ ហេតុការណ៍នេះ​កើតឡើង​នៅ​ក្នុងភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​ប៉ូលិស​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគបាល​ខេត្ត​គោ​យន្ត​កន្ត្រៃ​ទាំង​២​គ្រឿង​បាន​កែ​ច្នៃ​ទ្រុង​ដោយ​ខុស​បច្ចេកទេស​ហើយ​បាន​ផ្ទុកទំនិញ និង​សម្ភារ​ផ្សេង​ដឹក​ជញ្ជូន​ដូច​រថយន្ត​ធុន​ធំ​ដែល​អាច​បង្ក​ឱ្យ​មានការ​គ្រោះថ្នាក់​ដោយ​យថាហេតុ​ដល់​អ្នក​ដ៍ទៃ ។

ប៉ូលិស​ដដែល​បាន​បន្ត​ថា សមត្ថកិច្ច​ប៉ូលិស​បាន​ឃាត់​គោ​យន្ត​កន្ត្រៃ​ទាំង​២​គ្រឿងនាំ​យក​ទៅ​ការិយាល័យ​ចរាចរណ៍​ឱ្យ​ម្ចាស់​រុះរើ​ទ្រុង​ចេញ និង​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​កែ​ច្នៃ​ដោយ​ខុស​បច្ចេកទេស​បែប​នេះ​តទៅ​ទៀត​នឹង​ឱ្យ​ពួក​គាត់​វិលត្រឡប់​ទៅ​លំនៅ​ឋាន​ក្នុង​ថ្ងៃ​ដដែល ៕