ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី​គ​ខ្មែរ​រៀល​អុ​ី​ស្ទេ​ត​ឆ្នាំ​2017​ មាន​16​ក្រុម​ចូលរួម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​លី​គ​ខ្មែរ​រៀល​អុ​ី​ស្ទេ​ត​ប្រចាំឆ្នាំ​២០១៧ ដែល​ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា ពានរង្វាន់​បាល់ទាត់​ចម្រុះ​នោះ​មាន​កីឡាករ​១៦​ក្រុម​ចូលរួម​ប្រកួត ។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​លី​គ​ខ្មែរ​រៀល​អុ​ី​ស្ទេ​ត​ប្រចាំឆ្នាំ​២០១៧ ដែល​ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា ពានរង្វាន់​បាល់ទាត់​ចម្រុះ​នោះ​មាន​កីឡាករ​១៦​ក្រុម​ចូលរួម​ប្រកួត ។

លោក គឹ​ម ហៀ​ង អ្នក​រៀបចំ​កម្មវិធី​បានឱ្យ​ដឹង​ថា ការ​ប្រកួត​នេះ​ធ្វើ​ឡើង​តាម​រូបមន្ត​ជម្រុះ​វិល​ជុំ​ដើម្បី​រក​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាងគេ​ចំនួន​៤​ក្រុ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ​ជា​បន្ត​ទៀត ។

ការ​ប្រកួត​ធ្វើ​ឡើង​នៅ​រៀងរាល់ថ្ងៃ​សៅរ៍ និង​អាទិត្យ ហើយ​ក្រុមបាល់ទាត់​ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្ដិការណ៍​នេះ​មាន​ក្រុម​Anvaya,Havas,White Tiger,HHK,Giant Fc,Kompong Cham, Blue Dragon, Good Hill, Kon Khmer, Avata,Bayon, Khmer United, Navara, Nisasay V.train, Narita និង​Bassak ។ លោក​បន្ត​ថា ការ​ប្រកួត​នេះ​គឺ​បើក​ទូលាយ​អ្នក​ណា​ក៏​អាច​ចូលរួម​ប្រកួត​បាន​ដែរ​គ្រាន់តែ​កីឡាករ​អាជីព​ដែល​កំពុង​តែ​លេង​នៅ​ក្នុង​ក្របខ័ណ្ឌ​មិត្ត​ហ្វូ​ន​លី​គ​បច្ចុប្បន្ន​អាច​ចូល​លេង​បាន​តែ​២​នាក់​ប៉ុណ្ណោះ​ក្នុង​១​ក្រុម ។ ចំពោះ​លក្ខខណ្ឌ នៃ​ការ​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ក្នុង​មួយ​ក្រុម​ត្រូវ​បង់​១០០​ដុល្លារ​ដើម្បី​យក​ទៅ​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។

លោក គឹ​ម ហ៊ា​ង បាន​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ ពានរង្វាន់​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ជា​ពាន Khmer Real EstateLeague2017 ដែល​ពី​មុន​មានឈ្មោះ​ថា ពានរង្វាន់​ខ្មែរ​រៀល​អុ​ីស្ទេ​ត ។ ចំណែក​គោលបំណង​នៃ​ការ​បង្កើត​ឱ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​នេះ​ឡើង គឺ​ក្រៅពី​ចូលរួម​លើក​ស្ទួយ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា លោក​ក៏​ចង់​ផ្ដល់​ឱកាស​ដល់​យុវជន​បាន​បញ្ចេញ​សមត្ថភាព​ផ្ទាល់ខ្លួន និង​អភិវឌ្ឍ​ខ្លួនឯង​ដើម្បី​ក្លាយជា​កីឡាករ​ឆ្នើម​អាច​ចូល​លេង​នៅ​ក្នុង​ក្របខ័ណ្ឌ​អាជីព​នៅ​ថ្ងៃក្រោយ ។

លោកគឹ​ម ហ៊ា​ង ឱ្យ​ដឹង​ទៀត​ថា នេះ​គឺជា​ឆ្នាំ​ទី​៧​ហើយ ដែល​យើង​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង ។ ការ​ប្រកួត​លើក​នេះ​មានការ​ខុស​ប្លែក​ជាង​មុន គឺ​កីឡាករ​អាច​ប្ដូរ​ចូល​លេង​បាន​រហូត​ដល់​ទៅ​១៥​នាក់ គ្រាន់តែ​អ្នក​ដែល​ដូរ​ចេញ​ហើយ​មិន​អាច​ចូល​លេង​វិញ​ប៉ុណ្ណោះ ឯការ​ប្រកួត​ត្រូវ​ប្រើ​ពេល​រហូត​ដល់​ទៅ​១៨​ស​ប្ដា​ហ៍ ៕