ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ព្រ​ហឺ​ន​មែន អ្នក​ភូមិ​ឯង​សោះ ក៏​ហ៊ាន​ដែរ

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​

ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​អ្នក​ភូមិ​ខ្លួនឯង កាលពី​វេលា​ម៉ោង​២៤​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ មីនា ២០១៧​។ ហេតុការណ៍​នេះ កើតឡើង​នៅ​ក្នុងភូមិ​ត្នោត សង្កាត់​បន្សាយ​រាក ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ ឃួ​ន ស៊ី​កាន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ដោយឡែក​ជន​រង​គ្រោះ​ឈ្មោះ សយ សឿ​ប ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនសង្ស័យ និង​ជន​រង​គ្រោះ​រស់នៅ​ក្នុងភូមិ​-​សង្កាត់​ជាមួយ​គ្នា​នៅ​កន្លែង​កើតហេតុ​ខាងលើ​។

ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ដែល​ប៉ូលិស​ទទួល​បាន​ព័ត៌មាន​ជំហាន​ដំបូង​ពី​ជន​រង​គ្រោះ​ថា ម៉ូតូ​របស់​ខ្លួន​ម៉ាក C១២៥ ស៊េរី​២០១៥ ពណ៌​ខ្មៅ មួយ​គ្រឿង​ដែល​ខ្លួន​បាន​ទុក​ក្នុងផ្ទះ ខណៈ​ខ្លួន​កំពុង​តែ​ដេក​លង់លក់ ក៏​ត្រូវ​ចោរ​ចូល​ទៅ​លួច​កាច់​សោ​.​ក​យក​ម៉ូតូ​ទៅ​បាត់ ។

ប៉ូលិស​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​បាន​ទទួល​ព័ត​មាន​ភ្លាម​កម្លាំង​ប៉ូលិស​ការិយាល័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ ហើយ​បាន​រក​ឃើញ​ជន​សង្ស័យ ក៏​នាំ​ខ្លួន​យក​មក​ធ្វើការ​សាកសួរ​។ ក្រោយ​ពេល​សួរនាំ​ជន​នេះ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​កាច់​សោ​.​ក​ម៉ូតូ​ពី​ជន​រង​គ្រោះ​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​ព្រៃ​មែន ហើយ​ប៉ូលិស​បាន​នាំ​ជនសង្ស័យ​ទៅ​យក​ម៉ូតូ​ពី​ក្នុង​ព្រៃ​ប្រគល់​ទៅ​ឱ្យ​ម្ចាស់​ដើម​វិញ​។

ដោយឡែក​ជនសង្ស័យ​ឈ្មោះ ឃួ​ន ស៊ី​កាន យោង​តាម​ចម្លើយ​សារភាព និង​យោង​លើ​វត្ថុ​តាង សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាកា​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕