ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ក្នុង​ទីតាំង​ទេសចរណ៍​មួយ​ស្លា.ប់​16​នាក់

7 ឆ្នាំ មុន

យោង​តាម​ប៉ូលិស​មូលដ្ឋាន​ថា មនុស្ស​យ៉ាងតិច​១៦​នាក់​ស្លា.ប់​កាលពី​ថ្ងៃ​ទី​១៩ មីនា វេលា​រសៀល​ពេល​ដើមឈើ​ធំ​១​ដើមរ​លំបាក់​លើ​ពួក​អ្នកទេសចរ​នៅ​តំបន់​ទឹកធ្លាក់

យោង​តាម​ប៉ូលិស​មូលដ្ឋាន​ថា មនុស្ស​យ៉ាងតិច​១៦​នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​១៩ មីនា វេលា​រសៀល​ពេល​ដើមឈើ​ធំ​១​ដើមរ​លំបាក់​លើ​ពួក​អ្នកទេសចរ​នៅ​តំបន់​ទឹកធ្លាក់ KINTAMPO តំបន់  BRONG AHAFO ប្រទេស​ហ្គា​ណា ។

លោក DESMOND BOAMPONG មេ​ប៉ូលិស​ប្រចាំការ​នៅ KINTAMPO អះអាង​ប្រាប់​សារព័ត៌មាន​ថា​មនុស្ស​ច្រើន​នាក់​រង​របួស​បញ្ជូន​ទៅ​មន្ទីរពេទ្យ​តំបន់ ។ មាន​សេចក្តី​រាយ​ការណ៍​ខុស​គ្នា​ពី​ចំនួន​ជន​រង​គ្រោះ​ដោយ​សេចក្តីរាយការណ៍​ខ្លះ​ថា មាន​អ្នក​ស្លាប់​ដល់​១៨​នាក់ ។ ជន​រង​គ្រោះ​ភាគច្រើន​ជា​សិស្ស​វិទ្យាល័យ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​ហើយ​លេង​ទឹក​ពេល​ដើមឈើ​បាក់​សង្កត់ ខណៈ​មាន​ព្យុះ​ភ្លៀង​អម​ដោយ​ខ្យល់​យ៉ាង​ខ្លាំង​ព្រមទាំង​រន្ទះបាញ់​ចំ​ដើមឈើ​ដែល​បាក់​សង្កត់​លើ​បណ្តា​សិស្សសាលា ។ ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​ខិតខំ​ជួយ​បណ្តា​អ្នក​ដែល​ជាប់​ក្រោម​ដើមឈើ​បាក់​សង្កត់ ៕